ស្ថានភាពអាហ្វហ្កានីស្ថាន

បណ្ដាប្រទេសមជ្ឈិមបូព៌ា និងអាស៊ីកណ្តាលនឹងអនុញ្ញាតឱ្យជនភៀសខ្លួនអាហ្វហ្កានីស្ថានអាចធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ពួកគេ


ប្រទេសជាច្រើនដោយរាប់ចាប់ពីអឺរ៉ុបរហូតដល់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល នឹងអនុញ្ញាតឱ្យជនជាតិអាមេរិក និងអ្នកផ្សេងទៀតដែលត្រូវបានជម្លៀសប្រជាជនអាហ្វហ្កានីស្ថានចេញពីទីក្រុងកាប៊ុលអាចឆ្លងកាត់ទឹកដីរបស់ពួកគេបាន ខណៈចាប់តាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានរដ្ឋធានីកាប៊ុលមក ពេលនេះមនុស្សជាង ១ម៉ឺន ៨ពាន់នាក់ត្រូវបានជម្លៀសចេញពីប្រទេសនេះហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ជនភ្លៀសខ្លួនអាហ្វហ្កានីស្ថានរងចាំនៅព្រលានយន្តហោះក្រុងកាប៊ុល

អ្នកនាំពាក្យក្រសួង​ការបរទេស​អាមេរិកលោក Ned Price បាននិយាយថា ប្រទេសបារ៉ែន ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី កាហ្សាក់ស្ថាន គុយវ៉ែត កាតា តាជីគីស្ថាន តួកគី អារ៉ាប់រួម អង់គ្លេសនិងអ៊ូសបេគីស្ថាន ក្នុងចំណោម​នោះមាន​ខ្លះ​បានចាប់ផ្តើម​រួចហើយ និងខ្លះទៀត​មិនយូរប៉ុន្មាននឹង​ចាប់ផ្តើម​អនុញ្ញាត​ឱ្យជនជាតិអាមេរិក​ឆ្លងកាត់ទឹកដី​របស់ពួកគេ​ក្នុងការជម្លៀស​ពលរដ្ឋ​អាហ្វហ្កានីស្ថាន ។

កាលពីថ្ងៃសុក្រនេះ ត្រូវបានគេរាយការណ៍ថា ជើងហោះហើរ​ត្រូវបានផ្អាកជិត ៦ម៉ោង ដោយយសារការកកស្ទះ​នៅព្រលានយន្តហោះ Al Udeid ព្រោះថា ជើងហោះហើរ​ភាគច្រើន​នឹងធ្វើដំណើរ​ទៅប្រទេសកាតា ទន្ទឹមនេះ មានពលរដ្ឋ​អាហ្វហ្កានីស្ថាន​ប្រមាណជាង ៨ពាន់នាក់​បានជ្រកកោន​នៅទីនោះ។ យ៉ាងណាមិញ ប្រទេសចំនួន ១២ ផ្សេងទៀតក៏បាន​ផ្តល់​ជូនពលរដ្ឋ​អាហ្វហ្កានីស្ថានដែលប្រឈម​ហានិភ័យ​ទាក់ទង​នឹងការផ្លាស់ប្តូរ​ទីលំនៅផងដែរ។

ជាមួយគ្នានេះ អេមីរ៉ាតអារ៉ាប់រួម​ក៏បានយល់ព្រម​ទទួល​ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៥ពាន់នាក់ផងដែរ​ក្នុងរយៈពេល ១០ថ្ងៃដើម្បីឱ្យធ្វើ​ដំណើរ​ទៅប្រទេសទីបី តាមសំណើ​របស់​សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា មនុស្សជាង ១ម៉ឺន ៨ពាន់នាក់ត្រូវ​បានគេជម្លៀស​ចេញ​ចាប់តាំងពីក្រុម​សកម្ម​ប្រយុទ្ធតាលីបង់​ដណ្តើម​បានរដ្ឋធានីកាប៊ុល នេះបើយោងតាមអង្គការសម្ព័ន្ធមិត្តណាតូ។

យ៉ាងណាមិញ សហរដ្ឋអាមេរិក និងប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត​កំពុងព្យាយាមពន្លឿនកិច្ចប្រឹងប្រែងជម្លៀសមនុស្សចេញ​ពីអាហ្វហ្កានីស្ថានឱ្យបាន​មុនកាល​កំណត់នៅថ្ងៃទី ៣១ ខែសីហា ខណៈមានសេចក្តីរាយការណ៍​អំពីការសងសឹក​របស់ពួកតាលីបង់​ប្រឆាំង​នឹងជនជាតិអាហ្វហ្កានីស្ថាន ដែលបានធ្វើការឱ្យសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ក្រុមយុទ្ធ​ជនតាលីបង់​បានបាញ់កាំភ្លើង​គំរាមអ្នកដែល​គ្មានឯកសារគ្រប់គ្រាន់​ធ្វើដំណើរ​ឱ្យត្រឡប់​ទៅផ្ទះវិញ។ 

ខណៈដែល​នៅជុំវិញព្រលានយន្តហោះក្រុងកាប៊ុលចាប់តាំងពីថ្ងៃអាទិត្យមក មានមនុស្ស ១២នាក់ហើយត្រូវបានសម្លាប់។ នៅប៉ុន្មានថ្ងៃមកនេះ ប្រជាជន​អាហ្វហ្កានីស្ថានរាប់ពាន់ រាប់ម៉ឺននាក់​បាន​សម្រុក​នាំគ្នា​ធ្វើដំណើរឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​ក្រុងកាបុល ដើម្បីស្វែងរកការភៀសខ្លួន ដោយមានការកកស្ទះ​ណែនតាន់តាប់​នៅលើដងផ្លូវឆ្ពោះទៅ​អាកាសយានដ្ឋាន​នេះផងដែរ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋត្រូវចំណាយថវិកាជិត ៥០លានដុល្លារ ដើម្បីប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករ

ព័ត៌មាន
តាមការវាយតម្លៃរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋាភិបាលអាចចំណាយថវិកាប្រមាណ ៤៩លានដុល្លារ ក្នុងការប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែ…

កម្ពុជានឹងសាកល្បងខ្ចីបំណុលពីទីផ្សារក្នុងស្រុកនៅឆ្នាំ២០២២ ដើម្បីស្រោចស្រង់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថា ស្ថិតនៅក្នុងស្ថានភាពកូរីដ-១៩ ដែលកំពុងរាតត្បាតខ្លាំង ហើយក៏មិនទាន់ដឹងថាវានឹងផុតរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ