កម្មករនិយោជិត

ប្រាក់ចំណូលជាមធ្យមប្រចាំខែរបស់កម្មករនិយោជិតនៅប្រទេសវៀតណាម កើនឡើង៧,៤%


ស្ថិតិផ្លូវការបានបង្ហាញថា ប្រាក់ចំណូលជាមធ្យមប្រចាំខែរបស់កម្មករនិយោជិតនៅប្រទេសវៀតណាមក្នុងឆមាសទី១ ឆ្នាំ២០២៤ បានឈានដល់២៩៥ដុល្លារអាម៉េរិក ដោយកើនឡើង៧,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
កម្មករនិយោជិត
ដោយ

យោងតាមទិន្នន័យពីការិយាល័យជាតិ ស្ថិតិវៀតណាម បានបង្ហាញថា ការកើនឡើងប្រាក់ចំណូលជាមធ្យមប្រចាំខែរបស់កម្មករនិយោជិតនេះ ត្រូវបានសង្កេតឃើញកើនឡើងក្នុងវិស័យភាគច្រើនរួមទាំងវិស័យគ្រប់គ្រងទឹកស្អាត និងកាកសំណល់ដែលបានកើនឡើង១៧,៤% វិស័យផលិតថាមពលកើនឡើង១៥,២% វិស័យហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រងកើនឡើង១០,៦% និងវិស័យអចលនទ្រព្យកើនឡើង៦,៩%។

គិតត្រឹមឆមាសទី១ដើមឆ្នាំនេះ ទីផ្សារការងារ បានកើនឡើងដោយចំនួនកម្មករនិយោជិតសរុបបានឈានដល់ជាង៥១លាននាក់ ដោយកើនឡើងជាង១៩ម៉ឺននាក់ នារយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា បច្ចុប្បន្នមនុស្សដែលពេញកម្លាំងធ្វើការរហូតដល់ទៅជាង១លាននាក់ នៅក្នុងប្រទេសនេះ ឬស្មើនឹង២,២៧%នៃកម្លាំងពលកម្ម គ្មានការងារធ្វើ ហើយអត្រាគ្មានការងារធ្វើនៅតាមតំបន់ទីក្រុង គឺខ្ពស់ជាងនៅតាមតំបន់ជនបទ១,៥ដង។

សូមបញ្ជាក់ថា ជាង៧០%នៃកម្មករនិយោជិតទាំងនោះមិនទទួលបានការបណ្តុះបណ្តាលទេ ដែលនេះឆ្លុះបញ្ចាំងពីភាពចាំបាច់ដែលត្រូវកែលម្អគុណភាពរបស់កម្មករនិយោជិត។ កម្មករនិយោជិតក្រៅប្រព័ន្ធនៅតែគ្របដណ្ដប់រហូតដល់ទៅជាង៦៥% នៃកម្លាំងការងារ ដែលនេះបង្ហាញថា ទីផ្សារការងារនៅតែគ្មានស្ថិរភាព ទោះបីជាបង្ហាញសញ្ញានៃការងើបឡើងយ៉ាងណាក្ដី។

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករនៅក្រុមហ៊ុន Samsung ប្រមាណ៣ពាន់នាក់នាំគ្នាធ្វើកូដកម្ម សុំដំឡើងប្រាក់ឈ្នួល

ព័ត៌មាន
កម្មករនិយោជិតនៅក្រុមហ៊ុន Samsung Electronics នៅដើមសប្តាហ៍នេះ បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល៣ថ្ងៃ ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួលអប្បបរមា…

តើការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅខេត្តតាកែវ អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខេត្តដែរ ឬទេ?

ព័ត៌មាន
អាជ្ញាធរខេត្តតាកែវ បានចាប់ផ្ដើមរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈក្នុងបំណងលើកកម្ពស់សោភណភាពតាមដងផ្លូវ និងចូលរួមកាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ