ពាណិជ្ជកម្ម​ឌីជីថល

ក្រសួងពាណិជ្ជកម្មស្វាគមន៍ ចំពោះគម្រោងបង្កើត​តំបន់ពាណិជ្ជកម្មសេរីឌីជីថល របស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង


ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះវិស័យឯកជន ដែលមានគម្រោងបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរីឌីជីថល នៅកម្ពុជា ដែលគម្រោងនេះ អាចនឹងជួយសម្រួលកិច្ចការពាណិជ្ជកម្មបានច្រើនយ៉ាង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ គម្រោងនេះ ក៏ជាការដើរស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅពេលអនាគតផងដែរ។
ក្រសួងពាណិជ្ជកម្មស្វាគមន៍ ចំពោះគម្រោងបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរីឌីជីថល របស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង

នៅក្នុង​វេទិកា​​​ពាណិជ្ជកម្ម​អេឡិចត្រូនិកពិភពលោក កាលពីពេលថ្មីៗនេះ តំណាង​ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ Royal Group ដែលត្រូវបាន​ដឹងថា ជារបស់​អ្នកឧកញ៉ា គិត ម៉េងនោះ បាន​ធ្វើ​បទ​បង្ហាញទៅកាន់​​មន្ត្រី​តំណាង​ក្រសួងពាណិជ្ជកម្ម អំពី​គម្រោង​បង្កើតតំបន់​ពាណិជ្ជកម្ម​សេរី ឌីជីថល ((Digital Free Trade Zone – DFTZ) ) ដែលគម្រោងនេះ ត្រូវបាន​តំណាង​ក្រុមហ៊ុន​ក្នុងស្រុក​មួយនេះ អះអាងថា នឹង​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម ដូចជា​អាចជួយ​គ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យ​ដែលគ្មាន​ក្រដាស​ស្នាម​ប្រកបដោយ​សុក្រឹតភាពខ្ពស់ ភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាព​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក។ បន្ថែមពីនេះទៀត គម្រោងនេះក៏នឹង​ផ្តល់ផលប្រយោជន៍​ដល់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការឈានទៅ​សម្រេច​បានគោលដៅ​ប្រែក្លាយ​​សេដ្ឋកិច្ចកម្ពុជា​ទៅ​ជា​សេដ្ឋកិច្ចឌីជីថល​​នៅឆ្នាំ២០២៣។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាងដែរថា ក្រសួងពាណិជ្ជកម្ម​ស្វាគមន៍​ចំពោះ គម្រោង​ឌីជីថល​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្មនៅកម្ពុជា ប៉ុន្ដែ តម្រូវ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយនឹង​ក្រសួង ស្ថាប័នពាក់ព័ន្ធជាមុនសិន។

គួរបញ្ជាក់ថា តាមការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន​ កាលពី​ពេល​កន្លងទៅ ធ្លាប់បាន​ឲ្យដឹងថា សេដ្ឋកិច្ច ឌីជីថល​កម្ពុជា ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ចាប់​ផ្ដើម​លូតលាស់នៅឡើយ ហើយ​កម្ពុជា​អាច​នឹងត្រូវការ​ពេល​៥ ឆ្នាំទៀត ដើម្បី​បង្កើត​នូវមូលដ្ឋាន​ត្រឹមត្រូវ​ គ្រប់ជ្រុយជ្រោយមួយ ឬ​ដើម្បីត្រៀមខ្លួន​រួចរាល់​នូវ​ផ្នែកឌីជីថល និងត្រូវការ​ពេល​៥ ទៅ ១០ឆ្នាំ​បន្ទាប់ទៀត ឬអាច​ច្រើនជាងនេះ ដើម្បី​បង្កើតសេដ្ឋកិច្ច ឌីជីថលមួយពេញលេញបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលអាមេរិកដកហូតទិដ្ឋាការពីនិស្សិត និងអ្នកស្រាវជ្រាវជនជាតិចិន ជាង១ពាន់នាក់

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការសម្រាប់ជនជាតិចិនជាង ១.០០០ នាក់ ក្រោមការប្រកាសរបស់ប្រធានាធិបតីកាលពីថ្ងៃទី ២៩ ខែឧសភា ដើម្បីផ្អាក…

ឧកញ៉ា ម៉ុង ឫទ្ធី ទិញចៀមពីកសិដ្ឋានកូនចៀមធម្មជាតិ១០០ក្បាល ដាក់នៅក្នុងតំបន់កសិទេសចរណ៍របស់លោក នាខេត្តកំពង់ស្ពឺ

ព័ត៌មាន
ក្រោយពីការផ្សព្វផ្សាយវីដេអូស្តីពីការចិញ្ចឹមចៀមរបស់កសិដ្ឋានកូនចៀមធម្មជាតិ តាមរយៈគេហទំព័រហ្វេសបុកខេមបូណូមីសនាពេលថ្មីនេះ លោកឧកញ៉ា ម៉ុង ឫទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ