វិស័យកសិកម្ម

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិងកសិកម្ម៖ ប្រទេសកាន់តែអភិវឌ្ឍន៍ជឿនលឿន ការអភិវឌ្ឍវិស័យកសិកម្មនឹងថមថយចុះ


មហាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជាឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធីបានអះអាងថា កាលណាប្រទេសមានការអភិវឌ្ឍកាន់តែជឿនលឿន នោះការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មនឹងកាន់តែថមថយចុះជាងមុន។ ថមថយចុះ គឺឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធី ចង់សម្ដៅថា កាលណាប្រទេសមានការអភិវឌ្ឍជឿនលឿនទៅមុខ ក្រៅពីវិស័យកសិកម្ម ការអភិវឌ្ឍន៍វិស័យឧស្សហកម្មនឹងមានការរីកដុះដាលកាន់តែខ្លាំងឡើង និងជាឆ្អឹងខ្នងសំខាន់សម្រាប់សេដ្ឋកិច្ច។ យ៉ាងណាមិញ សម្រាប់កម្ពុជា បច្ចុប្បន្នវិស័យឧស្សាហកម្ម សំណង់ និងអចលន្រព្យកំពុងមានសម្ទុះកើនឡើងគួរឲ្យកត់សម្គាល់។
សកម្មភាព​ដាំដុះរបស់​កសិករ​ដែល​ជាសមាជិក​របស់​ក្រុមហ៊ុន Agribuddy។

ស្រប​ពេល​វិស័យ​ទាំងនេះ រីក​ចម្រើន​តើ​វា​ធ្វើ​បង្ក​ផល​ប៉ះពាល់​ដល់​ដល់​ការ​លូតលាស់​នៃ​វិស័យ​កសិកម្ម​ដែរ ឬទេ?

នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែ​រីក​ចម្រើន គួរ​ឱ្យ​កត់សម្គាល់ ដោយ​ក្នុង​នោះ​ទាំងនោះ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ជា​ច្រើន​មាន​សកម្មភាព​សាងសង់ និង​ពុះ​ដី​ឡូ​ត៌​លក់​យ៉ាង​សកម្មភាព​។ បើ​ទោះបីជា​តម្រូវការ​ដី​ប្រើប្រាស់​សម្រាប់​ការ​សាងសង់ និង​ពុះ​ឡូ​ត៌​កំណើន​ខ្លាំង​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក៏​ដោយ​ចុះ ប៉ុន្ដែ​ក្រុម អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ និង​កសិកម្ម សុទ្ធតែ​យល់​ថា ការ​កើនឡើង​ន​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូត៍ វា​មិន​ទាន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​របស់​កម្ពុជា​នោះ​ដែរ​។

ឯកឧត្តម​ឧកញ៉ា​បណ្ឌិត ម៉ុង ឬ​ទ្ធី អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម និង​ជា​អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប យល់​ឃើញ វា​ធម្មតា​ទេ សម្រាប់​ប្រទេស ដែល​មានការ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម​នឹង​ថយ​ចុះ​។ ប៉ុន្ដែ សម្រាប់​កម្ពុជា មាន​ផ្ទៃដី​ធំធេង​ណាស់ សម្រាប់​ធ្វើ​កសិកម្ម ដូច្នេះ សកម្មភាព​នៃ​ការ​លូតលាស់​វិស័យ​សំណង់ និង​ការ​ពុះ​ដី​ឡូត៍ មិន​បង្ក​ជា​ហានិភ័យ​សម្រាប់​វិស័យ​កសិកម្ម​នោះ​ឡើយ​។ ត្រង់​ចំណុច​នេះ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​ពន្យល់​ថា មូលហេតុ ដែល​លោក​មិន​ព្រួយបារម្ភ ចំពោះ​ការ​រួម​តូច​នៃ​ផ្ទៃដី​កសិកម្ម ព្រោះ​បច្ចុប្បន្ន វិធីសាស្ត្រ​នៃ​ការ​ចិញ្ចឹមសត្វ ឬ​ដាំ​ដុះ​ដំណាំ បាន​ផ្លាស់​ប្ដូរ ពី​ការ​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី មក​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប ដែល​មិន​ចាំបាច់​ឱ្យ​កសិករ​ប្រើប្រាស់​ផ្ទៃដី​ធំ តែ​ទទួល​បាន​ទិន្នផល​ខ្ពស់​។

ជុំវិញ​នឹង​បញ្ហា​នេះ លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច​យល់​ថា ការ​កើនឡើង​នៃ​សកម្មភាព​អចលនទ្រព្យ ពិសេស​ការ​ពុះ​ដី​ឡូត៍​លក់​ច្រើន មិន​សុទ្ធតែ​ប៉ះពាល់​ទាំងស្រុង​នោះ​ទេ ហើយ​សកម្មភាព​នេះ ក៏​នឹង​មិន​បង្ក​ហានិភ័យ ដល់​ផ្ទៃដី​ធ្វើ​កសិកម្ម​នោះ​ដែរ​។ អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ កត់សម្គាល់​ឃើញ​ថា កម្ពុជា មាន​ផ្ទៃដី​កសិកម្ម ធំធេង ដូច្នេះ ការ​ប្រែក្លាយ​ដី​កសិកម្ម ទៅ​ជា​តំបន់​អភិវឌ្ឍន៍​លំនៅ​ឋាន​សមរម្យ ក៏​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែរ សម្រាប់​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម​។ ដោយឡែក វិស័យ​អចលនទ្រព្យ ឯណោះ​វិញ អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ត្រូវ​បាន​អ្នកវិភាគ​រូប​នេះ យល់​ថា ទោះបី​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មិនសូវ​មាន​សកម្មភាព តែ​វិស័យ​នេះ នៅ​តែ​មាន​សញ្ញា​ល្អ​នៅឡើយ បើ​ប្រៀប​នឹង​វិស័យ​ដទៃ​។

ទោះជា​បែប​នេះ​ក្ដី លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​ក្រសួងកសិកម្ម ក៏​មាន​ក្ដី​ព្រួយបារម្ភ​ខ្លះ​ៗ​ដែរ ចំពោះ​វិស័យ​កសិកម្ម ដែល​បណ្ដាល​មក​ពី​តម្រូវការ​ដី​សាងសង់ និង​សកម្មភាព​ពុះ​ដី​ឡូ​ត៌​កើនឡើង ព្រោះ​សកម្មភាព​នេះ នឹង​ធ្វើ​ឱ្យ​បាត់បង់​ផ្ទៃដី​បង្កបង្កើន​ផល​ពិសេស នៅ​តំបន់​ជាយក្រុង និង​ទីប្រជុំជន​។ ក៏​ប៉ុន្តែ អ្នកជំនាញ​ផ្នែក​សិ​កម្ម​រូប​នេះ បាន​បញ្ជាក់​ថា សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូត៍ មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ សម្រាប់​ផលិតកម្ម​កសិកម្ម​។ លោក គង់ គា យល់​ថា ការ​បាត់បង់​ដី​កសិកម្ម ទៅ​ជា​លំនៅ​ឋាន មិន​ស្មើនឹង​ការ​បង្កើន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​តាម​រយៈ​ការ​រុករាន​ដី​ព្រៃឈើ ព្រៃ​លិច​ទឹក និង​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ទេ​។

យោង​តាម​របាយការណ៍​បូក​សរុប​ការងារ​កសិកម្ម ប្រចាំឆ្នាំ​២០១៩-២០២០ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វិស័យ​កសិកម្ម បាន​ចូលរួម​ចំណែក​ប្រមាណ ២០% នៃ​ផលិតកម្ម​សរុប​ក្នុងស្រុក​។ ក្នុង​នោះ កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ស្រូវ ជាង ៣​ពាន់​លាន​ហិ​កតា និង​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ឧស្សាហកម្ម ជាង ៩៦​ម៉ឺន​ហិ​កតា​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ការបើកសាលារៀនឡើងវិញតាមតំបន់មួយចំនួននឹងជួយស្តារការសិក្សារបស់សិស្ស ពិសេសសិស្សនៅទីជនបទ

ព័ត៌មាន
ក្រោយមើលឃើញពីសន្ទុះនៃចំនួនកុមារ និងយុវជនបានចាក់វ៉ាក់សាំងកូវីដ-១៩ មានកំណើនខ្ពស់ គួបផ្សំការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើតដោយតំបន់ សម្ត…

ក្រសួងពាណិជ្ជកម្មនឹងដាក់ឲ្យដំណើរការផ្សារឌីជីថលនៅដើមតុលា ដើម្បីជំរុញទីផ្សារផលិតផលខ្មែរ

ព័ត៌មាន
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា ស្ថិតក្នុងបរិបទកូវីដ-១៩ បញ្ហាប្រឈមសម្រាប់សហគ្រាសធុនតូច-មធ្យម ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ