កិច្ចព្រមព្រៀង RCEP

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង្ហាញពីអត្ថប្រយោជន៍កម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀង RCEP


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលវាមានសារៈសំខាន់យ៉ាងខ្លាំងដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្ដូរផ្នែករចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងសកល។
ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ដោយ

ក្រៅពីនេះ កិច្ចព្រមព្រៀងអាសិប បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាពផងដែរ។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ទាក់ទងនឹង ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន កាលពីពេលថ្មីៗនេះ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតទីផ្សារបន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់ជាង ២ពាន់លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបប្រមាណជាង ២៦ ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែកប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក និង ជាង៣២% នៃការវិនិយោគសកល។

ឯកឧត្តមបាន បញ្ជាក់បន្ថែមថា យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA)  បានបង្ហាញថា តាមរយៈកិច្ចព្រមព្រៀង RCEP ការនាំចេញរបស់កម្ពុជានឹងកើនឡើង ៧,៣% ការវិនិយោគនឹងកើនឡើង ២៣.៤% និងផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ២% នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះ ក្រោយការចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកជាចាំបាច់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ នៅក្នុងនិងក្រោយវិបត្តិកូវីដ១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមានផ្សេងទៀតដល់ការអភិវឌ្ឍ តាមរយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្នខ្ពស់។ ក្រៅពីនេះ កិច្ចព្រមព្រៀង RCEP បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាពផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមឈ្លានពាននៅអ៊ុយក្រែន នឹងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយ៣០ឆ្នាំ

ព័ត៌មាន
ក្រុមអ្នកសេដ្ឋកិច្ច វិនិយោគិន និងអ្នកការទូតបាននិយាយថា សង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន និងការឆ្លើយតបជាសក…

IMF ព្រមានពីការដួលរលំសេដ្ឋកិច្ចអ៊ុយក្រែន បើសង្គ្រាមនៅតែបន្តអូសបន្លាយ

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ចុងក្រោយនេះថា រដ្ឋាភិបាលនៅទីក្រុងគៀវ នៅតែបន្តដំណើរការប្រព័ន្ធធនាគារមានស្ថិរភាព ហើយការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ