កាហ្វេ​និង​សុខភាព

ការស្រាវជ្រាវថ្មី៖ ទទួល​ទាន​កាហ្វេ​ច្រើន​នាំ​ឲ្យ​អាយុវែង!


ប្រសិន​បើ​លោក​អ្នក​ចូលចិត្ត​ទទួល​ទាន​កាហ្វេ​ អត្ថបទ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​លោក​អ្នក។ ឥឡូវ​នេះ ការសិក្សា​ស្រាវជ្រាវ​ថ្មី​បញ្ជាក់​ថា ការ​ទទួល​ទាន​កាហ្វេ​ច្រើន​អាច​នាំ​ឲ្យ​មនុស្ស​មាន​អាយុ​វែង។ តើ​កាហ្វេ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព?
ការទទួលទាន​កាហ្វេ​ច្រើន​កាត់​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់។
ដោយ

ទូរទស្សន៍ ស៊ីអិនអិន បាន​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចំនួន​ពីរ ដែល​ទាក់ទង​នឹង​ផល​ប៉ះពាល់​វិជ្ជមាន​របស់​កាហ្វេ​មក​លើ​សុខភាពមនុស្ស។ 

ការសិក្សា​ទីមួយ​បាន​ធ្វើ​អង្កេត​ទៅ​លើ​មនុស្ស​ជាង ៥សែន ២ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ចំនួន ១០ ដែលធ្វើ​ឲ្យ​ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​វិសាលភាព​ធំ​ជាង​គេ​បំផុត​គិត​មក​ទល់​នឹង​បច្ចុប្បន្ន ស្ដីពី​កាហ្វេ និង​អត្រា​មរណភាព​របស់​មនុស្ស និងបាន​រក​ឃើញថា ការទទួល​ទាន​កាហ្វេ​កាន់​តែ​ច្រើន អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​របស់​មនុស្ស​បាន​កាន់​តែ​ច្រើន។

ចំណែក​ការសិក្សា​ស្រាវជ្រាវ​ទីពីរ គឺ​ប្លែក​បន្តិច ប្លែក​ត្រង់ថា វា​ផ្ដោត​ទៅ​លើ​ប្រជាជន​មិនមែន​ជា​ជនជាតិ​ស្បែក​ស។ បន្ទាប់​ពី​ធ្វើ​អង្កេត​ទៅ​មនុស្ស​​ជាង ១សែន ៨ម៉ឺន ៥ពាន់​នាក់ ដែល​ជា​ប្រជាជន​អាមេរិក​ដើម​កំណើត​អាហ្វ្រិក អាមេរិក​ជនជាតិ​ដើម អ្នកកោះហាវ៉ៃ អាមេរិកដើម​កំណើត​ជប៉ុន ឡាទីន ។ល។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កាហ្វេ​បង្កើន​ភាព​មាន​អាយុវែង​របស់​មនុស្ស​ជា​ច្រើន​ជាតិ​សាសន៍។

យោង​តាម​ការសិក្សា​ស្រាវជ្រាវ​ខាង​លើ អ្នក​ដែល​ទទួល​ទាន​កាហ្វេ​ពី ២ ទៅ ៤​ពែង​ក្នុង​មួយ​ថ្ងៃ កាត់​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​បាន ១៨% បើ​ធៀប​នឹង​អ្នក​ដែល​មិន​ទទួល​ទាន​កាហ្វេ។ ការរកឃើញ​នេះ​គឺ​ស្រប​គ្នា​នឹង​ការរកឃើញ​នៃ​ការសិក្សា​មុនៗដែរ។ 

ការសិក្សា​រកឃើញ​ផង​ដែរ​ថា កាហ្វេ​មាន​ផល​ប៉ះពាល់​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ចំពោះ​ជំងឺ​បេះ​ដូង មហារីក ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ដាច់​សរសៃ​ឈាម ទឹក​នោម​ផ្អែម និង​ជំងឺ​តម្រង​នោម។

ដោយ​ឡែក​ការសិក្សា​ទៅ​លើ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប បង្ហាញថា កាហ្វេ​មាន​ផល​ប៉ះពាល់​វិជ្ជមាន ពោល​គឺ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់ ចំពោះ​ជំងឺ​ថ្លើម ការសម្លាប់​ខ្លួន​របស់​បុរស ជំងឺ​មហារីក​លើ​ស្ត្រី ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​ទាក់ទង​នឹង​សរសៃ​ឈាម។ 

អ្នក​ដែល​ទទួល​ទាន​កាហ្វេចាប់​ពី​ ៣ពែង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​នៃ​ការស្លាប់​ដោយ​គ្រប់​បុព្វហេតុ​ខាង​លើ ទាបជាង​អ្នក​ដែល​មិន​ទទួល​ទាន​កាហ្វេ។ 

លទ្ធផល​នៃ​ការសិក្សា​ទាំងពីរ​ខាងលើ ត្រូវបាន​ចុះ​ផ្សាយ​នៅក្នុង​ទស្សនាវដ្ដី ឱសថ​សាស្ត្រ​ព្យាបាល​ជំងឺ​ក្នុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អត្ថបទ​ចំនួន៥ ដែល​គេ​អាន​​និង​ចែក​រំលែក​ច្រើន​ជាង​គេ​បំផុត!

ព័ត៌មាន
ក្នុង​រយៈពេល ៦ខែ​ចុងក្រោយ​នេះ ប្រិយមិត្ត​អ្នកអាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ចាប់​អារម្មណ៍​ខ្លាំង​បំផុត លើ​អត្ថបទ​ចំនួន ៧ ដែល​ផ្សាយ…

រឿងជ្រូក! នៅ​កម្ពុជា គួរដោះស្រាយ​យ៉ាងម៉េច? នៅ​វៀតណាម​គេ​ដោះ​យ៉ាង​ម៉េច?

ព័ត៌មាន
វិបត្តិ​តម្លៃ​ជ្រូក​រស់​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​​បាន​និងកំពុង​អូសបន្លាយ​ ដោយ​ទំនង​ជា​មិន​ឃើញ​ពន្លឺ​នៃ​ដំណោះស្រាយ​ឆាប់ៗ​ណា​មួយ​នោះឡើយ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ