ការធ្វើចត្តាឡីស័កកម្មកររោងចក្រ

ក្រសួងការងារការងារ៖ កម្មករជាង ២.៥០០នាក់ត្រូវបានពិនិត្យសុខភាព ក្នុងនោះមាន៩០នាក់ ត្រូវបានយកសំណាកទៅពិសោធបន្ត


ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ត្រឹមម៉ោង១១ព្រឹកនេះ ប្រតិបត្តិការនៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្ររបស់ក្រសួងការងារ គឺបានចំនួនជាង ២.៥០០នាក់ហើយ ខណៈដែលចំនួនកម្មករជិត៩០នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិសោធបន្តទៀត។
ក្រសួងការងារការងារ៖ កម្មករជាង ២.៥០០នាក់ត្រូវបានពិនិត្យសុខភាព ក្នុងនោះមាន៩០នាក់ ត្រូវបានយកសំណាកទៅពិសោធបន្ត

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ចេញផ្សាយ​នៅ​មុន​នេះ​បន្តិច បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២១​មេ​សា មាន​កម្មករ​រោងចក្រ​ត្រួតពិនិត្យ​សុខភាព​ចំនួន ១.២២១ នាក់ ក្នុង​នោះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ មាន​ចំនួន​១.១៤៦​នាក់ ដោយ​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១(​វិទ្យាល័យ​ជម្ពូ​វ័ន​) ១៤​នាក់ ,​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ (​វិទ្យាល័យ​ជម្ពូ​វ័ន​) ចំនួន​៦១​នាក់ និង​យក​សំណាក​ទៅ​ពិនិត្យ​បន្ត​ចំនួន​៧០​នាក់​។ ទាំង​ចំនួន​កម្មករ​ពិនិត្យ​សុខភាព ទាំង​ចំនួន​កម្មករ​ដាក់​ច​ត្តា​ឡី​ស័ក និង​ចំនួន​សំណាក​យក​ទៅ​ពិនិត្យ​បន្ត នៅ​ក្នុង​ថ្ងៃ​ទី​២១​មេ​សា សុទ្ធតែ​ច្រើន​ជាង​កាល​ថ្ងៃ​ទី​២០ ខែមេសា​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​បង្ហាញ​ទៀត​ថា ក្រុម​គ្រូពេទ្យ​ក៏​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ ច​ត្តា​ឡី​ស័ក​នៅផ្ទះ​មាន​ចំនួន ៥៨​នាក់​ដែរ ដោយ​ក្នុង​នោះ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១.៤០​នាក់ និង​កម្រិត​២ ចំនួន​១៨​នាក់​។

ដោយឡែក នៅ​ថ្ងៃ​ទី​២២ ខែមេសា​ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១១ ព្រឹក​នេះ មាន​កម្មករ​រោច​ក្រ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន ៣.១២​នាក់ ក្នុង​នោះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ មាន​ចំនួន​៣១១ នាក់ និង​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ (​វិទ្យាល័យ​ជម្ពូ​វ័ន​) ចំនួន​០១​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ ILO ៖ កម្មករនិយោជិតវៀតណាមជាង ១០លាននាក់ អាចនឹងជួបញ្ហាការងារ ដោយសារបញ្ហាកូវីដ-១៩

ព័ត៌មាន
អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO បានរាយការណ៍ថា យ៉ាងហោចណាស់ អាចនឹងមានកម្មករនិយោជិតប្រមាណជាង ១០លាននាក់នៅក្នុងប្រទេសវៀតណាម អាចនឹងត្រ…

មហាសេដ្ឋីលោក Richard Branson យកកោះផ្ទាល់ខ្លួនមួយធ្វើជាទ្រព្យបញ្ចាំ ដើម្បីយកទុនសង្គ្រោះក្រុមហ៊ុនពីការក្ស័យធន

ព័ត៌មាន
លោក Richard Branson ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកវិនិយោគមួយដ៏ជោគជ័យ និងជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារផងនោះ នឹងផ្ដល់យកកោះផ្ទាល់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ