សុខភាព

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី តម្លៃ៨លានដុល្លារ នឹងបើក​ដំណើរ​ការ ក្នុងខែវិច្ឆិកា


មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសិង្ហបុរី( SGMC) ដែលគម្រោងបើកសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ បានធ្វើការផ្សព្វផ្សាយស្ដីពីការបង្កាជំងឺ តុល្យភាពអ័រម៉ូន អាហារូបត្ថម្ភ សុខភាពផ្លូវភេទ និងភាពចាស់ជរា។ មជ្ឈមណ្ឌល ដែលបានចំណាយទុនវិនិយោគអស់ជាង៨លានដុល្លារអាមេរិក ដែលគ្រប់គ្រងដោយប្រព័ន្ធ DrMap និងស្ថិតនៅជាន់ទី៤នៃអគារ The Bridge Mall នៅចំកណ្ដាលក្រុងភ្នំពេញមួយនេះ ក៏បានបើកកិច្ចពិភាក្សាដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាសុខភាពស្ដ្រី ដែលធ្វើបទបង្ហាញដោយអ្នកជំនាញឯកទេសទូទៅ និងគ្រូពេទ្យរក្សាសម្ផស្សជនជាតិសិង្ហបុរី។
វេជ្ជបណ្ឌិត Wenus Ho(ឈរនៅឆ្វេង) វេជ្ជបណ្ឌិត Juliana Latif (ឈរខាងស្តាំ)
ដោយ

ប្រធានបទដែលបានពិភាក្សានេះ គឺផ្តោតសំខាន់លើការពិនិត្យសុខភាពជាប្រចាំរបស់ស្ដ្រី ដូចជា ការការពារជំងឺបេះដូង ឆ្អឹង និងជំងឺមហារីក ដោយលើកឡើងពីរបៀបធ្វើឲ្យមើលទៅមានអារម្មណ៍ថា ខ្លួនឯងស្អាតនៅពេលពួកគេមានអាយុច្រើន តុល្យភាពអ័រម៉ូន អាហារូបត្ថម្ភ និងសុខភាពផ្លូវភេទ។

វេជ្ជបណ្ឌិត Wenus Ho បានមានប្រសាសន៍ថា SGMC បានប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យមនុស្សគ្រប់គ្នា មិនតែស្ដ្រីទេ អាចទទួលបានការថែទាំងសុខភាពដែលមានគុណភាព។

វេជ្ជបណ្ឌិតថ្លែងថា៖ «ដើម្បីឲ្យស្របតាមតម្រូវការដែលមិនអាចខ្វះបានក្នុងការទទួលបានការថែទាំងសុខភាពស្ដ្រីដែលអាចជឿទុកចិត្តបាននៅក្នុងប្រទេសកម្ពុជា»។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីនៅភ្នំពេញ ផ្សព្វផ្សាយអំពីការថែទាំសុខភាពស្ដ្រី

ដូចគ្នាដែរ វេជ្ជបណ្ឌិត Juliana Latif បានអះអាងថា សុខភាពរបស់ស្ដ្រីមានតម្រូវការច្រើនដែលត្រូវយកចិត្តទុកដាក់ និង ថែរក្សាជាពិសេស។ 

វេជ្ជបណ្ឌិត Juliana Latif ថ្លែងយ៉ាងដូច្នេះថា៖ «ការយកចិត្តទុកដាក់ ពិតជាមានសារសំខាន់ណាស់ ព្រោះ វាជាក្ដីកង្វល់ផ្នែកសុខមាលភាពប្រចាំថ្ងៃ ដែលជួបប្រទះលើបញ្ហាចម្បងៗ ដូចជា បញ្ហាបន្ទុកការងារ អាហារូបត្ថម្ភ និងភាពតានតឹង»។ 

តាមពិតទៅ វេជ្ជបណ្ឌិត Wenus Ho និង វេជ្ជបណ្ឌិត Juliana Latif ទទួលបានការបណ្ដុះបណ្ដាលក្នុងការព្យាបាលដោយប្ដូរអ័រម៉ូនដូចគ្នា (Bio-identical Hormone Replacement therapy) នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ អ័រម៉ូនដូចគ្នា ត្រូវបានគេស្គាល់ថា ជាវិធីសាស្រ្តព្យាបាលដែលមានសុវត្ថិភាព និង មានសុខភាពល្អ ដើម្បីបន្ថយភាពទន់ខ្សោយតាមធម្មជាតិរបស់រាងកាយ។ 

មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសិង្ហបុរី មានដំណើរការ និង គ្រប់គ្រងដោយប្រើប្រព័ន្ធ DrMap ដែលអនុវត្តតាមស្ដង់ដារថែទាំសុខភាព និង មានអ្នកជំនាញសិង្ហបុរីគ្រប់គ្រងការព្យាបាល ហើយសេវាកម្មទាំងអស់ នឹងត្រូវផ្តល់ជូនដោយអនុវត្តន៍តាមដំណើរការ និងវិធីដែលមានការទទួលស្គាល់ផ្នែកវេជ្ជសាស្ដ្រ។ 

មជ្ឈមណ្ឌលនេះ នឹងបម្រើសេវាកម្មជាច្រើន ក្នុងនោះ មានការថែទាំងសុខភាពដំណាក់កាលដំបូង ការតាមដានជំងឺរ៉ៃរ៉ាំ ការថត និង ការត្រួតពិនិត្យធ្វើរោគវិនិច្ឆ័យដោយប្រព័ន្ធរូបភាព ការព្យាបាលសុខភាព និងសុខមាលភាពទូទាំងរាងកាយការវះកាត់កែសម្ផស្ស និងការវះកាត់ទូទៅ។ លើសពីនេះ មជ្ឈមណ្ឌលដ៏ទំនើបមួយនេះ នឹងមានសេវាកម្មធ្វើរោគវិនិច្ឆ័យ ដោយប្រើម៉ាស៊ីនចុងក្រោយបង្អស់ រួមមាន កាំរស្មីអ៊ិច ម៉ាស៊ីនថតរូបភាពសុដន់ដោយកាំរស្មីអ៊ិច ម៉ាស៊ីនស្កែន ថតឆ្អឹងធម្មជាតិ និងអេកូ ការព្យាបាលដោយប្រើកម្អែភ្នំភ្លើង ការព្យាបាលដោយប្រើកាំរស្មីអូហ្សូន ការពង្រឹងសុខភាពផ្លូវភេទ និង ឱសថសម្រាប់កីឡាផងដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចាប់ដៃចិន វិនិយោគរោងចក្រស៊ីម៉ងត៍តម្លៃ ២៣០លាននៅខេត្តបាត់ដំបង

ព័ត៌មាន
រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេនតម្លៃ២៣០លាន​ដុល្លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនកម្ពុជា និងចិន ត្រូវបានដាក់…

ស្លាក​សញ្ញាលើបាវ​អង្ករ​របស់ថៃ ដែល​បន្លំ​អត្តសញ្ញាណថា ជារបស់ខ្មែរ នឹងត្រូវ​ក្រសួងចាត់​វិធានការឲ្យ​ដកចេញ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសនឹងចាត់វិធានការចំពោះស្លាកសញ្ញាលើបាវអង្កររបស់ថៃ ដែលបានដាក់លក់លើទីផ្សារបរទេស ដោយបានក្លែងបន្លំអត្តសញ្ញាណថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ