ទេសចរណ៍​ខេត្តមណ្ឌលគិរី

ក្រសួងទេសចរណ៍ នឹងបញ្ចប់ផែនការមេវិស័យទេសចរណ៍សម្រាប់ខេត្តមណ្ឌលគិរី នៅខែសីហាឆ្នាំនេះ


ខេត្តមមណ្ឌលគិរី ត្រូវបានក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនមេការវិស័យទេសណ៍ ដើម្បីជំរុញឲ្យខេត្តភាគឦសាននៃប្រទេសកម្ពុជានេះ ក្លាយជាមេដែកឆក់ដ៏សំខាន់មួយទៀតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បើតាមផែនការ សេចក្ដីព្រាងផែនការមនេះនឹងរៀបចំរួចរាល់នៅដំណាច់ខែសីហាឆ្នាំ២០២០នេះ។
ក្រសួងទេសចរណ៍ នឹងបញ្ចប់ផែនការមេវិស័យទេសចរណ៍សម្រាប់ខេត្តមណ្ឌលគិរី នៅខែសីហាឆ្នាំនេះ (រូបភាព៖ Tripadvisor)
ដោយ

បើតាម​ការប្រជុំ​លើ​សេចក្ដី​ព្រាងផែនការមេទេសចរណ៍នេះ ខេត្ត​មណ្ឌលគិរី ​ចាំបាច់​ត្រូវមាន​ការចូលរួម​ពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ពិសេស​គឺការ​បង្កើត​ព្រលានយន្ដហោះ​ថ្មី ដែល​មានតួនាទី​សំខាន់​ក្នុងការ​បម្រើ​ការ​ដឹកជញ្ជូន​ទេសចរ អ្នកដំណើរ និងទំនិញផ្សេងៗ​។

បើតាម​សេចក្ដីព្រាង​ផែនការមេវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីនេះ ត្រូវបានកំណត់ថា អេកូទេសចរណ៍ ជាវិស័យ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​នៅក្នុងខេត្តនេះ បន្ទាប់មក គឺវិស័យ​កសិកម្ម ដែលមានសក្ដានុពល​ខ្លាំងបំផុត​ ដូចជា​ការដាំដុះ​បន្លែ​សរីរាង្គ ផ្កា ផ្លែឈើ កាហ្វេ ដើម្បីផ្គត់ផ្គង់​តម្រូវការ​ក្នុងខេត្ត និងទូទាំងប្រទេស​ផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា វិស័យទេសចរណ៍ គឺជាវិស័យអន្តរវិស័យ​ដែលត្រូវមាន​ការគាំទ្រពីវិស័យពាក់ព័ន្ធជាច្រើន។ ក្នុងនោះ ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី របស់ខេត្ត​ទាំងមូល​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និងព្រលានយន្ដហោះ​ ដែលគណៈកម្មការ​អន្តរក្រសួង សូមគាំទ្រទាំងស្រុង​ចំពោះ​រាជរដ្ឋាភិបាល ដែលបាន​រៀបចំ​គម្រោង​កសាង​ព្រលានយន្ដហោះ​មួយនៅខេត្ត​មណ្ឌលគិរី សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ និងអ្នកដំណើរ​ពី​តំបន់ទេសចរណ៍ធំៗ​ដូចជា រាជធានីភ្នំពេញ សៀមរាបអង្គរ តំបន់ឆ្នេសមុទ្រ និងតំបន់​ទេសចរណ៍​នៅខេត្ត​បាត់បងជាដើម។

ឯកឧត្តម ថោង ខុន បានបន្ថែមថា ទៅថ្ងៃអនាគតព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវ​ប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅ​ទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុង​សំខាន់ៗផ្សេង​ទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ។

ជុំវិញនឹង​ការកសាងព្រលានយន្ដហោះថ្មី​នៅខេត្ត​មណ្ឌលគិរីនេះ គេនៅ​មិនទាន់អាច​ទទួលបាន​ការបញ្ជាក់បន្ថែម​ពី លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិលបានទេ ដោយសារ​ហៅទូរស័ព្ទជាច្រើនលើក តែទូរស័ព្ទលោក​​ជាប់រវល់។​

ឯកឧត្តម ស្វាយ​ សំអ៊ាង អភិបាលខេត្ត​មណ្ឌល​គិរី បានលើកឡើងថា ខេត្តមណ្ឌលគិរីនេះ មានសក្ដានុពលទេសចរណ៍ និងតំបន់​ទេសភាពទាក់ទាញ​ប្រមាណ ៣៩​កន្លែងឯណោះ។ ឯកឧត្តម បន្ថែមថា ការកសាងផ្លូវទៅច្រកទ្វារព្រំដែន ជាចំណុចចាំបាច់​សម្រាប់តភ្ជាប់​ការធ្វើដំណើរ​របស់ភ្ញៀវទេសចរ និងសម្រួលដល់ការដឹកជញ្ជូនកសិផល ទំនិញរបស់ប្រជាពលរដ្ឋ​ទៅកាន់ប្រទេសជិតខាង ពិសេសគឺប្រទេសវៀតណាម។

របាយការណ៍ ពីក្រសួងទេសចរណ៍​បង្ហាញថា ដោយសារតែ​ជួបប្រទះនូវ វិបត្តិមេរោគកូវីដ-១៩ ដូចបណ្តាប្រទេសដទៃជាច្រើនលើសកលលោកដែរ វិស័យទេសចរណ៍កម្ពុជា បាត់បង់​ចំណែកភ្ញៀវទេស​ចរណ៍បរទេស ប្រមាណ ៣៨% ពោលគឺធ្លាក់ចុះជាង ៧សែននាក់ នៅក្នុងត្រីមាសទី​១ ឆ្នាំ ២០២០នេះ ធៀបនឹងពេល​ដូចគ្នាកាលពីឆ្នាំមុន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរ៖ រោងចក្រព្យួរការងារកើនដល់ជាង ១៩០ រោងចក្រហើយ ប៉ះពាល់ការងារកម្មករជាង១៣ម៉ឺននាក់

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភានេះថា រោងចក្រដែលបានព្យួរការងារកម្មករបានកើនឡើងដល់ជាង ១៩០រោងចក្រហើ…

រយៈពេល១១ថ្ងៃ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ប៉ូលីសឃាត់បានយានយន្តល្មើសជិត ២ម៉ឺនគ្រឿង ខណៈអ្នកល្មើសភាគច្រើនជាអ្នកបើកបរម៉ូតូ

ព័ត៌មាន
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នារសៀលថ្ងៃនេះ អគ្គស្នងការរងនគរបាលជាតិ បានរាយការណ៍ថា រយៈពេល១១ថ្ងៃ( គិតត្រឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ