ជំនួយ​វ៉ាក់សាំងចិន​បន្ថែម​ទៀតនឹង​មក​ដល់​កម្ពុជា

វ៉ាក់សាំងកូវីដ-១៩ របស់ចិនចំនួន ៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅមុនចូលឆ្នាំខ្មែរ


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមចំនួន៤០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយរបស់ចិន នឹងត្រូវបានដឹកមកដល់កម្ពុជានៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ សម្តេច រំពឹងថា ចិននឹងផ្តល់វ៉ាក់សាំងឲ្យកម្ពុជាលើសពី១លានដូស ដែលប្រទេសនេះសន្យាផ្តល់ឲ្យកម្ពុជា។
វ៉ាក់សាំងកូវីដ-១៩ របស់ចិនចំនួន ៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅមុនចូលឆ្នាំខ្មែរ
ដោយ

សម្តេច តេជោ ហ៊ុន សែន បាន​ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​​ក្រោយ​ពេល​សម្តេច​ទទួល​ចាក់វ៉ាក់សាំង AstraZeneca នាព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ថា«នៅក្នុងឱកាស​នៃការ​ទទួល​ចាក់វ៉ាក់សាំង​នៅថ្ងៃនេះ អនុញ្ញាត​ឲ្យខ្ញុំ​យកឱកាសនេះថ្លែងអំណរគុណ​ជាថ្មីដល់​សាធារណរដ្ឋ​ប្រជាមានិតចិន ដែលបានផ្តល់​ឲ្យយើង​នូវជំនួយ​វ៉ាក់សាំង សម្រាប់​ការចាក់​ក្នុង​ជំហាន​ដំបូង​ចំនួន​៦០ម៉ឺនដូស ហើយនឹង​មកបន្តទៀត​នៅមុន​ចូលឆ្នាំ​ខ្មែរ​ចំនួន​៤០ម៉ឺន​ដូស ទាំងអស់​១លានដូស។ តែខ្ញុំកំពុង​តែ​រំពឹង​គិតទុកថា នឹងមាន​លើសពី ១លានដូស ដែលនឹង​ត្រូវ​មក​ដល់កម្ពុជា»។

ប្រសិនបើ​វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម​ចំនួន ៤០ម៉ឺនដូស​ខាងលើ​មកដល់កម្ពុជា​ដូច​ការគ្រោងទុក បានន័យថា ក្នុងរយៈពេល​៣ខែ កម្ពុជា​ទទួលបាន​ជំនួយ​វ៉ាក់សាំង​ពីក្រៅប្រទេស​សរុប​ជាង ១លាន៣២ម៉ឺនដូស។ បន្ទាប់ពីវ៉ាក់សាំង​ចំនួន ៣២៤,០០០ដូស ដែលជា​ជំនួយរបស់​មជ្ឈមណ្ឌល​កូវ៉ាក់ ត្រូវបានដឹកមក​ដល់​កម្ពុជា​កាលពីយប់​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ 

បើតាមសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន វ៉ាក់សាំង​កូវីដ-១៩ AstraZeneca ទាំង​៣២៤,០០០ដូសនឹងត្រូវបែងចែក​ឲ្យប្រើប្រាស់​ក្នុងរាជធានី​ខេត្ត​ចំនួន​៣​រួមមាន​រាជធានី​ភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ ព្រោះ សម្តេច យល់ថា ខេត្តទាំងបីនេះជាទីតាំង ដែលមានការ​ប្រឈម​ខ្ពស់​ក្នុងការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩។

ជាមួយគ្នានេះ សម្តេចស្នើ​ឲ្យ​ក្រសួង​សុខាភិបាល​រៀបចំ​កម្មវិធី​ចាក់សាំង​កូវីដ-១៩ ជូន​ប្រជាពលរដ្ឋ​ ដែលមាន​អាយុលើស​៦០ឆ្នាំនៅតាម​មូលដ្ឋានខេត្ត ដែលមាន​ហានិភ័យ​ឆ្លង​ជំងឺកូវីដ-១៩ ខ្ពស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាតាមចែចូវក្រុមហ៊ុនយក្សអាមេរិក Tesla ដោយសន្យាថាផ្ដល់តម្លៃផលិតកម្មឲ្យមានទាបជាងចិន

ព័ត៌មាន
ប្រទេសឥណ្ឌាបានតាមចែចូវ ក្រុមហ៊ុនយក្សផលិតរថយន្ដអគ្គិសនីរបស់អាមេរិក Tesla ដោយបានអួតក្ដែងៗថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការផ្ដល់ជូនការលើក…

ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង ​Samsung​ នឹង​ចាយ​ទុន​១៧​ពាន់​លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង គឺ Samsung បានប្រកាសថា ខ្លួនបានត្រៀមដើមទុនប្រមាណ១៧ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ