និន្នាការនៃការរស់នៅក្នុង​បុរី

«ផ្ទះក្នុងបុរី»ក្លាយ​ជា​បែបផែន​នៃ​ការរស់នៅ​ថ្មី​ដែល​មាន​ការនិយម​កាន់តែ​ច្រើន​ឡើង


ការរស់នៅ​ក្នុង​លំនៅដ្ឋាន​បែប​បុរី ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំចុងក្រោយ​នេះ ហាក់កាន់​តែ​ពេញ​និយម​ខ្លាំង​ឡើងៗ ក្នុង​ចំណោម​គ្រួសារ​អ្នក​ទីក្រុង​ដែល​មាន​ជីវភាព​មធ្យម​និង​លើ​មធ្យម ដែល​រុញច្រាន​តម្រូវការ​ផ្ទះ​បុរី​កើន​ឡើង​ឥត​ឈប់ឈរ ។ នេះបើ​តាម​ការកត់​សម្គាល់​របស់​លោក​អគ្គនាយក អាន រ៉ាឌី អ្នក​អភិវឌ្ឍ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត មង្គល​ភ្នំពេញ ។
គម្រោង «ឧទ្យានមង្គល» ស្ថិត​នៅតាម​​ផ្លូវជាតិលេខ​មួយ ក្បែរ​ផ្សារ​ព្រែកឯង របស់​បុរី មង្គល​ភ្នំពេញ ។

លោក អាន រ៉ាឌី បាន​និយាយ​ថា បុរី​មង្គល​ភ្នំពេញមាន​បទ​ពិសាធន៍​ក្នុង​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ជិត​២០ឆ្នាំ​មក​ហើយ ដោយ​បាន​សាងសង់​ផ្ទះ​រាប់​ពាន់​ខ្នង​ជូន​អតិថិជន មាន​ទីតាំង​នៅ​តំបន់​សក្តានុពល​ជាច្រើន​ក្នុង​រាជ​ធានី​ភ្នំពេញ ដែលសុទ្ធតែ​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម ទីប្រជុំជន និង​ជា​តំបន់​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ។ 

សព្វថ្ងៃនេះ បុរីមង្គលភ្នំពេញ​តែងតែ​យក​ចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​បុរី​ដែល​ប្រកប​ដោយ​គុណភាព និង​ស្រប​តាម​ការវិវឌ្ឍ​នៃ​ការចង់បាន​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ។ 


ទស្សនាវីដេអូ អំពីគម្រោង«ឧទ្យានមង្គល»

«តាមបទពិសោធន៍​របស់​យើង​ជាច្រើន​ឆ្នាំ​មក​នេះ យើង​ឃើញ​តម្រូវការ​លំនៅដ្ឋាន​ក្នុង​បុរី​កើន​ឡើង​ឥត​ឈប់ឈរ ។ គ្រួសារ​ចាប់​ពីចំណូល​មធ្យម​ឡើង​លើ ហាក់​ងាក​មក​រស់នៅ​ក្នុង​បុរី​ច្រើន​ឡើងៗ ដោយសារ​ភាព​ប្រណីត ផាសុកភាព​ក្នុង​ការរស់នៅ និង​សន្តិសុខ អនាម័យ​ល្អ ។ល។ នៅ​គ្រប់​គម្រោង​លំនៅដ្ឋាន​របស់​បុរី​មង្គល​ភ្នំពេញ យើង​ផ្ដោត​សំខាន់​ខ្លាំង​ទៅ​លើ​ភាព​ប្រណីត គុណភាព និង​ទីតាំង​ជិត​ទីប្រជុំ​ជន​សំខាន់ៗ ដើម្បី​ឲ្យ​ការរស់នៅ​មាន​ផាសុកភាព​និង​ភាព​រស់រវើក ។» នេះ​ជា​ប្រសាសន៍​របស់​លោក អាន រ៉ាឌី អគ្គនាយក បុរីមង្គលភ្នំពេញ ។  

គម្រោង «ឧទ្យានមង្គល» របស់​បុរី មង្គល​ភ្នំពេញ ។

លោក អាន រ៉ាឌី បាន​បន្ត​ថា ការរស់នៅ​ក្នុង​បុរី ឬ​ការរស់នៅ​បែប​សហគមន៍​នេះ មាន​ភាព​ទាក់ទាញ មួយផ្នែក ក៏ដោយសារ​តែ​សន្តិសុខ​និង​ការគ្រប់គ្រង​បាន​ល្អ​របស់​ម្ចាស់​គម្រោង​បុរី​នានា ផងដែរ តួយ៉ាង អ្នករស់នៅ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ដោយសារ​ម្ចាស់​បុរី​មាន​ផ្ដល់​សេវាសន្តិសុខ ២៤ម៉ោង មាន​សេវា​អនាម័យ​និង​សំរាម ។ល។ និង។ល។ ដែល​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នករស់នៅ ។ 

បើតាម​លោក អាន រ៉ាឌី សព្វថ្ងៃ បុរីមង្គលភ្នំពេញ កំពុង​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ដ៏​ប្រណីត​មួយ​ទៀត មាន​ឈ្មោះ​ថា «ឧទ្យានមង្គល» ស្ថិតនៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ដែល​ជា​ច្រក​ផ្លូវ​អន្តរជាតិ​អាស៊ាន ចំណាយ​ពេល​ប្រមាណ ​៥នាទី ពី​ផ្សារ​ព្រែកឯង ដែល​នៅ​ទីនោះ ផ្ដល់​នូវ​ការរស់នៅ​ដ៏​គួរ​ជា​ទី​មនោរម្យ ផ្សារភ្ជាប់​នឹង​ធម្មជាតិ​បៃតង​ស្រស់​បំព្រង អម​ដោយ​ដើម​ឈើ​ធំៗ​នៅ​សង​ខាង​វិថី ជាប់​មាត់​បឹង​ធម្មជាតិ​ដ៏​ធំ ។ 

គម្រោង «ឧទ្យានមង្គល» របស់​បុរី មង្គល​ភ្នំពេញ ។

កាន់តែ​ពិសេស គម្រោង«ឧទ្យានមង្គល» នេះ នៅជិត​បង្កើយ​នឹង​ទីក្រុង​រណប​កោះនរា ដែល​ជា​ទីប្រជុំ​ទៅ​ដោយ​អគារពាណិជ្ជកម្ម​ទំនើបៗ នៅជិត​ទន្លេ​និង​បឹង​ធម្មជាតិ ផ្សារ​ទំនើប​សហគមន៍ មជ្ឈមណ្ឌល​កម្សាន្ត​ព្រីនមីណ័រ រមណីយដ្ឋានធម្មជាតិ កន្លែង​លំហែកាយ កន្លែង​វាយ​កូនហ្គោល ដែល​នឹង​ញ៉ាំង​ឲ្យ​ការរស់នៅ​កាន់តែ​រមនា​គួរ​ជា​ទីប្រាថ្នា ។ 

នៅគម្រោង «ឧទ្យានមង្គល» ជាទីកន្លែង​ស័ក្ដិសម​បំផុត​សម្រាប់​ការរស់នៅ​បែប​ស៊ីវិល័យ ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ ដោយ​មាន​សួន​បៃតង រុក្ខវិថី ជាប់នឹង​មាត់​បឹង​ធម្មជាតិ ដែល​បរិយាកាស​រស់នៅ​បែប​នេះ​ផ្ដល់​នូវ​ភាព​សុខដុម និង​សុភមង្គល​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ៕

គម្រោង «ឧទ្យានមង្គល» របស់​បុរី មង្គល​ភ្នំពេញ ។



អត្ថបទបន្ទាប់


មិនចាំបាច់​មក​ការិយាល័យ​ផ្ទាល់​ក៏​អាច​បង់​ប្រាក់​សំណង​ឥណទាន តាម អេស៊ីលីដាម៉ូបាល បានដែរ...

ព័ត៌មាន
លោកអ្នកអាច​ទូទាត់សំណងឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន តាមរយៈ អេស៊ីលីដាម៉ូបាល បាន​យ៉ាង​ងាយ​ស្រួល និង​មា…

Fast & Furious 9 នឹង​មក​ដល់​ឆាប់ៗនេះ! ហើយគឺជាស្មាតហ្វូនដែល realme និង FF9 នាំយកមក realme 8 កម្លាំងម៉ាស៊ីនខ្លាំង សាកថ្មលឿន តម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ! កក់ទុកឥឡូវនេះជាមួយកាដូបន្ថែមជាច្រើន

ព័ត៌មាន
ខ្សែភាពយន្ត​បែប​ប្រយុទ្ធ​និងផ្សង​ព្រេង ដែល​លាយ​ឡំ​ដោយ​ឈុត​ឆាក​ប្រណាំង​ប្រជែង​ល្បឿន​នៃ​ឡាន​ទំនើបៗ ដែលនឹងមកដល់ឆាប់នេះក្នុងឆ្នាំ2021នោះគឺ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ