សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ក្រសួងការងារ សម្រេចឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាផ្អាកបង់ភាគទានទៅប.ស.ស រយៈពេល៦ខែ


បន្ទាប់ពីសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសុំផ្អាកបង់ភាគទានទៅបេឡាជាតិរបបសន្តិសុខសង្គមរយៈពេល៦ខែ ដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ នាពេលនេះ ក្រសួងការងារបានសម្រេចអនុញ្ញាតហើយ។នេះបើតាមលិខិតផ្លូវការមួយរបស់ក្រសួងការងារ ដែលបានចេញកាលពីម្សិលមិញនេះ។
ក្រសួងការងារ សម្រេចឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាផ្អាកបង់ភាគទានទៅប.ស.ស រយៈពេល៦ខែ

នៅ​ក្នុង​លិខិត​ដដែល​នេះ បញ្ជាក់​ថា នៅ​ក្នុង​ករណី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ចប់​មុន​ខែកញ្ញា ឆ្នាំ​២០២០ ព្រមទាំង​មានការ​ជូនដំណឹង​ពី​រាជរដ្ឋាភិបាល​ផង​នោះ តម្រូវ​ឲ្យ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត និង​គ្រប់​ប្រភេទ​ដំណើរការ​ឡើង​វិញ នោះ​គ្រឹះស្ថានសិក្សា​ដែល​ជា​សមាជិកសមាគម​គ្រឹះស្ថានឧត្តមសិក្សា    កម្ពុជា ត្រូវ​មាន​កាតព្វកិច្ច​បង់​ភាគទាន​ចាប់ពី​ខែ​ដែល​បាន​ដំណើរការ​តទៅ​។

កន្លង​ទៅ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា មាន​គ្រឹះស្ថានសិក្សា​ឯកជន​ជាង​១០០ ប្រឈម​នឹង​ការ​ក្ស័យធន ដោយ​មិន​មាន​លទ្ធភាព​បង់ថ្លៃ​ឈ្នួលអគារ​ និង​គ្មាន​ប្រាក់ខែ​បើក​ឲ្យ​បុគ្គលិក ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ ស្នើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវា និងលើកលែងការផាកពិន័យកូនបំណុលរហូតដល់ដាច់ឆ្នាំនេះ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២០ ខែមេសា បានចេញលិខិតមួយទៀតដោយបានស្នើដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិ…

ឆ្នាំ​២០១៩ ពលករ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើតជាង ១,៥​ពាន់​លាន​ដុល្លារអាមេរិក

ព័ត៌មាន
ប្រជាពលរដ្ឋ​ខ្មែរ​ដែលធ្វើការនៅក្រៅ​ប្រទេស បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ស្រុក​កំណើត​វិញបាន​ចំនួន ១.៥១៧​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ