បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវាដឹកសត្វឆ្លងខេត្ត

ក្រសួងកសិកម្ម ស្នើឲ្យរដ្ឋបាលខេត្តចំនួន៣ បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវាដឹកសត្វឆ្លងខេត្ត


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះបានស្នើឲ្យរដ្ឋបាល ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទដូចជា គោ ក្របី ជ្រូក ឆ្លងកាត់ និងចេញក្រៅខេត្តទាំងនោះ។ដោយកន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពិនិត្យឃើញថា រដ្ឋបាលខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារបានផ្តល់គោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វនិងផលិតផលមានដើមកំណើតពីសត្វចតុប្បាទដូចជាគោ ក្របី ជ្រូក ដឹកឆ្លងកាត់ និងចេញក្រៅខេត្ត។
ក្រសួងកសិកម្ម ស្នើឲ្យរដ្ឋបាលខេត្តចំនួន៣ បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវាដឹកសត្វឆ្លងខេត្ត រូបភាព៖ ក្រសួងកសិកម្ម
ដោយ

បើតាម​ក្រសួងកសិកម្ម ការអនុវត្តបែបនេះគឺផ្ទុយទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការផ្តល់សេវា និងការប្រមូលចំណូលមិនមែនសារពើពន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កឱ្យមានផលប៉ះពាល់ដល់បរិយាកាសនៃការធ្វើអាជីវកម្មសត្វ និងផលិតផលមានដើមកំណើតពីសត្វរបស់វិស័យឯកជនផងដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះការបញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទ ដូចជា គោ ក្របី ជ្រូក ឆ្លងកាត់ និងចេញក្រៅខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារនេះ។ ដោយលោក បានបញ្ជាក់ថា ការបញ្ឈប់អាជីវកម្មយកកម្រៃសេវានាំសត្វនេះ គឺជាកត្តាល្អ និងសំខាន់មួយសម្រាប់លើកស្ទួយដល់វិស័យ​ចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា​ និងដើម្បីជំរុញឲ្យមានស្ថិរភាពក្នុងស្រុកផងដែរ។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅបានបញ្ជាក់បន្ថែមថា ខេត្តទាំងបីនេះ គឺបានធ្វើការអនុវត្តគោលការណ៍​អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វនេះមុនគេ ហើយការដែល​ក្រសួងកសិកម្មប្រកាសឲ្យបញ្ឈប់សម្រាប់ខេត្តទាំងបីនេះ គឺប្រៀបបីដូចជាការបញ្ឈប់នៅទូទាំងប្រទេសផងដែរ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើរដ្ឋបាលខេត្តកំពង់ធំ ខេត្តសៀមរាបនិងខេត្តព្រះវិហារ ត្រូវអនុវត្ត និរាករនូវរាល់គោលការណ៍អនុញ្ញាតទាំងអស់ ដែលរដ្ឋបាលខេត្តសាមីនីមួយៗ​បានផ្ដល់ជូនទៅរូបវន្តបុគ្គល ឬនីតិបុគ្គលឱ្យធ្វើអាជីវកម្មប្រមូលកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទ ដូចជា គោ ក្របី ជ្រូក ឆ្លងកាត់ និងចេញក្រៅខេត្ត ដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ លើសពីនេះ ជំរុញនិងណែនាំឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ​ដាក់ពាក្យស្នើសុំសេវា​នៅអង្គភាពច្រកចេញចូលតែមួយ និងបង់កម្រៃសេវាតាមការកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្ត​ដែលមានជាធរមានផងដែរ៕




អត្ថបទបន្ទាប់


តើប្រព័ន្ធអនុគ្រោះពន្ធ(GSP) របស់អង់គ្លេសសម្រាប់កម្ពុជា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតណា?

ព័ត៌មាន
តើប្រព័ន្ធអនុគ្រោះពន្ធ(GSP) របស់អង់គ្លេសសម្រាប់កម្ពុជា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតណា? យើងឃើញថា ប្រទេសអង់គ្លេសនៅតែផ្តល់ប្រព័ន្ធអន…

អស្ចារ្យណាស់ ញ៉ាំភីហ្សាហ្រ្វី១ឆ្នាំពេញ! ធ្វើដូចម្តេចទើបបាន?

ព័ត៌មាន
មិត្តអ្នកអានប្រហែលជាបានញ៉ាំ និងស្គាល់ហើយម៉ាកយីហោភីហ្សាដ៏ល្បីល្បាញ ពេញនិយមទូទាំងពិភពលោកគឺ ភីហ្សាហាត់ (Pizza Hut)។ ភីហ្សាហាត់ បានបង្កើតឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ