Meta ដាក់ចេញមុខងារថ្មីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Verify គណនីខ្លួនឯងបាន

ក្រុមហ៊ុន Meta ដាក់ចេញមុខងារថ្មីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Verify គណនីខ្លួនឯងបាន ប៉ុន្តែត្រូវបង់ប្រាក់ប្រចាំខែ


ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានប្រកាសថា ខ្លួនបាននិងកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនូវមុខងារបង់ប្រាក់ប្រចាំខែ (Monthly subscription) ដែលមានឈ្មោះថា Meta Verified។ មុខងារថ្មីនេះ គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបញ្ជាក់ ឬ Verify គណនីខ្លួនឯងបានដោយប្រើប្រាស់អត្តសញ្ញាបណ្ណ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកផលិតមាតិកាទាំងអស់ (Content Creators) ក្នុងការបញ្ជាក់ពីអត្តសញ្ញាណពិតរបស់ខ្លួន និងដើម្បីងាយស្រួលក្នុងការបង្កើតនូវមាតិកានៅក្នុងសហគមន៍។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
ក្រុមហ៊ុនមេត្តា សាកល្បងដំណើរការសេវាកម្មតម្លៃ $11.99 ក្នុងមួយខែ

យោងតាមប្រភពដដែល កញ្ចប់សេវាកម្មគិតថ្លៃខាងលើទាំងសម្រាប់ Instagram និង Facebook ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅចុងសប្តាហ៍នេះ គឺរួមបញ្ចូលទាំងការការពារបន្ថែមប្រឆាំងនឹងការក្លែងបន្លំគណនីទៀតផង ហើយនឹងមានតម្លៃចាប់ពីប្រមាណ ១២ ដុល្លារក្នុងមួយខែសម្រាប់ការប្រើប្រាស់លើគេហទំព័រ ឬប្រមាណ ១៥ ដុល្លារក្នុងមួយខែ សម្រាប់ប្រើនៅលើប្រព័ន្ធ iOS និង Android។

សេវាកម្ម Meta Verified នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី និងញូហ្សេលេន ក្នុងសប្តាហ៍នេះ ហើយក៏កំពុងបើកដំណើរការជាបណ្តើរៗនៅក្នុងប្រទេសផ្សេងទៀត ជាបន្តបន្ទាប់។ វាមិនមែនជារឿងថ្មីនោះទេ សម្រាប់បណ្ដាញសង្គម ដែលដាក់ឱ្យប្រើប្រាស់សេវាកម្មបែបនេះជាមួយនឹងការបង់ប្រាក់នោះ ថ្មីៗនេះ Twitter ក៏ដាក់ចេញសេវាកម្មបែបនេះផងដែរ ខណ:ដែល Telegram បានដាក់ចេញវាកាលពីឆ្នាំមុន និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។ Twitter ប្រកាសឲ្យប្រើប្រាស់កម្មវិធី Twitter Blue កាលពីខែមុនដែលនឹងមានតម្លៃ ១១ ដុល្លារក្នុងមួយខែផងដែរ។

លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំមួយនេះ បាននិយាយថា លោកគ្រោងនឹងចេញផលិតផលថ្មីជាច្រើនបន្តទៀតដែលនឹង ផ្តល់អានុភាពឲ្យអ្នកបង្កើតមាតិកាទូទាំងសកលលោកមានភាពច្នៃប្រឌិតកាន់តែច្រើន និងដោយមិនបារម្ភពីការក្លែងបន្លំ។

យ៉ាងណាក៏ដោយចុះ ការដាក់ចេញនូវសេវាថ្មីនេះ វាត្រូវបានគេមើលឃើញថា គឺជាយុទ្ធសាស្ត្រថ្មីមួយ ក្នុងការប្រមូលចំណូលសម្រាប់ក្រុមហ៊ុន Meta ដ្បិតថា ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ កន្លងមកមានការប្រកាសពីការខាតបង់ប្រាក់ចំណូលរបស់ខ្លួនជាច្រើន ដោយសារតែមានការចំណាយខ្ពស់ទៅលើគម្រោង Metaverse។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកផ្សេងទៀត ដែលមានគម្រោងកាត់បន្ថយបុគ្គលិកជាច្រើន ដោយសារតែបញ្ហាធ្លាក់ចុះនៃប្រាក់ចំណូល ចំពេលសេដ្ឋកិច្ចសាកលកំពុងមានភាពអាប់អ៊ួកាន់តែខ្លាំងផងដែរ៕




អត្ថបទបន្ទាប់


សង្គ្រាមអ៊ុយក្រែននឹងធ្វើឱ្យអាល្លឺម៉ង់ខាតបង់ប្រាក់១៧១ពាន់លានដុល្លារនៃសេដ្ឋកិច្ចក្នុងឆ្នាំនេះ

ព័ត៌មាន
ហេតុអ្វីសង្គ្រាមនៅអ៊ុយក្រែននឹងធ្វើឱ្យអាល្លឺម៉ង់ខាតបង់ប្រាក់១៧១ពាន់លានដុល្លារនៃសេដ្ឋកិច្ចក្នុងឆ្នាំនេះ?សង្រ្គាមនៅអ៊ុយក្រែនបាននឹងធ្វើឱ្យសេដ្ឋកិច្ច…

ក្រុមហ៊ុនអាមេរិក និងអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតលើការបោះទុនវិនិយោគនៅក្នុងប្រទេសចិន ចំពេលទំនាក់ទំនងប្រេះឆាខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនអន្តរជាតិរបស់អាមេរិក និងអឺរ៉ុបកំពុងបង្កើនការប្រុងប្រយ័ត្នមួយកម្រិតទៀត ចំពោះការបោះទុនវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន ក្រោយពីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ