ប្រទេសហ្វីលីពីន

ប្រធានាធិបតីថ្មីហ្វីលីពីនលោក ម៉ាកូស ចង់បើកចរចាឡើងវិញអំពីគម្រោងកម្ចីជិត៥ពាន់លានដុល្លារពីប្រទេសចិន


ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានបញ្ជាឱ្យក្រសួងដឹកជញ្ជូនហ្វីលីពីនធ្វើការចរចាឡើងវិញ អំពីកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយប្រទេសចិន ដែលបានជាប់គាំង នៅអំឡុងរដ្ឋាភិបាលអាណត្តិមុន សម្រាប់គម្រោងផ្លូវដែកដែលមានតម្លៃប្រមាណ ៤ពាន់៩រយលានដុល្លារ។ នេះបើតាមមន្ត្រីជាន់ខ្ពស់មួយរូប ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីថ្មីហ្វីលីពីនលោក ម៉ាកូស
ដោយ

អនុរដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីនលោក ស៊ីសា ឆាវ៉េស (Cesar Chavez) បាននិយាយថា កិច្ចព្រមព្រៀងកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់គម្រោងចំនួន ៣ ត្រូវបានចាត់ទុកថាបាន«លុបចេញវិញ» បន្ទាប់ពីរដ្ឋាភិបាលប្រទេសចិនបានខកខានក្នុងការអនុវត្តសំណើផ្តល់មូលនិធិសម្រាប់គម្រោងទាំងនេះ ដែលធ្វើឡើង ដោយរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នាពេលនោះ។

លោក Chavez អនុរដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីនបាននិយាយថា ជម្រើសផ្តល់មូលនិធិផ្សេងទៀតក៏កំពុងតែត្រូវបានពិចារណាផងដែរ សម្រាប់គម្រោងមួយចំនួនដែលមានតម្លៃសរុប ប្រហែលជិត៥ពាន់លានដុល្លារអាមេរិកមានដូចជា៖ គម្រោងផ្លូវរថភ្លើងពីទីក្រុងស៊ូប៊ិកទៅទីក្រុងកា្លក (Subic-Clark) គម្រោងផ្លូវដែកជាតិហ្វីលីពីន South Long-Haul និងគម្រោងផ្លូវដែកទីក្រុង ដៅវ៉ៅ (Davao) ទៅទីក្រុងឌីហ្គូស (Digos) ជាផ្នែកមួយនៃគម្រោងផ្លូវដែក មីនដាណៅ (Mindanao) ជាដើម។

អនុតរដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីន បានបន្ថែមថា ជម្រើសមួយចំនួននៃគម្រោងនេះបានរួមបញ្ចូលទាំងការប្រើប្រាស់ទុនឯកជន តាមរយៈភាពជាដៃគូឯកជនសាធារណៈផងដែរ។

នៅពេលត្រូវបានស្នើសុំការធ្វើអត្ថាធិប្បាយជុំវិញគម្រោងនេះ មន្ត្រីចិនម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងហ្វីលីពីនលើគម្រោងផ្លូវដែកទាំងនេះនឹងធ្វើជាបន្តទៀត ហើយប្រទេសចិនបើកចំហសម្រាប់ការពិភាក្សាជាមួយហ្វីលីពីនជានិច្ច។

សូមរំលឹកថា ការចរចាសម្រាប់គម្រោងផ្លូវដែករវាងចិននិងហ្វីលីពីនបានចាប់ផ្តើមធ្វើនៅក្នុងឆ្នាំ២០១៨ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក Duterte ដែលបានបន្តទំនាក់ទំនងដ៏កក់ក្តៅជាមួយទីក្រុងប៉េកាំង ដោយបានលើកជម្លោះទឹកដីដ៏យូរអង្វែងនៅដែនសមុទ្រចិនខាងត្បូងទុកមួយឡែក ជាថ្នូរនឹងការទទួលបានជំនួយ ប្រាក់កម្ទី និងការវិយោគរាប់ពាន់លានដុល្លាររួមទាំងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់លោកផងដែរ។

លោក Marcos បានប្តេជ្ញាការពារអធិបតេយ្យភាពជាតិ ប៉ុន្តែបាននិយាយបញ្ជាក់ច្បាស់ៗ អំពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិននៅក្នុងតំបន់ផ្សេងៗទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាត្រូវបញ្ចូលក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ឬអត់មិនមែនជាបញ្ហាឡើយ

ព័ត៌មាន
ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬដែលហៅជាភាសាអង់គ្លេសថា Indo-Pacific Economic Framework - IPEF ជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និ…

ថៃនឹងផ្តល់សិទ្ធិកាន់កាប់ដីធ្លីដល់ជនបរទេស ដើម្បីបង្កើនចំណូលសេដ្ឋកិច្ច

ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Thanakorn បាននិយាយបានអះអាងថា ប្រទេសថៃនឹងអនុញ្ញាតឱ្យជនបរទេស ដែលមានការវិនិយោគច្រើនក្នុងប្រទេសថៃកាន់កាប់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ