ផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្

ក្រសួងសេដ្ឋកិច្ចផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ដើម្បីសន្សំថវិកាបន្តប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងប្រាក់បៀវត្សតាមឋានន្តរស័ក្ដិ និងថ្នាក់របស់មន្ត្រីសម្រាប់ឆ្នាំ២០២២ ក្នុងគោលបំណងសន្សំថវិកាជាតិសម្រាប់បន្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជុំវិញ​នឹង​ការ​សម្រេច​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា វា​គឺជា​ចំណុច​វិជ្ជមាន​មួយ ដែល​រាជរដ្ឋាភិបាល​បាន​សន្សំ​ថវិកា​ដើម្បី​ចំណាយ​លើ​ស្ថានភាព​ចាំបាច់ ខណៈ​ដែល​បច្ចុប្បន្ន​ចំនួន​មន្ត្រីរាជការ គឺ​នៅ​មាន​គ្រប់គ្រាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​សេវា​សាធារណៈ​របស់​រដ្ឋ​។

នៅ​ក្នុង​សេចក្ដីជូនដំណឹង​ដដែល ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​ដូច្នេះ ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​អាច​សន្សំ​ថវិកា​បាន​មួយ​ចំនួន​សម្រាប់​ការ​បន្តការងារ​អន្តរាគមន៍​ផ្នែក​សុខាភិបាល និង​សង្គម ក្នុង​បរិការណ៍​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ យោង​តាម​ចំណារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២១ មិន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ជំនួស​អ្នក​ចូល​និវត្តន៍​ឡើយ លើកលែងតែ​ក្រសួងមហាផ្ទៃ  និង​ក្រសួងសុខាភិបាល​ដែល​នឹង​អាច​មាន​គោលការណ៍​ដោយឡែក​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​តែ​បន្ត​រក្សា​កម្រិត​បៀវត្ស​មន្ត្រីរាជការ​ស្មើនឹង​ឆ្នាំ​២០២១ ដដែល ប៉ុន្តែ​អនុញ្ញាត​ឱ្យ​រៀបចំ​ដំឡើង​បៀវត្ស​តាម​ឋានន្តរស័ក្ដិ និង​ថ្នាក់​សម្រាប់​មន្ត្រី​នៅ​ឆ្នាំ​២០២២​នោះ​ទេ​។

ជុំវិញ​បញ្ហា​នេះ បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​យល់​ឃើញ​ថា ការ​សម្រេច​ផ្អាក​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ចំណុច​វិជ្ជមាន​មួយ​ដែល​អាច​ឱ្យ​រាជរដ្ឋាភិបាល​ចំណេញ​ថវិកាជាតិ​ផង​ដែរ សម្រាប់​ចំណាយ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ និង​ចំណាយ​ផ្សេង​ៗ​។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​បញ្ហា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់​បាន​មាន​ប្រសាសន៍​ថា បញ្ហា​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ផែនការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម កម្ពុជា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​យក​ថវិកា​មួយ​ចំនួន​ដែល​ត្រៀម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ចំណាយ​លើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩​វិញ​។ ដូច្នេះ ដើម្បី​សន្សំ​ថវិកា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ បន្ត​ទើប នៅ​ឆ្នាំ​២០២២​នេះ សម្ដេច​សម្រេច​ផ្អាក​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​។ បើ​តាម​ការ​គូសបញ្ជាក់​របស់​សម្ដេច ហ៊ុន សែន  កម្ពុជា បាន​ចំណាយ​ថវិកា​អស់ ២ ៣០០​លាន​ដុល្លារ​ទៅ​ហើយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩​។ ក្នុង​នោះ ថវិកា​៤០០​លាន​ដុល្លារ​សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកើនដល់ជិត៤៥ពាន់លានដុល្លារ កើន២៣% នៅត្រីមាសទី៣ឆ្នាំ២០២១

ព័ត៌មាន
ទំហំឥណទានដែលផ្តល់ដោយធនាគារ និងមីក្រូហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន គឺមានទំហំជិត២ដងនៃទំហំ GDP របស់កម្ពុជាឆ្នាំ២០២០ទៅហើយ។ តួយ៉ាង ទិន្នន័យព…

កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញកិច្ចចរចា ដើម្បីទទួលស្គាល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
កម្ពុជា និងវៀតណាមបានឯកភាពគ្នាជំរុញកិច្ចចរចា ដើម្បីពន្លឿនការទទួលស្គាល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញទៅមក ដើម្បីបង្កភាពងាយស្រួលដល់ការធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ