ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលអំពាវនាវក្រុមពលរដ្ឋមានហានិភ័យឆ្លងខ្ពស់មកទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវ អោយពលរដ្ឋដែលមានហានិភ័យឆ្លងកូវីដ១៩ខ្ពស់ ហើយដែលមិនទាន់បានចាក់វ៉ាក់សាំង ប្រញាប់មកទទួលយកវ៉ាក់សាំងឲ្យបានទាន់ពេលវេលា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ដំណើរការចាក់វ៉ាក់សាំងដុសជំរុញឬដូសទី៣របស់កម្ពុជា - Xinhua
ដោយ

ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ទាំងនោះ រួមមាន ក្រុមមនុស្សវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកមានជំងឺប្រចាំកាយ និងអ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ ក្នុងរយៈពេលចាប់ពី៤ខែឡើងទៅជាដើម។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា​ភាគច្រើននៃអ្នកជំងឺកូវីដ១៩​ដែលបានស្លាប់កន្លងមក សុទ្ធសឹងតែជាអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង​ការពារ។

ដូចនេះដើម្បីការពារ រួមទាំងកាត់បន្ថយអាត្រាអ្នកឆ្លង ក៏ដូចជាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន រួមទាំងសហគមន៍ ក្រសួងលើកទឹកចិត្តដល់ក្រុមពលរដ្ឋដែលបានរៀបរាប់ខាងលើ ទៅចាក់វ៉ាក់សាំងការពារទាំងអស់គ្នា។

សូមជម្រាបថា ដោយគិតត្រឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអាត្រាអ្នកឆ្លងមេរោគកូវីដ១៩ មកទល់ពេលនេះមានជាង១១ម៉ីន៧ពាន់​នាក់ អ្នកជាសះស្បើយមានជាង​១១ម៉ីន១ពាន់នាក់ និងអ្នកស្លាប់សរុបមានចំនួន២ពាន់​៦រយនាក់ផងដែរ។​

និងអ្នកចាក់វ៉ាក់សាំងកូវីដ១៩វិញ ឃើញថា សម្រេចបាន៩៩,៥៤%ហើយ នៃផែនការចាក់វ៉ាក់សាំង១០លានជូនដល់ពលរដ្ឋពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ខណៈដែលចំនួនអ្នកដែលបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣វិញ គឺមានដល់ទៅ ១លាន ៤សែន នាក់ហើយ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអ្នកជំងឺកូវីដ១៩បន្តព្យាបាលនៅតាមខេត្ត ជៀសវាងបង្កគ្រោះថ្នាក់អំឡុងបញ្ជូនអ្នកជំងឺមកភ្នំពេញ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ ចៀសវាងបញ្ជូនអ្នកជំងឺពីបណ្ដាខេត្ត ដើម្បីម…

តម្លៃប្រេងពិភពលោកថយចុះបន្ដិចវិញហើយ តើបណ្ដាលមកពីកត្តាសំខាន់ៗអ្វីខ្លះ?

ព័ត៌មាន
តម្លៃប្រេងនៅថ្ងៃអង្គារសប្ដាហ៍នេះ បានរអិលធ្លាក់ចុះវិញបន្ដិចហើយ ក្រោយពេលដែលរបាយការណ៍បង្ហាញថាកំណើនសេដ្ឋកិច្ចចិនមានការថមថយចុះ ខុសពីការរំពឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ