ការរកចំណូលពី Youtube

ក្រសួងប្រៃសណីយ៍ នឹងអញ្ជើញអ្នករកចំណូលពីYoutube ជួបពិភាក្សាគ្នានៅសប្តាហ៍នេះ


មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីស៍បានប្រាប់ក្រុមការងារខេមបូណូមីសថា ក្រសួងនឹងអញ្ជើញអ្នករកប្រាក់ចំណូលពី Youtube មកជួបពិភាក្សាគ្នានៅសប្ដាហ៍នេះ ដើម្បីស្វែងរកពីដំណោះស្រាយសម្រាប់ត្រៀមខ្លួនក្នុងការទទួលយកគោលការណ៍ថ្មីពីក្រុមហ៊ុន Youtube ដើម្បីអាចឲ្យអ្នកផលិតវីដេអូបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គមមួយនេះ អាចបន្ដរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មឡើងវិញ។
ក្រសួងប្រៃសណីយ៍ នឹងអញ្ជើញអ្នករកចំណូលពីYoutube ជួបពិភាក្សាគ្នានៅសប្តាហ៍នេះ
ដោយ

ការរៀបចំឲ្យមានជំនួបរវាងក្រសួងនឹងអ្នករកប្រាក់ចំណូលពីYoutube នេះ ធ្វើឡើងនៅក្រោយពេលដែល ក្រុមហ៊ុនYoutube បានផ្អាកការផ្សាយពាណិជ្ជកម្មនៅលើថ្នាលវីដេអូនៅប្រទេសជាង៩០ រួមទាំងកម្ពុជាផងដែរ ដែលបានធ្វើឲ្យអ្នកផលិតវីដេអូបង្ហោះលើ Youtube ដើម្បីរកចំណូល មិនអាចរកលុយពីការផ្សាយពាណិជ្ជកម្មបានដូចមុនទៀត។

ក្រោយពេលដែលក្រុមហ៊ុន Youtube បានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវីដេអូនៅប្រទេសជាង៩០ រួមទាំងកម្ពុជាដែរនោះ បានធ្វើឲ្យអ្នកទស្សនាវីដេអូនៅលើយូធូបសប្បាយចិត្ត ព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម តែអ្នកផលិតមាតិកា ឬអ្នករកចំណូលពីការផលិតវីដេអូដាក់ក្នុងយូធូបវិញមិនសប្បាយទេ ព្រោះពួកគេត្រូវបាត់បង់ប្រាក់ចំណូល ខណៈអ្នកផលិតវីដេអូដាក់ក្នុងយូធូបខ្លះ(Youtuber) កន្លងមកអាចរកប្រាក់ចំណូលបានក្រុមហ៊ុនយូធូបនេះ ដល់ខ្ទង់ម៉ឺនដុល្លារឯណោះក្នុងមួយខែៗ។ 

ជុំវិញបញ្ហានេះឯកឧត្តម លីវ សុផាណារិទ្ធិ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ក្រុមការងារខេមបូណូមីសថា រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហា ដែលក្រុមហ៊ុនYoutube ផ្អាកការផ្សាយពាណិជ្ជកម្មនេះ ដែលវាបានធ្វើឲ្យអ្នកផលិតមាតិកា ឬអ្នករកចំណូលពីការផលិតវីដេអូដាក់ក្នុងយូធូបនៅកម្ពុជាត្រូវបាត់បង់ចំណូល។

ឯកឧត្តម លីវ សុផាណារិទ្ធិ បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍បានឲ្យក្រុមការងារជំនាញ ទាក់ទងទៅក្រុមហ៊ុនយូធូបរួចរាល់ហើយ ដោយក្រុមហ៊ុនសន្យានឹងដោះស្រាយបញ្ហានេះ តាមរយៈការដាក់ចេញនូវកម្មវិធីភាពជាដៃគូ ដែលអ្នកផលិតមាតិកាទាំងអស់ត្រូវតែអនុវត្តតាម ទើបអាចរកចំណូលពីការផលិតវីដេអូនោះបានដូចមុនឡើងវិញ។

ចំពោះមូលហេតុដែល ក្រុមហ៊ុនយូធូប បានផ្អាកការផ្សាយពាណិជ្ជកម្មនៅលើថ្នាលវីដេអូ នៅប្រទេសជាង៩០ រួមទាំងកម្ពុជាដែរ ត្រូវបានឯកឧត្តម លីវ សុផាណារិទ្ធិ អះអាងថា ដោយសារអ្នកផលិតមាតិកានៅក្នុងប្រទេសទាំងនេះ មិនបានគោរពតាមលក្ខខណ្ឌដែលក្រុមហ៊ុនយូធូបបានតម្រូវ ជាក់ស្តែង មានអ្នកផលិតវីដេអូនៅកម្ពុជា តែបែរជាបន្លំដាក់អាសយនៅប្រទេសដទៃទៀត ដូចជាសិង្ហបុរី ឬថៃជាដើម។

អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបន្ថែមថា នៅក្នុងការប្រជុំនៅក្នុងសប្តាហ៍នេះ គឺមានតែអ្នកផលិតមាតិកាវីដេអូដាក់យូធូបនៅកម្ពុជា តែមួយចំនួនប៉ុណ្ណោះដែលនឹងមកចូលរួម ព្រោះថា ក្រសួងមិនទាន់មានទិន្នន័យផ្លូវការពីអ្នករកចំណូលយូធូបនៅកម្ពុជានោះទេ ដោយសារតែអ្នកផលិតវីដេអូខ្លះមិនបានដាក់អាសយដ្ឋាននៅកម្ពុជាឡើយ។ បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្ន ក្នុងចំណោមបណ្តាញសង្គមនៅកម្ពុជា បណ្តាញសង្គមយូធូបនេះ គឺមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបង្អស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាង 7-Eleven គ្រោងបើកឲ្យបាន៦សាខានៅកម្ពុជាក្នុងឆ្នាំនេះ ខណៈសាខាដំបូងនឹងបើកនៅខែមិថុនា

ព័ត៌មាន
ក្រុមហ៊ុនលក់រាយដ៏ល្បីនៅលើពិភពលោក 7-Eleven ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិក និងមានហាងទំនិញជាង ៧ម៉ឺនហាង នៅជុំវិញពិភពលោក នឹងបើកដំណើ…

ចិនប្រកាសផ្តល់ជំនួយ៣ពាន់លានដុល្លារបន្ថែមទៀត ជួយប្រទេសប្រក្រីក្រដើម្បីប្រយុទ្ធនឹងកូវីដ-១៩

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំជំនួបកំពូល G20 ស្តីពីសុខភាពសកលតាមរយៈប្រព័ន្ធវីដេអូខនហ្វឺរ៉េន កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសចិនបានសន្យាផ្តល់ជំនួយជាទឹកប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ