សហគ្រាសអាជីវកម្មខ្នាតតូចរបស់ប្រទេសថៃ

ក្រសួងឧស្សាហកម្មថៃ ស្នើពន្យារពេលបង់ពន្ធ សម្រាប់សហគ្រាសអាជីវកម្មខ្នាតតូច


ក្រសួងឧស្សាហកម្មថៃ បានបង្ហាញពីវិធានការជួយសង្គ្រោះ ដោយពន្យារពេលបង់ពន្ធ រយៈពេល ៦ ទៅ ១២ខែ សម្រាប់ សហគ្រាសអាជីវកម្មខ្នាតតូចជាច្រើនវិស័យ ដែលរងផលប៉ះពាល់ពី ឥទ្ធិពលមេរោគកូវីដ១៩ ដោយពួកគេ អាចដាក់ពាក្យស្នើសុំពន្យារពេលបង់ពន្ធ ចាប់ពីខែមេសា តទៅ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post។
ក្រសួងឧស្សាហកម្មថៃ ស្នើពន្យារពេលបង់ពន្ធ សម្រាប់សហគ្រាសអាជីវកម្មខ្នាតតូច(រូបភាព www.thailandtatler.com)
ដោយ

នាយកដ្ឋាន​ជម្រុញ​ឧស្សាហកម្ម​ថៃ បាន​គូសបញ្ជាក់​ថា វិធានការ​ថ្មី​នេះ គឺ​គ្របដណ្តប់​លើ វិស័យ​ម្ហូបអាហារ ភេសជ្ជៈ វត្ថុ​អនុស្សាវរីយ៍ និង​សម្លៀក​បំពាក់​ជាដើម ហើយ​មាន​អាជីវកម្ម​ជាង ៧៧០​កន្លែង មាន​សិទ្ធិ​ទទួល​បានការ​ពន្យារពេល​បង់ពន្ធ​នេះ ក្នុង​នោះ​មាន អាជីវកម្ម​ជាង ៥៥០​កន្លែង អាច​ស្នើ​សុំ​ការ​ពន្យារពេល​បង់ពន្ធ​រហូត​ដល់​ទៅ ១២​ខែ​ពេញ ដែល​មាន​តម្លៃ​សរុប​ប្រមាណ ៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក ណា​តា​ប៉ុ​ល អគ្គនាយក​នៃ​នាយកដ្ឋាន​ជម្រុញ​ឧស្សាហកម្ម​ថៃ បាន​គូសបញ្ជាក់​ថា សហគ្រាស​ធុន​តូច​និង​មធ្យម ហើយនឹង​សហគ្រាស​ក្នុង​សហគមន៍​ជា​ច្រើន បាន​ផ្អាក​ផលិតកម្ម​របស់​ពួក​គេ ជួប​ប្រទះ​នឹង​បញ្ហា​ការ​លុប​ចោលការ​ក​ម្ម៉​ង់​បញ្ជា​ទិញ ហើយ​វត្ថុធាតុដើម ក៏​ជិត​អស់ ដោយសារ​តែ​បញ្ហា​មេរោគ​កូ​វី​ដ​១៩​។

លោក បន្ត​ថា ភាគច្រើន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​របស់​ពួក​គេ ធ្លាក់​ចុះ​ខ្លាំង ហើយ​សហគ្រាស និង​អាជីវកម្ម​ជា​ច្រើន មិន​មាន​លទ្ធភាព​ទប់ទល់​នឹង​ការ​ចំណាយ​នោះ​ទេ និង​ត្រូវការ​ជំនួយ​ជា​បន្ទាន់​។

យ៉ាងណា​ក៏​ដោយ ក្រសួង​ឧស្សាហកម្ម​ថៃ បាន​ពង្រីក​វិសាលភាព​ប្រាក់​កម្ចី​ដល់ សហគ្រាស​ធុន​តូច​និង​មធ្យម ប្រមាណ ២៥០០​ស្ថាប័ន​បន្ថែម​ទៀត គ្របដណ្តប់​លើ ៧៧​ខេត្ត ជាមួយ​ទឹកប្រាក់​សរុប​ជាង ១១​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​កំណត់​មនុស្ស​ម្នាក់ អាច​ខ្ចី​បាន​ប្រមាណ ៦​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

សូម​ជម្រាប​ថា វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម នឹង​សហគ្រាស​បែប​សហគមន៍​ថៃ ជា​ខ្អឹ​ង​ខ្នង​ដ៏​សំខាន់​របស់ សេដ្ឋកិច្ច​ប្រទេស​ថៃ ដែល​រួមចំណែក ៨០% នៃ GDP សរុប​របស់​ប្រទេស​ថៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Covid-19 អាចនឹងធ្វើឲ្យវិស័យវាយនភណ្ឌវៀតណាម បាត់ចំណូល ៤៧០ លានដុល្លារ និងបាត់បង់ការងារកម្មករ រាប់លាននាក់

ព័ត៌មាន
ការីករាលដាលនៃមេរោគ Covid-19 អាចនឹងធ្វើឲ្យវិស័យឧស្សាហកម្មវាយនភណ្ឌវៀតណាម ត្រូវបាត់បង់ចំណូលយ៉ាងហោចណស់ ៤៧៣ លានដុល្លារអាមេរិក និងមានកម្មក…

វៀតណាម អាចនឹងពន្យារពេលបង់ពន្ធជាង ៣,៤ពាន់លានដុល្លារ សម្រាប់អាជីវកម្មរងគ្រោះដោយវីរុសកូវីដ១៩

ព័ត៌មាន
ជាការចូលរួមចំណែកសម្រាលបន្ទុកដល់ អាជីវកម្ម ដែលរងគ្រោះដោយសារតែមេរោគកូវីដ១៩ នោះ ក្រសួងហិរញ្ញវត្ថុវៀតណាម បានដាក់សំណើពន្យារពេលបង់ពន្ធ រយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ