ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើ៥ចំណុច ដើម្បីពិចារណាដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ


ក្នុងកិច្ចប្រជុំពិភាក្សា រវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយនិងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ លើរបាយការណ៍ស្តីពី «ការវាយតម្លៃបឋម លើផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្នុងនោះរដ្ឋមន្ត្រីក្រសួងកសិកម្មបានស្នើ៥ចំណុច ដើម្បីយកទៅពិនិត្យ និងពិចារណាដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ។
កិច្ចប្រជុំពិភាក្សា លើរបាយការណ៍ស្តីពី «ការវាយតម្លៃបឋម លើផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»

ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញមកពីវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ីនចិន (ប្រទសចិន) ទាក់ទងនឹងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ដែលបានរៀបចំរបាយការណ៍បឋមផែនការមេបានល្អ ដែលយើងកំពុងធ្វើការពិនិត្យ និងផ្តល់មតិបន្ថែម ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះក្នុងនាមក្រសួងស្បៀង ដែលជាស្ថាប័នផលិតម្ហូបអាហារផ្គត់ផ្គង់ឲ្យទីក្រុងអភិវឌ្ឍមួយ មានលក្ខណ:ជាទីក្រុងទំនើប បៃតង ទេសចរណ៍ វប្បធម៌ អប់រំ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម និងពាណិជ្ជកម្មនោះ ឯកឧត្តម វេង សាខុន បានស្នើ៥ចំណុច ដើម្បីយកទៅពិនិត្យ និងពិចារណាដាក់បញ្ជូលក្នុងផែនការមេនេះ ដែលក្នុងនោះរួមមាន ៖ 

ទី១. គួររៀបចំតំបន់កសិកម្មមួយដែលមានសក្តានុពលទាំងដី និងប្រភពទឹកគ្រប់គ្រាន់ ឬប្រើប្រាស់ទឹកកខ្វក់ដែលបានធ្វើពពិធកម្មរួចហើយ ដើម្បីធានាបាននូវផលិតភាព និងនិរន្តរភាពផលិតកម្មដំណាំបន្លែ និងសត្វ សម្រាប់ផ្គត់ផ្គង់ឲ្យទីក្រុង។

ទី២. គួរកំណត់ឲ្យបានច្បាស់តំបន់ដែលមានសក្តានុពលសម្រាប់អភិវឌ្ឍន៍វិស័យវារីវប្បកម្មសមុទ្រ ក្នុងទិសដៅពីរសំខាន់គឺទី១ ធានាបរិមាណផ្គត់ផ្គង់អាហារសមុទ្រ និងធ្វើការនាំចេញ និងទី២ អភិរក្សព្រៃកោងកាងនៅទូទាំងខេត្តព្រះសីហនុ។

ទី៣. គួរបញ្ចូលផងដែរនូវផែនការរៀបចំសួនសាធារណបៃតង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ នឹងសហការដាំឈើប្រណិត និងឈើលម្អ ដែលវានឹងភ្ជាប់ទៅនឹងគម្រោងទីក្រុងបៃតងនាពេលអនាគត។

ទី៤. គួររៀបចំកំពង់ផែ ដែលមានទុកច្រកនាំចេញកសិផល និងផលនេសាទ ដោយមានបំពាក់ឧបករណ៍ត្រជាក់សម្រាប់ស្តុករយៈពេលខ្លី។

ទី៥. គួររៀបចំសួនកសិ-ឧស្សាហកម្ម ដែលមានលក្ខណពហុបំណង និងបច្ចេកទេស (ស្តុក ប្រមូលផ្តុំ កែច្នៃ វេចខ្ចប់ បណ្តុះបណ្តាល ទីផ្សារ និងតាំងបង្ហាញផលិតផល)។

ទន្ទឹមនោះ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល បានយកសំណើររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅពិនិត្យ និងដាក់បញ្ចូលក្នុងផែនការមេនេះ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តព្រះ សីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាពេលអនាគតផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុម CancerCo. ទទួលបានរង្វាន់ទឹកប្រាក់ 3 000ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯកនៃកម្មវិធី Smartspark ជំនាន់ទី 9

ព័ត៌មាន
ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ចំនួន 3 ព…

អាមេរិក និងកូរ៉េខាងត្បូងគ្រោងផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ចំពេលភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើង

ព័ត៌មាន
សម្ព័ន្ធមិត្តខ្វះគ្នាមិនបានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាម្តងទៀតហើយ នៅខែក្រោយនេះ។ បើសមយុទ្ធលើកនេះ នឹងត្រូវបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ