អត្ថបទ​ក្រុមហ៊ុន

ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ! បុរី មេគង្គ លែន ឈ្នះពានរង្វាន់ ធំៗរហូតដល់ទៅ ២ រង្វាន់ និង​រង្វាន់ទទួលស្គាល់ខ្ពស់បំផុតចំនួន ៣រង្វាន់ ពីស្ថាប័នអន្តរជាតិ គឺពានរង្វាន់​អចលនទ្រព្យ Property Guru 2021


បុរី មេគង្គ លែន បានឈ្នះពានរង្វាន់ពីស្ថាប័នអន្តរជាតិ ពានរង្វាន់អចលនទ្រព្យ Property Guru 2021 រហូតដល់ ២ ពានរង្វាន់ និង រង្វាន់ទទួលស្គាល់ខ្ពស់បំផុត ៣ ។
បុរី មេគង្គ លែន
ដោយ

បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកាលពីថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ២០២១ នេះ បុរី មេគង្គ លែន បានឈ្នះពានរង្វាន់ជ័យលាភី ចំនួន ២រង្វាន់ និង រង្វាន់ទទួលស្គាល់ខ្ពស់បំផុត ចំនួន ៣ រង្វាន់  ពីកម្មវិធីប្រកួតប្រជែងអន្តរជាតិដ៏ល្បីគឺ ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ដែលកម្មវិធីនេះប្រព្រឹត្តិទៅច្រើនជាង ១០ប្រទេស ក្នុងតំបន់អាស៊ី និង ទូទាំងពិភពលោក ហើយកម្មវិធីដែរ បានចូលរួមវាយតម្លៃដោយ អ្នកជំនាញអន្តរជាតិដោយផ្អែកទៅលើស្តង់ដានិងវិជ្ជាជីរៈកម្រិតពិភពលោក ។

ពានរង្វាន់ដែលបុរី មេគង្គ លែន ទទួលបានសរុបទាំងអស់រួមមាន៖ 

ឈ្នះពានរង្វាន់ (Winner Award) ចំនួន ២គឺ

  1. ពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អបំផុត Best Breakthrough Developer
  2. ពានរង្វាន់ការរចនាខាងក្នុងលំនៅឋានល្អបំផុតBest Residential Interior Design 

និងរង្វាន់ទទួលស្គាល់ខ្ពស់បំផុត( Highly Commended Award) ចំនួន ៣ គឺ

  1. រង្វាន់អ្នកអភិរឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ Best Housing Development
  2. រង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design
  3. រង្វាន់ស្ថាបត្យកម្មរចនាទេសភាពលំហរស្អាតដាច់គេ Best Landscape Architectural Design 

ថ្នាក់ដឹកនាំនិងបុគ្គលិក បុរី មេគង្គ លែន អបអរសាទរ​ការ​ឈ្នះពានរង្វាន់ពីស្ថាប័នអន្តរជាតិ ពានរង្វាន់អចលនទ្រព្យ Property Guru 2021 រហូតដល់ ២ ពានរង្វាន់ និង រង្វាន់ទទួលស្គាល់ខ្ពស់បំផុត ៣ ។

លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃបុរី មេគង្គ លែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានមោទនភាពយ៉ាងខ្លាំងបំពោះការទទួលបានពានរង្វាន់ទាំងអស់នេះ ហើយសមិទ្ធផលដែលទទួលបានថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីភាពឈានមុខគេ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុន នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា» ។ 

លោកបានបន្ថែមទៀតថា៖ «យើងពិតជាដឹងគុណយ៉ាងខ្លាំងក្រៃលែងចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ក៏ដូចជាបុគ្គលិក និយោជិតរបស់យើងទាំងអស់ដែលបានរួមគ្នាទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះ» ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាព ឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ៕




អត្ថបទបន្ទាប់


មិត្តហ្វូនបន្តរកឃើញអតិថិជនមានសំណាងប្រចាំខែតុលា ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛»

ព័ត៌មាន
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី 1០ ខែវិច្ឆិកា ឆ្នាំ2021 មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12…

វៀតណាមនឹងបន្ដខ្ចីលុយបរទេសបន្ថែម ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ប្រទេសវៀតណាមកំពុងពិចារណា លើការដំឡើងកម្រិតបំណុលសាធារណៈ ឲ្យលើសពីកម្រិតដែលកំពុងមានបច្ចុប្បន្នប្រមាណ៦០% នៃទំហំផលិតផលក្នុងស្រុកសរុប ឬGDPរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ