ការបើកដំណើរការ​រោងភាពយន្ដ​ឡើងវិញ

ក្រសួងវប្បធម៌ គ្រោងឲ្យរោងភាពយន្តបើកដំណើរការឡើងវិញហើយ នៅក្នុងខែសីហានេះ!


ក្រោយពីក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យពីវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមរោងភាពយន្តចំនួន៤ នៅក្នុងរាជធានីភ្នំពេញ រួចមក ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ បានបញ្ជាក់ថា ក្រសួងគ្រោងនឹងអនុញ្ញាតឲ្យរោងភាពយន្ត បើកដំណើរការឡើងវិញក្នុងខែសីហានេះហើយ។
រោងភាពយន្ដមួយកន្លែង​នៅរាជធានីភ្នំពេញ! (រូបភាព៖ ហ្វេសប៊ុក Legend Cinemas)
ដោយ

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និងផ្សព្វផ្សាយ​វប្បធម៌​នៃក្រសួង​វប្បធម៌ បានប្រាប់ថា ជាគោលការណ៍​រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យបើក​ហើយ តែមុន​នឹងបើក​ជាផ្លូវការ​ឡើងវិញ​នូវរោង​ភាពយន្ត​ទាំងនោះ ក្រសួង​វប្បធម៌ និងក្រសួង​សុខាភិបាល បានដាក់ចេញ​នូវគោលការណ៍​ស្តង់ដារ​ប្រតិបត្តិ​ចំនួន​៨ចំណុច (SOP) ឲ្យរោង​ភាពយន្ត​ក្នុងរាជធានី​អនុវត្ត​ដើម្បី​ឈានទៅ​រកការ​អនុញ្ញាត​ឲ្យបើក​ដំណើរការ​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ។

លោក ប៉ុក បូរក្ស​បានបន្តថា « ជាគោលការណ៍​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ហើយ ប៉ុន្តែត្រូវតែ​គោរព និងអនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​តាមវិធានការ​ការពារ​បង្ការ​ទប់ស្កាត់​កូវីដ-១៩ អញ្ចឹងទេ នីតិវិធី​បន្តហ្នឹង នៅពេល​ដែលយើង​ចុះ​ហើយហ្នឹង គឺបាន​ន័យថា មានការ​ស្នើសុំ​ហើយ បានយើងចុះ (ស្នើសុំពី​តំណាង​រោងភាពយន្ត) ចុះមើលហើយ បើឃើញថា គាត់អនុវត្ត​ត្រឹមត្រូវ​ហើយ បានយើង​ធ្វើជាសំណើ​រួមមួយ​ទៀត ដើម្បីសុំបើក​ដំណើរការ​រោងកុន​នោះវិញ»។

ប្រធាននាយកដ្ឋាន​សិល្បៈភាពយន្ត និងផ្សព្វផ្សាយ​វប្បធម៌​រូបនេះ បន្ថែមថា បច្ចុប្បន្ន​មានរោង​ភាពយន្ត​ចំនួន​៤ហើយ នៅ​រាជធានីភ្នំពេញ រួមមាន​រោងភាពយន្ត Legend សាខាអេឌិន, Legend សាខាអ៊ិចឆេង, រោងភាពយន្ត Major Cineplex សាខាសុរិយា, Major Cineplex សាខាអ៊ីអន១ ដែលក្រុម​ការងារ​ចម្រុះ​បានចុះ​ត្រួតពិនិត្យ ដែលអាច​នឹងអនុញ្ញាត​ឲ្យបើក​ដំណើរការ​ឡើងវិញ​ក្នុងខែសីហានេះ។

រោងភាពយន្ត​ផ្សេងទៀត ដែលចង់បើក​ឡើងវិញ អាចស្នើ​សុំទៅកាន់​នាយកដ្ឋាន​សិល្បៈភាពយន្ត​និងផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួងវប្បធម៌ ដើម្បីឲ្យ​ការងារ​ចម្រុះត្រួត​ពិនិត្យ​ដូចគ្នា មុនបើក​វិញបាន។

គួររម្លឹកថា បើគិតមកទល់​នឹងពេលនេះ មានរយៈ​ជាង ៤ខែហើយ ដែលរោង​ភាពយន្ត​ទូទាំង​ប្រទេស​ត្រូវបាន​ផ្អាក​ដំណើរការ​ជាបណ្តោះ​អាសន្ន ដោយសារ​ជំងឺ​កូវីដ-១៩ ដែលបាន​ធ្វើឲ្យ​ភាពយន្តខ្មែរ និងបរទេស​ជាច្រើន​រឿង​ត្រូវបាន​កក​ស្ទះ​មិនបាន​ចាក់បញ្ជាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិនខ្មែរ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើក​ទទួល​ពាក្យ​ពី​ធុរកិច្ច​បង្កើតថ្មី សហគ្រាសធុនតូច និង​មធ្យម​ជាលើកទី២

ព័ត៌មាន
ដោយសម្លឹង​ឃើញ​ពី​ផល​លំបាក​ដែល​សហគ្រិន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​មាន​វ…

អ្នកជំនាញអះអាងថា តម្លៃដីធ្លីនៅខណ្ឌដង្កោ កើនឡើងជាលំដាប់ ទោះបីកំពុងមានវិបត្តិកូវីដ-១៩

ព័ត៌មាន
យោងតាមក្រុមអ្នកជំនាញវាយអចនលនវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យ CPL បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះ តម្លៃដីធ្លីនៅក្នុងខណ្ឌដង្កោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ