បុណ្យ​នៃ​ក្ដី​ស្រលាញ់

រឿង​៤​យ៉ាង​ដែល​ក្រសួង​សុំ​ឲ្យ​សាលារៀន​ជួយ​ធ្វើ​ក្នុង​ថ្ងៃ​ទី​១៤​កុម្ភៈ


ថ្ងៃទី១៤កុម្ភ: ដែល​ជា​ថ្ងៃ​បុណ្យ​បែប​បស្ចឹម​ប្រទេស​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ហើយ។
ស្ត្រី​វ័យ​ក្មេង​រៀបចំ​កន្លែង​តាំង​លក់​កាដូ ឬ​អំណោយ​ដែល​យុវជន​និយម​ទិញ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់។

ឆ្លងតាមរយ:បទពិសោធន៍នៃ​បណ្តា​ឆ្នាំ​កន្លង​ទៅ នៅ​ក្នុង​ថ្ងៃទី​១៤​កុម្ភ:​នេះ យុវជន​មួយ​ចំនួន ជាពិសេស សិស្សានុសសិ្ស​បាន​យក​ធ្វើ​ជា​ថ្ងៃ​ពិសេស​របស់​ខ្លួន​ផ្តល់​អំណោយ​ដល់​គូ​សង្សារ រហូត​ដល់​មាន​អ្នក​ខ្លះ​គេច​សាលារៀន​ធ្វើ​សកម្មភាព​មិន​សមរម្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តយស​ខ្លួន រួមទាំង​គ្រួសារ​ក៏​មាន។ 

ដើម្បីទប់ស្កាត់សកម្មភាព​មិន​ប្រក្រតី​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ទៅ​កាន់​បណ្តា​គ្រឹះស្ថាន​សិក្សា​ទាំង​អស់ ឲ្យយក​ចិត្ត ​ទុក​ដាក់​ចូលរួម​ទប់​ស្កាត់​បញ្ហា​ទាំង​នេះ។

ក្រសួងអប់រំ យុវជន និងកីឡា​បាន​ធ្វើ​ការណែនាំ​ឲ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ទូទៅ ធ្វើ​នូវ​រឿង​៤​យ៉ាង ដូច​តទៅ​នេះ៖

  1. ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការ​ប្រជុំ​នៅ​ពេល​គោរព​ទង់ជាតិ កុំឱ្យ​មាន​ការ​យល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ (Valentine's Day)។
  2. ត្រូវពង្រឹង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឱ្យ​ម៉ឺងម៉ាត់ ជាពិសេស លើ​ការ​គ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជា​ប្រចាំ។
  3. ត្រូវជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព ''មិត្ត​អប់រំ​មិត្ត''។
  4. ត្រូវធ្វើ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​មាតា​បិតា អ្នក​អាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​សហការគ្នា អប់រំ ណែនាំ កែ​លម្អសិស្សានុសិស្ស​បាន​ទាន់​ពេល​វេលា៕
សូម​អាន​សេចក្ដី​ណែនាំ​របស់​ក្រសួង​ដែល​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផង​ដែរ៖ 




អត្ថបទបន្ទាប់


ជប៉ុន​ជា​វិនិយោគិន​«ខ្លឹម ខ្លាញ់»​របស់​អាស៊ាន ពិសេស កម្ពុជា​មែន​ទេ?

ព័ត៌មាន
ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតលំដាប់ទី៣នៅលើពិភពលោក។វិនិយោគិនជប៉ុនបាននិងកំពុងវិនិយោគនៅក្រៅប្រទេសជាច្រើន ពិសេសនៅតំ…

គណៈកម្មការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា-​បង់ក្លាដេស? តើ​កម្ពុជា​នឹង​ចំណេញ​អ្វី​ខ្លះ?

ព័ត៌មាន
កម្ពុជានិងបង់ក្លាដេសកំពុងចរចា​គ្នា​លើ​លក្ខខណ្ឌ​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី ដែល​នឹង​នាំ​ទៅ​រក​ការ​លុប​ចោល​ការ​ដក​ហូត​ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ