វិស័យទេសចរណ៍កម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនបើកជើងហោះហើរទទួលទេសចរបរទេសឡើងវិញ


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ថ្មីៗនេះ បានណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រៀមលក្ខណៈសម្រាប់ការបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរឡើងវិញ ប៉ុន្តែត្រូវអនុវត្តឱ្យស្របតាមយន្តការ«ទេសចរណ៍សុវត្ថិភាព» ក្រោយពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នៅខែវិច្ឆិកាខាងមុខនេះ កម្ពុជានឹងចាប់ផ្ដើមដំណើរការសាកល្បងបើកជើងមេឃទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកម្ពុជាឡើងវិញ។
យន្តហោះក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ (រូបភាព៖ https://file.alotrip.com)

ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា បាន​ប្រាប់​ក្រុមហ៊ុន​អាកាស ក្នុងស្រុក​មួយ ត្រៀមលក្ខណៈ​បើក​ការ​ហោះហើរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​-​អ្នកដំណើរ​ឡើង​វិញ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ត្រៀម​ប្រកាស​បើក​ទេសចរណ៍​អន្តរជាតិ​ឡើង​វិញ នា​ពេល​ឆាប់​ៗ ខាង​មុខ​នេះ​ដែរ​។ បើ​ទោះបី ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បើក​ទទួល​ទេសចរ​អន្តរជាតិ ឡើង​វិញ ជិត​ខិត​មក​ដល់ តែ​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​មិន​ទាន់​ថមថយ​នៅឡើយ​ទេ ដូច្នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់​ថា ការ​បើក​ទទួល​ទេសចរ​បរទេស​ឡើង​វិញ គឺ​ត្រូវ​ស្រប​តាម​យន្តការ «​ទេសចរណ៍​សុវត្ថិភាព​»​។

ជុំវិញ​នឹង​ការ​អនុវត្ត​ផែនការ​នេះ រដ្ឋលេខាធិកា​រដ្ឋ​អាកាសចរណ៍​ស៊ី​វិល ក៏​បាន​ត្រៀមខ្លួន ដើម្បី​ជំរុញ​គាំទ្រ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​បើក​ជើងហោះហើរ​ឡើង​វិញ​ផង​ដែរ ខណៈ​បច្ចុប្បន្ន កម្ពុជា​នៅ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​តែ​ប្រមាណ ៥​ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​មាន​ជើងហោះហើរ​ជា​ប្រចាំ ខណៈ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត នៅ​មិន​ទាន់​មាន​បើក​ជើងហោះហើរ​ឡើង​វិញ​នៅឡើយ​ទេ​។

ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ហោះហើរ ក្នុងស្រុក​មួយ​ចំនួន ផ្អាក​សកម្មភាព​របស់​ខ្លួន​បណ្ដោះអាសន្ន ហើយ​ក្រុមហ៊ុន​ខ្លះ ក៏​មានការ​រារែក​ចិត្ត​ក្នុង​ការ​បន្ដ​ប្រតិបត្តិការ ប៉ុន្ដែ ក៏​នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​បន្ដសកម្មភាព​ហោះហើរ​ជា​ប្រចាំ​ផង​ដែរ​។ ពាក់ព័ន្ធ​នឹង​ផែនការ​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​នា​ពេល​ខាង​មុខ​វិញ ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា បាន​គូសបញ្ជាក់​ថា មិន​មាន​បញ្ហា​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​នៅ​ពេល​ដឹក​ភ្ញៀវ​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា ប៉ុន្ដែ អ្វី​ដែល​ជា​ក្ដី​បារម្ភ គឺ​ការ​ហោះហើរ​ចូល​ក្នុង​ប្រទេស​ដទៃ ដ្បិតថា​នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន បាន​រឹត​បន្តឹង​ចំពោះ​ការ​ហោះហើរ​ចេញចូល​នៅឡើយ​។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ី​វិល បាន​លើក​ឡើង​ថា អាកាសចរណ៍​ស៊ី​វិល ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ជួយ​ជំរុញ និង​គាំទ្រ​ដល់​ការ​ដឹក​ជញ្ជូន​អ្នកទេសចរ​អន្តរជាតិ នៅ​ពេល​រដ្ឋាភិបាល​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ​នា​ពេល​ខាង​មុខ​។ អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​រៀបចំ​យុទ្ធសាស្ត្រ របស់​ក្រសួងទេសចរណ៍ លើ​ផែនការ​បើក​ទទួលភ្ញៀវ​អន្តរជាតិ​ឡើង​វិញ និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ហោះហើរ ក្នុងស្រុក​ទាំងអស់ គោរព​តាម​យន្តការ «​ទេសចរណ៍​សុវត្ថិភាព​»​ផង​ដែរ​។

សូម​បញ្ជាក់​ថា វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍ នៅ​លើ​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា ផង​ដែរ​។ ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​ឱ្យ​ប្រសើរ​ឡើង​វិញ ក្រសួងទេសចរណ៍​បាន​រៀបចំ​ឯកសារ ផែនការ​យុទ្ធសាស្ត្រ ស្តី​ពី​ការ​បើក​ទទួល​ទេសចរណ៍​សុវត្ថិភាព ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ ដោយ​រំពឹង​ថា នឹង​ឈាន​ទៅ​រក​ការ​ស្ដារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ពេល​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ដើម្បីឆ្លងផុតឋានៈប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជាត្រូវពង្រឹងសមត្ថភាពបន្ថែម និងត្រូវដើរឲ្យទាន់វិស័យបច្ចេកវិទ្យា

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចយល់ឃើញថា ការដែលកម្ពុជាអាចនឹងឆ្លងផុតពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចទៅបាន វាជាការឆ្លុះបញ្ចាំងឲ្យឃើញថា ផលិតកម្…

ចិនសន្យាឈប់បង្កើតគម្រោងថាមពលធ្យូងថ្មថ្មីៗនៅក្រៅប្រទេស

ព័ត៌មាន
បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស ពាក់ព័ន្ធនឹងការឡើងកម្ដៅផែនដី គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ