អត្ថបទក្រុមហ៊ុន

មិត្តហ្វូន ចេញ​ផ្សាយ​វីដេអូ​ភាគអប់រំ​«មាគ៌ាព្រះធម៌»​ដើម្បី​បំផុស​ការធ្វើ​អំពើល្អ


មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានផ្សព្វផ្សាយមាតិកាវីដេអូអប់រំជាច្រើន ក្នុងនោះមាតិកាវីដេអូភាគដែលមានចំណងជើងថា «មាគ៌ាព្រះធម៌» ដែលជំរុញនិងផ្សព្វផ្សាយអំពើល្អទៅដល់សាធារណជន បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា។
ពលរដ្ឋម្នាក់កំពុងទស្សនាវីឌីអូអប់រំមាគ៌ាព្រះធម៌ ដែលចេញផ្សាយដោយមិត្តហ្វូន

«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយ​នៃ​គំនិតផ្ដួចផ្ដើម​ទំនួលខុសត្រូវផ្នែក​សង្គមរបស់​ក្រុមហ៊ុន មិត្តហ្វូន ក្នុង​គោលបំណងផ្ដល់​ការកម្សាន្ត​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​បំផុសទឹកចិត្ត​ពួកគេ​ឲ្យ​យល់អំពី​អំពើ​ល្អ គុណ​តម្លៃ និង​វិធីដែល​ព្រះពុទ្ធ​បាន​បង្រៀន ។ មាតិកា​វីដេអូ​នេះ​បានចេញ​ផ្សាយ​បន្ទាប់ពី​ការទទួល​បាន​ជោគជ័យ​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​នៃ​មាតិកា​វីដេអូគំនូរជីវចល ក្រោម​ចំណងជើងថា «ក្រដាស ស» ដែល​​មាតិកា​វីដេអូនេះ​មាន​អ្នក​ទស្សនា​យ៉ាងច្រើន​ក្រៃលែង​នៅ​លើ​ទំព័រអ្នកគាំទ្រ​ហ្វេសប៊ុក​ និង​ យូធូប របស់​មិត្តហ្វូន ។ នេះ​បើ​យោងតាម​ការឲ្យ​ដឹង​របស់​លោក ញ៉ុង ឌិនថន អគ្គនាយករង​ក្រុមហ៊ុន​មិត្តហ្វូន ។

លោក ឌិនថន បានមានប្រសាសន៍ថា «រឿង​និទាន​ទាំងឡាយនៅក្នុង​វីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែក​តាម​ប្រវត្តិរឿងរ៉ាវ​នានា​របស់​ព្រះពុទ្ធ ដែល​តំណាង​ឲ្យ​សាសនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។» លោក​បាន​បន្ត​ថា​ «មាតិកាវីដេអូនេះ​ធ្វើ​ឲ្យ​ដំណើររឿងរបស់ព្រះពុទ្ធ​មាន​ជីវិតរស់រវើកឡើងវិញ និង​បំផុស​គោលគំនិតនៃការសាង​អំពើ​ល្អ​នៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប ។»

ភាគទីមួយ​នៃវីដេអូ «មាគ៌ាព្រះធម៌» បាន​ចេញ​ផ្សាយ​នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែល​មានរយៈ​ពេល​ជាង​មួយឆ្នាំហើយ ។ គិតមកទល់នឹង​ពេលនេះ មាគ៌ាព្រះធម៌ ចេញផ្សាយបាន ៥៩ភាគ​ហើយ ដោយ​ផ្សាយ​មួយ​ភាគ​ក្នុង​មួយ​សប្ដាហ៍ ហើយ​មានចំនួននៃ​ការ​​ទស្សនា​សរុប​នៅលើ​ យូធូប ជិត ២០លានដង​ហើយ ។

អ្វីដែលគួរ​ឲ្យ​កត់សម្គាល់ គឺ​ថា វីដេអូ​ភាគ«មាគ៌ាព្រះធម៌» បាន​ទទួល​ចំណាប់អារម្មណ៍​វិជ្ជមាន​ច្រើន​ពី​សំណាក់អ្នកទស្សនា ដោយ​មានភាគមួយ​នោះដែលមាន​ចំណងជើងថា «ព្រះបាទ ពិម្ពិសារនិងញាតិ» ដែល​ចេញ​ផ្សាយកាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មាន​ចំនួនអ្នកទស្សនា​ជិត ១៨០.០០០ដង​ នៅ​លើ​ យូធូប ក្នុង​រយៈពេល​តែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ 


ទស្សនាវីដេអូខាងក្រោមនេះ ៖

យោងតាម​ក្រុមហ៊ុនមិត្តហ្វូន បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន ដែលរួមមានទំព័រ​ហ្វេសប៊ុក និង យូធូប ទទួលបាន​​អ្នកគាំទ្រ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពីការចេញផ្សាយ​មាតិកា​វីដេអូភាគអប់រំ​ទាំងនេះ ។ គិតត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចំនួន​អ្នក​ subscribe យូធូប​ របស់ មិត្តហ្វូន បាន​កើនឡើង​ដល់ជិត ៨សែន​នាក់ រីឯ​ចំនួន​អ្នក​គាំទ្រ​ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនវិញ បានកើនឡើងដល់ ៤,៥លាន​នាក់​ហើយ ។

កន្លងមក ក្រុមហ៊ុន​មិត្តហ្វូន​បាន​បង្កើត​និង​ផ្សព្វផ្សាយ​មាតិកាយ៉ាងច្រើនសម្បូរបែប​ដោយ​មិន​គិត​ប្រាក់​កម្រៃ​ដើម្បី​បម្រើដល់​ការកម្សាន្តរបស់​សាធារណជន ដូចជា វីដេអូគំនូរជីវចល​ «ក្រដាស ស», វីដេអូគំនូរជីវចល «មាគ៌ាព្រះធម៌», កម្រងភាពយន្តខ្លីបែបអប់រំ «គ្រាប់ពូជជីវិត», កម្មវិធី​កំប្លែង​ «ទឹកគ្រឿង TV»,​កម្មវិធី​ប្រកួត​ Fun Fun, វីដេអូ​ផ្សព្វផ្សាយ​ពីអេកូទេសចរណ៍ និង​មាតិកា​វីដេអូ​កម្សាន្ត​ជាច្រើន​ទៀត នៅលើ បណ្ដាញ​សង្គម TikTok ជាដើម ។

ក្រុមហ៊ុន ​មិត្តហ្វូន មានវត្តមាន​នៅកម្ពុជា​ជាង ១២ឆ្នាំហើយ និង​កំពុង​បម្រើ​សេវាដល់អតិថិជន​ជាង ៩លាននាក់ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ទូរគមនាគមន៍​ដ៏ធំជាងគេបំផុត​របស់ខ្លួន នៅក្នុង​ប្រទេសកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន​ក៏កំពុងផ្ដោត​សំខាន់ផងដែរ ទៅ​​លើ​ការផ្ដល់​​នូវ​ប្រព័ន្ធ​ឌីជីថលកាន់តែច្រើន​ថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់​តាមឌីជីថល, CamID ជា​មជ្ឈមណ្ឌល​ឌីជីថល​សម្រាប់​ការកម្សាន្តដ៏សម្បូរ​បែប, សេវា SelfCare, ប្រព័ន្ធ​ SIS សម្រាប់ការគ្រប់គ្រង​​សាលារៀន និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យានដ្ឋានថែទាំរថយន្តនិងសំបកកង់ «ថាយផ្ល័ស» ប្រារព្ធខួបគម្រប់២ឆ្នាំ ដែលនឹងផ្ដល់សេវាកម្មហ្រ្វ៊ីៗជាច្រើនដល់អតិថិជន

ព័ត៌មាន
បច្ចុប្បន្ននេះ ការវិវត្តនៃសម័យបច្ចេកវិទ្យារថយន្ដកាន់តែទំនើប ជឿនលឿន និងរីកចម្រើនខ្លាំងនៅលើសកលលោក ហើយសន្ទុះនៃអ្នកប្រើប្រាស់រថយន្ត ក៏កាន់តែច្រ…

៩ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគជាង១០០គ្រោងជាមួយទុនជិត ២ពាន់៦០០លានដុល្លារអាមរិក

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានអនុម័តគម្រោងវនិយោគជាង១០០គម្រោង ដែលមានទុនសរុបជិត ២ពាន់៦រយលានដុល្លារអាមេរិក នៅក្នុងរយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ