ពលករចំណាកស្រុក

ពលករខ្មែរជាង១លាននាក់កំពុងធ្វើនៅក្រៅប្រទេស និងបានផ្ញើលុយមកស្រុកជិត៣ពាន់លានដុល្លារក្នុងមួយឆ្នាំ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ ក្រសួងការងារបានបញ្ជូនពលករកម្ពុជាឲ្យទៅបម្រើការងារនៅក្រៅប្រទេសបានជាង១លាន៣សែននាក់ ដោយពួកគេបានផ្ញើលុយមកប្រទេសកម្ពុជាជាមធ្យមជាង២ ៧០០លានដុល្លារ។ ក្នុងចំណោមប្រទេស ដែលពលករកម្ពុជាកំពុងស្នាក់នៅ និងបម្រើការងារ ថៃបានស្រូបទាញពលករកម្ពុជាបានច្រើនជាងគេរហូតដល់ជាង១លាន២សែននាក់ បន្ទាប់មកកូរ៉េ និងម៉ាឡេស៊ី។
ពលករខ្មែរជាង១លាននាក់កំពុងធ្វើនៅក្រៅប្រទេស និងបានផ្ញើលុយមកស្រុកជិត៣ពាន់លានដុល្លារក្នុងមួយឆ្នាំ
ដោយ

នៅក្នុងឆ្នាំ២០២២ កន្លងទៅមានគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១ម៉ឺន៧ពាន់ សហគ្រាសបានចុះបញ្ជីនៅក្រសួងការងារ ដោយបានផ្តល់ការងារដល់កម្មករជិត១លាន៥សែននាក់ និងផ្តល់ប្រាក់ឈ្នួលជាមធ្យមជិត៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។

នាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ ក្រសួងការងារបានបញ្ជូនពលរដ្ឋខ្មែរជាង១លាន៣សែននាក់ទៅបម្រើការងារនៅតាមប្រទេស និងតំបន់ស្វយ័តពិសេសមួយចំនួន។ ការធ្វើការងារនៅក្រៅប្រទេសនេះបានក្លាយជាប្រភពទុនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយពួកគេបានបញ្ជូនប្រាក់ត្រឡប់មកប្រទេសកម្ពុជាបានជាមធ្យមជាង២ពាន់៧០០លានដុល្លារក្នុងមួយឆ្នាំ។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងការងារ ក្នុងចំណោមប្រទេសដែលពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការ ថៃជាប្រទេសដែលបានស្រូបទាញកម្លាំងពលកម្មពីកម្ពុជាច្រើនជាងគេមានរហូតដល់ជាង១លាន២សែននាក់ បន្ទាប់មកកូរ៉េមានជិត៥ម៉ឺននាក់, ម៉ាឡេស៊ីជាង២ម៉ឺននាក់, ជប៉ុនជាង១ម៉ឺន៦ពាន់នាក់, សិង្ហបុរី៨៥១នាក់, តំបន់រដ្ឋបាលពិសេសហុងកុងចំនួន២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន១១នាក់។

បើយោងតាមរបាយការណ៍ការងាររបស់ក្រសួងការងារ នៅឆ្នាំ២០២២ កន្លងទៅនេះ មានគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត១ម៉ឺន៧ពាន់សហគ្រាស បានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលមានកម្មករនិយោជិតចំនួន១លាន៥សែននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជិត៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

ឯកឧត្តម អិុត សំហេង រដ្ឋមន្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជួយឲ្យក្រសួងការងារទទួលបានលទ្ធផលជាមោទកនៅឆ្នាំ២០២២ កន្លងទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកដាក់សម្ពាធលើចិនឲ្យសម្រួលបន្ទុកបំណុលដល់ស្រីលង្កាឱ្យបានឆាប់រហ័ស

ព័ត៌មាន
បញ្ហាវិបត្តិបំណុលបានក្លាយជាប្រធានបទក្តៅគគុកមួយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬហៅកាត់ថា G20 នាថ្ងៃ…

ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា ចូលរួមជាមួយនិយ័តករបរធនបាលកិច្ច ដើម្បីជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគ

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជារំពឹងខ្ពស់ ការចូលរួមក្នុងវិស័យបរធនបាលកិច្ចរបស់ខ្លួននឹងរួមចំណែកជួយពង្រឹងការអនុវត្តន៍ច្បាប់វិនិយោគ ក៏ដូចកាត់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ