វិស័យកសិកម្ម

ក្រសួងកសិកម្ម ត្រៀមឯកសារពាក់ព័ន្ធដាក់ជូនទីប្រឹក្សារដ្ឋចិនដើម្បីឲ្យជួយជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅចិនបន្ថែម


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា ក្រសួងបានត្រៀមរៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ជូនទៅកាន់លោក ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន ដែលឯកឧត្តមនឹងមកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដើម្បីស្នើឲ្យភាគីចិនជួយជំរុញការនាំចេញផលិតកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិនបន្ថែមទៀត ពិសេសផ្លែមៀនប៉ៃលិន ដែលកំពុងជួបបញ្ហាទីផ្សារនាពេលបច្ចុប្បន្ននេះតែម្ដង។
កសិផលដំណាំមៀនប៉ៃលិន

ឯកឧត្តម ចាន់ ហេង អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ក្ដី​រំពឹង​ថា ដំណើរ​ទស្សនកិច្ច​បស់​ឯកឧត្តម វ៉ាង យី ជា​ក្ដី​រំពឹង​មួយ​របស់​កម្ពុជា ដែល​ជំរុញ​ឱ្យ​ផលិតផល​កសិកម្ម កម្ពុជា អាច​ឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បាន​ឆាប់រហ័ស​ជាង​មុន​។ បើ​តាម​អនុរដ្ឋលេខាធិការ​រូប​នេះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា​ក្រសួងកសិកម្ម បាន​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន សម្រាប់​ត្រៀម​ដាក់​ជូន​ទៅ​ទីប្រឹក្សា​រដ្ឋ​របស់​ចិន​រូប​នេះ ដើម្បី​ជំរុញ​នីតិវិធី​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា ទៅ​ប្រទេស​ចិន ពិសេស​ផ្លែ​មៀន​ប៉ៃលិន របស់​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដែល​បាន​និង​កំពុង​ជួប​បញ្ហា​ទីផ្សារ មិន​អាច​នាំ​ចេញ​ទៅ​ថៃ នា​ពេល​កន្លង​មក​។

ដោយឡែក លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា ក៏​មាន​ក្ដី​រំពឹង​ខ្ពស់​ផង​ដែរ ពាក់ព័ន្ធ​ការ​ជំរុញ​ឱកាស​ទីផ្សារ​ផលិតផល​កសិកម្ម កម្ពុជា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម វ៉ាង យី​។ លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស យ៉ាង​ដូច្នេះ កន្លង​មក ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម បាន​ស្នើ​ទៅ​ភាគី​ចិន រួច​មក​ហើយ ដើម្បី​ឱ្យ​ផលិតផល​កសិកម្ម អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​ដោយ​ផ្ទាល់ តែ​រហូត​មក​ដល់​នេះ កម្ពុជា ទើប​អាច​នាំ​ចេញ​កសិផល​ទៅ​ចិន​ផ្ទាល់​ចំនួន​តែ ២​មុខ ប៉ុណ្ណោះ​។ ដូច្នេះ លោក​ឧកញ៉ា យល់​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ នឹង​ជួយ​បើកឱកាស​ទីផ្សារ​បន្ថែម​ទៀត​សម្រាប់​កសិផល​កម្ពុជា​។

យោង​តាម​របាយការណ៍​នាំ​ចេញ​ផលិតផល​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ផលិតផល​កសិកម្ម សរុប​ជាង ៥​លាន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណការ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបញ្ចប់ការសិក្សានៅចុងឆ្នាំនេះ

ព័ត៌មាន
កម្ពុជា និងវៀតណាមបានឯកភាពគ្នារួចហើយក្នុងការតភ្ជាប់ផ្លូវល្បឿនពីភ្នំពេញ-បាវិត ជាមួយនឹងផ្លូវល្បឿនរបស់វៀតណាមពីទីក្រុង ហូជីមិញមកដល់ដល់ម៉ុកប…

អតិថិជន​ធនាគារ កាណាឌីយ៉ា ក.អ ទទួលបាន​កញ្ចប់ប្រូម៉ូសិនពិសេស រាល់ការបើក​គណនី​ប្រតិបត្តិការ​នៅ​សាខា​បឹងកេងកង!

ព័ត៌មាន
បន្ទាប់ពីកម្មវិធីសម្ពោធសាខាបឹងកេងកង របស់ធនាគារ កាណាឌីយ៉ា ក.អ រួចមក ត្រឹមតែរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ យើងសង្កេតឃើញថាសាខាថ្មី ត្រូវបានទទួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ