អចលនទ្រព្យ-ខុនដូ

គម្រោងអគារចម្រុះមុខងារស្ដង់ដារថ្មី «Odom» នឹង​ត្រដែត​ខ្លួន​ឡើង​នៅ​លើ​ទីតាំងប្រមូលផ្ដុំ​អាជីវកម្ម​ល្អឯក​នៃ​មហាវិថីព្រះនរោត្ដម


គម្រោង​អគារ​មាន​មុខងារ​ចម្រុះ ដែលរចនាឡើងដើម្បីបង្កភាពងាយស្រួល​និង​ផ្ដល់ជូនការនូវរបៀបរស់នៅលក្ខណៈស្ដង់ដារកម្រិតខ្ពស់ «Odom (ឧត្ដម)» នឹង​អភិវឌ្ឍ​ឡើង​នៅ​លើទីតាំង​ប្រមូល​ផ្ដុំ​ល្អ​បំផុត​នា​កណ្ដាល​រាជ​ធានី​ភ្នំពេញ ។
គម្រោងអគារចម្រុះមុខងារស្ដង់ដារថ្មី «Odom» នឹង​ត្រដែត​ខ្លួន​ឡើង​នៅ​លើ​ទីតាំងប្រមូលផ្ដុំ​អាជីវកម្ម​ល្អឯក​នៃ​មហាវិថីព្រះនរោត្ដម
ដោយ

អគារនេះ​មានទីតាំង​នៅ​លើដង​មហាវិថី​ព្រះ​នរោត្ដម ជិតនឹងវិមាន​ឯករាជ្យ ក្នុងសង្កាត់​ប្រមូល​ផ្ដុំ​អាជីវកម្ម​ដ៏មមាញឹក ព្រមទាំងហ៊ុមព័ទ្ធដោយទីកន្លែងសំខាន់ៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើក្នុងទីក្រុង។ ដោយ​ចំណាយ​ពេល​ធ្វើដំណើរ ត្រឹមតែពីរបីនាទី​ប៉ុណ្ណោះ​ពី​ទីតាំង​អគារ នឹង​ទៅ​ដល់​សាលារៀន​អន្ដរជាតិ ផ្សារទំនើប និង​មជ្ឈមណ្ឌល​កម្សាន្ត​ជាច្រើន ។

អគារនៃគម្រោង «Odom» គឺ​ជា​ស្ថាបត្យកម្ម​ដែល​រួម​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យាទំនើប​និង​រចនាប័ទ្ម​បែប​ភូមិ​ខ្មែរ​បុរាណ ផងដែរ ។ គម្រោងនេះ អភិវឌ្ឍ​ឡើង​ដោយក្រុមហ៊ុន ULS (Urban Living Solutions) សហការជាមួយ​ក្រុមហ៊ុន TS Capital ដោយ​មាន​ក្រុមហ៊ុន​ស្ថាបត្យកម្ម​សិង្ហបុរី Kite Studio Architecture ព្រមទាំង​ក្រុមហ៊ុន​ប្រឹក្សាផ្សេងៗ​ទៀត​មក​ពី​ហុងហុង និងថៃ ជាដើម ដើម្បី​បង្កើត​ប្លង់ និង​ប្រឹក្សាយោបល់​នៃគម្រោង ។ 

អគារនៃគម្រោង «Odom» គឺ​ជា​ស្ថាបត្យកម្ម​ដែល​រួម​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យាទំនើប​និង​រចនាប័ទ្ម​បែប​ភូមិ​ខ្មែរ​បុរាណ ផងដែរ ។

អគារ Odom ទាំងមូល នឹងសាងសង់លើទំហំផ្ទៃដី ៥,៨២៥​ម៉ែត្រ​ការ៉េ ដោយ​មាន​ពីរ​អគារ​សំខាន់ៗ។ អគារទី១ គឺជាប្រភេទអគារ​ខុនដូ​ស្នាក់នៅ ដែល​មាន​កម្ពស់ ៣០ជាន់ គឺជាលំនៅឋាន​បែប​ស៊ីវិល័យ​មួយ ដែល​មាន​ប្រភេទ​លំនៅឋាន​ចាប់ពី ១បន្ទប់​គេង ដល់ ៤​បន្ទប់​គេង និង​អគារទី២ គឺជាអគារការិយាល័យ​លំដាប់​អន្តរជាតិ ក្នុង​កម្ពស់ ៤៥ជាន់។ បន្ទប់គេង និងការិយាល័យនៃអគារទាំងពីរ បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ចុងក្រោយ និង​មាន​គុណភាពខ្ពស់។

លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់​និងលក់​គម្រោង​ខុនដូ Pointer ។

លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់​និងលក់​គម្រោង​ខុនដូ Pointer បាន​ផ្ដល់​សម្ភាស​ឱ្យ​សារព័ត៌មាន ខេមបូណូមីស ថា គម្រោង​អគារ​មួយ​នេះ ធ្វើការ​រចនាឡើង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិដ្ឋ ជាមួយ​លក្ខណៈពិសេសៗ និង​ស្ថិត​នៅ​លើ​ទីតាំង​ល្អ​បំផុត​មួយ​ក្នុង​ទីក្រុង ដែលស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ធ្លាប់​រស់នៅ​បុរី ឬវីឡា ដែល​នៅ​ជាយ ឬ​ឆ្ងាយ​ក្រុង ដែល​មាន​ការលំបាក ដោយ​មាន​ស្ទះកក​ក្នុង​ពេល​ធ្វើ​ដំណើរ​ចូល​ក្រុង។

លោក ងួន ឆាយលាង‍ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ « រចនា​មក​ពិសេស​របៀប​ម៉េច? បាន​ន័យ​ថា រចនាប័ទ្មនៃ​យូនីត(Unit)​នីមួយៗ គឺយើង​ធ្វើឡើង​ជា​លក្ខណៈ​កម្រិត​ខ្ពស់ ។ យូនីត​ដែល​តូច​ជាង​គេ​មាន​ទំហំពី ៧៨ម៉ែត្រ​ការ៉េឡើង​ទៅ ហើយ​មាន​ចំនួន​តិច បាន​ន័យ​ថា ដីយើង​មាន​រហូត​ដល់​ជាង ៥,៥០០ម៉ែត្រការ៉េ តែយើង​ធ្វើ​អគារ​ខុនដូ​តែ ១៣៨ យូនីត​ទេ ។ អ៊ីចឹង វា​មាន​លក្ខណៈ​ពិសេស សម្រាប់​អ្នក​ចង់​រស់នៅ​តំបន់​ហ្នឹង វា​អត់​មែន​ខុនដូ​ដូចគេ​ដូចឯង​មាន​រាប់​ពាន់​យូនីត​ទេ»

ទិដ្ឋភាពនៃបន្ទប់ដេកនៃយូនីតខុនដូរបស់អគារ Odom ។

លោក ងួន ឆាយលាង បន្ត​បន្ថែម​ថា ៖ «និយាយ​ឱ្យ​ខ្លី​ទៅ អ្នក​ដែល​គាត់ បច្ចុប្បន្ន​គាត់រស់​នៅ​ឆ្ងាយ ឬ​ជាយ​ក្រុង អាច​ថា​គាត់​នៅ​វីឡា ឬបុរីណាមួយ ដែលធ្វើឱ្យមានការកកស្ទះ ក្នុងការធ្វើដំណើរ​ចូល​ក្រុង ព្រោះ​ការងារ​ភាគច្រើន​នៅ​ចំ​កណ្ដាល​ក្រុង។ អ៊ីចឹង​ពួកគាត់​អាច​ជ្រើសរើស​យក​គម្រោង​នេះ​បាន[…] ព្រោះ​គម្រោង​នេះ គឺ​រចនា​ឡើង​មក សម្រាប់​អ្នក​ដែល​គាត់​ធ្លាប់​នៅ​វីឡា នៅខាង​ជាយ​ក្រុង ហើយ​ឥឡូវ​គាត់​មាន​បំណង​មក​រស់នៅ​កណ្ដាល​ក្រុង​វិញ អ៊ីចឹង គាត់​អាច​រស់នៅ​បាន របៀប​ដូច​គាត់​រស់នៅ​ក្នុង​វីឡា​មួយ​លើ​អាកាស​អ៊ីចឹង»

ក្រៅពីលំនៅឋាន​និង​ការិយាល័យ នៅ​ចំ​កណ្ដាល​អគារ «Odom(ឧត្តម)» ក៏មានផ្សារ​ទំនើប​សហគមន៍ ភូមិ​អាកាស​មើល​ទេសភាព​(Sky Village) ចំនួន ៦កន្លែង ព្រមទាំងតំបន់ Business Club ចំនួន​៥ជាន់ ដែល​រួមមាន​អាង​ហែល​ទឹក ក្លិប​ហាត់​ប្រាណ សាល​ប្រជុំ និង​កន្លែង​ជួបជុំ​គ្នា​ជាដើម ។ 

លើសពីនេះ បើតាម​ការបញ្ជាក់​របស់​លោក ងួន ឆាយលាង គម្រោង «Odom (ឧត្តម)» មាន​ចំណុច​លេច​ធ្លោ​និង​ទទួល​បាន​បណ្ណ​សរសើរ​ពី​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋអាម៉េរិក លើ​ការរចនា​ឡើង ដោយ​មាន​ការគិតគូរ​អំពី​បរិស្ថាន និង​ជា​អគារ​បៃតង(Green Building) មិន​មាន​ការប្រើប្រាស់​ថាមពល​ច្រើន​​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ៕

ទិដ្ឋភាពបន្ទប់ទឹកនៃយូនីតខុនដូ នៅអគារ Odom ។



អត្ថបទបន្ទាប់


ដើម្បីបន្តដង្ហើមរស់ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនប្រគល់យន្តហោះ២២គ្រឿងដែលខ្លួនជួល ទៅឲ្យម្ចាស់ដើមវិញ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីននឹងប្រគល់យន្តហោះចំនួន ២២ គ្រឿងដែលភាគច្រើនជាយន្តហោះដែលខ្លួនបានជួលយកមកប្រើប្រាស់ពីក្រុមហ៊ុន អ៊ែរប៊ឺស(Airbus) ន…

ប្រើ អេស៊ីលីដាម៉ូបាល មិនបាច់​កាន់​ក្រដាសប្រាក់, បង្ការការឆ្លងមេរោគ, ចំណេញពេលវេលា!

ព័ត៌មាន
ការចរាចរ​​ក្រដាស​ប្រាក់​នៅ​តាម​ទីផ្សារ​លក់ដូរ​នានា និង​ការ​ហុច​ក្រដាស​ប្រាក់​ផ្ទាល់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ក៏អាច​ជា​ប្រភព​ចម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ