អត្ថបទក្រុមហ៊ុន

មេហ្គាឌីសបញ្ចុះតម្លៃរហូតដល់៧០%លើគ្រប់មុខទំនិញសម្ភារៈផ្ទះបាយ និងបន្ទប់គេង ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ


ដើម្បីអបរអរសាទរពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនមេហ្គាឌីស ផ្តល់ជូនប្រូម៉ូសិនពិសេសជូនដល់អតិថិជនទាំងអស់ ដោយមានការបញ្ចុះតម្លៃ រហូតដល់៧០%សម្រាប់គ្រប់ទំនិញជាសម្ភារៈផ្ទះបាយ និងបន្ទប់គេង ។ ការផ្ដល់ជូនពិសេស បញ្ចុះតម្លៃរហូតដល់ ៧០% នេះ កំពុងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ហើយក៏មានផ្ដល់ជូនការដូជាច្រើនសន្ធឹកសន្ធាប់បន្ថែមលើការបញ្ចុះតម្លៃនោះផងដែរ ។
មេហ្គាឌីសបញ្ចុះតម្លៃរហូតដល់៧០%លើគ្រប់មុខទំនិញសម្ភារៈផ្ទះបាយ និងបន្ទប់គេង ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ

សម្ភារៈបន្ទប់គេង និង​ផ្ទះបាយដែលមានការ​បញ្ចុះតម្លៃ​យ៉ាង​ច្រើននោះរួមមាន ពូកសុខភាព ម៉ាក Everon និង​ ម៉ាក Goodnite សម្រាប់អ្នកមានបញ្ហាឆ្អឹងខ្នង ចង្កេះ និងស្មា ខ្នើយសុខភាព ឆ្នាំង ចាន និងសម្ភារៈជា​ច្រើនទៀត ។

លោក ឡេង រ៉ាវី ប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន មេហ្គាឌីស មានប្រសាសន៍ថា៖ “​ក្នុងនាមជា​ក្រុមហ៊ុន​ដែលមានជំនាញផ្នែកសម្ភារៈបន្ទប់គេង និងផ្ទះបាយ ក្រុមហ៊ុន មេហ្គាឌីស​ មានបំណង​លើក​កម្ពស់​ឲ្យ​មានការ​យកចិត្តទុកដាក់ខ្ពស់​ក្នុងការ​​បង្កើនផាសុកភាព និងអនាម័យទាំងនៅបន្ទប់គេង និងផ្ទះបាយ ដូច្នេះ ក្នុងឱកាស​​នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីប្រូម៉ូសិន​នេះឡើង ដើម្បី​ឲ្យ​អតិថិជន​អាចទទួលបាន​នូវ​ផលិតផល​ដែលមានគុណភាព ក្នុង​តម្លៃពិសេសពុំធ្លាប់មាន ហើយ​អាច​ឲ្យពួកគាត់​យកធ្វើជាកាដូសម្រាប់ឪពុកម្ដាយ និងមនុស្សជាទីស្រលាញ់ក្នុងឱកាស​ពិធីបុណ្យធំប្រពៃណីជាតិខ្មែរយើងនេះ” ។

ការ​បញ្ចុះតម្លៃពិសេសនេះ​មានអនុវត្តនៅគ្រប់ទីតាំង​ទាំងអស់របស់មេហ្គាឌីស ដូចជា មេហ្គាឌីសសាខាផ្សារទំនើបអ៊ីអន២ សែនសុខស៊ីធី ជាន់ផ្ទាល់ដី (ជាប់ហាងកាហ្វេប្រោន) មេហ្គាឌីសសាខាបាយ័ន ទួលគោក មេហ្គាឌីស ក្នុងស្ថានីយប្រេងឥន្ធនៈ Total បឹងបៃតង លើវិថី ឧកញ៉ា ម៉ុង ឫទ្ធី មេហ្គាឌីស ក្នុងស្ថានីយប្រេងឥន្ធនៈ Total ព្រៃស នៅជាប់ស្តុបព្រៃស និង​មេហ្គាឌីស ក្នុងស្ថានីយប្រេងឥន្ធនៈ Total 371 ជាប់ខ្លោងទ្វារ វត្តអង្គពោធិញ្ញាណ ។

អតិថិជនអាចអញ្ជើញទៅកាន់ហាង​ដោយផ្ទាល់ ឬតាមលេខទូរស័ព្ទ 087 735 999/ 078 999 953/ 070 995 772/ 016 281 188/ 015 537 575 ឬចូលទៅទំព័រហ្វេសប៊ុក​របស់ ក្រុមហ៊ុន https://www.facebook.com/MegadisStore




អត្ថបទបន្ទាប់


ក្រុមសេដ្ឋវិទូព្យាករជាថ្មីចំពោះទស្សនវិស័យសេដ្ឋកិច្ចចិនដែលអាចវ៉ាដាច់សេដ្ឋកិច្ចអាមេរិក

ព័ត៌មាន
កាលពីពេលកន្លងទៅនេះ មានរបាយការណ៍ព្យាករណ៍អំពីសេដ្ឋកិច្ចចិន អាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងលោកនាប៉ុន្មាឆ្នាំ…

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងបន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្នើរដ្ឋាភិបាលកូរ៉េខាងត្បូង បន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ