បញ្ហាប្រើប្រាស់​ថាមពលអគ្គិសនី

រយៈពេល៧ខែ អ្នកប្រើប្រាស់ហ្វេសបុក ជាង ២០០បង្ហោះសារ តិះតៀនពីរឿងកុងទ័រភ្លើង ដើរលឿនខុសធម្មតា


នៅក្នុងសន្និសិទសារព័ត៌មានស្តី ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង នាទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា នៅក្នុងឆ្នាំ២០១៩នេះ ហាក់ដូចជាមានព្យុះសង្ឃរាខ្លាំងណាស់រវាងអ្នកប្រើប្រាស់ជាមួយនឹងអគ្គិសនីកម្ពុជា EDC ជាមួយតាមរយៈការប្រើប្រាស់បណ្តាញសង្គម ក្នុងការតវ៉ាជុំវិញការដាច់ចរន្តអគ្គិសនី និងគីឡូភ្លើង រហូតដល់មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប្រើប្រាស់ពាក្យពេចន៍អសុរសផងដែរ។
រយៈពេល៧ខែ អ្នកប្រើប្រាស់ហ្វេសបុក ជាង ២០០បង្ហោះសារ តិះតៀនពីរឿងកុងទ័រភ្លើង ដើរលឿនខុសធម្មតា (រូបភាព៖ ពីហ្វេសប៊ុក)
ដោយ

ឯកឧត្តម កែវ រតនៈ​បានបន្តថា ចាប់តាំងពីខែមករា​ ដល់ ខែកក្កដា ឆ្នាំ២០១៩ ក្នុងចំណោម​អ្នកប្រើប្រាស់​អគ្គិសនី​ទូទាំងប្រទេស​ មានអ្នកប្រើប្រាស់​ហ្វេសប៊ុក​ចំនួន ២៣៧ នាក់ បានបង្ហោះ​សារតិះដៀល និងជេរប្រមាថ​អគ្គិសនី​កម្ពុជា​ ចំពោះ​បញ្ហាការ​ដើរ​កុងទ័​រលឿន (ភ្លើងប្រើតិច រួមនឹងការដាច់​ភ្លើងញឹក​ផង តែកុងទ័រដើរ​លឿន) ។ នៅក្នុងនោះ​ក្នុងចំណោម ២៣៧  Facebook post មានតែ៥០ Facebook post ប៉ុណ្ណោះ​ដែលមានការកើន​ឡើងបន្ទាប់​ពីបង្ហោះរិះគន់​អគ្គិសនីកម្ពុជា EDC។ ក្រៅពីនេះ ក្រោយការតាមដាន​យ៉ាងម៉ត់ចត់​របស់​មន្រ្តី​អគ្គិសនីកម្ពុជា EDCរួចមក ឃើញថា ការប្រើប្រាស់​អគ្គិសនី​របស់​អតិថិជន ១៨៧​នាក់ទៀត គឺឡើងចុះៗ​ទៅតាមការ​ប្រើប្រាស់​តាំង​ពីខែមករា រហូតមកដល់​ខែកក្កដា ឆ្នាំ២០១៩នេះ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា

នៅក្នុងករណី​បញ្ហាដែលតែងតែ​កើតមាន​ឡើងរវាង អ្នកផ្គត់ផ្គង់អគ្គិសនី និងអ្នកប្រាស់​អគ្គិសនីនេះដែរ ឯកឧត្តម យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​ជំរុញឲ្យ​ពលរដ្ឋ​ដោះស្រាយ​តាមនីវិធី​ច្បាប់ដែលមាន​ចែង​ជៀសវាង ការបង្ហោះជេរ​ប្រមាថ​គ្នានៅលើ​បណ្តាញសង្គម ។ លោកបន្ថែមថា បើសិនជា​ពលរដ្ឋ​មានចម្ងល់​ពីល្បឿន​កុងទ័រភ្លើង ត្រូវស្នើដល់​អ្នកផ្គត់ផ្គង់(អគ្គិសនីកម្ពុជា EDC ឬអ្នកចែក​បន្តតាម​បណ្តា​ខេត្ត) ​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញឲ្យ​បានច្បាស់លាស់ តែបើនៅមិន​សុខចិត្ត អាចប្តឹងមក​កាន់អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែលជាអាជ្ញា​កណ្តាល​ឲ្យ​ជួយដោះស្រាយបាន។

បច្ចុប្បន្នក្រៅពី​អគ្គិសនីកម្ពុជា EDCហើយ​ នៅមានអ្នកផ្គត់ផ្គង់​អគ្គិសនី​ប្រមាណជាង ៣០០ទៀត ដែលបាន​ធ្វើការចែកចាយ​អគ្គិសនីទូទាំងប្រទេស។ ហើយនៅ​ត្រឹមឆ្នាំ២០២០ ខាងមុខ អគ្គិសនីកម្ពុជា EDC ប្រកាស​ថា នឹងបង្កើនការប្រើប្រាស់​ថាមពល​កកើតឡើង ពោលគឺថាមពល​ពន្លឺ​ព្រះអាទិត្យ​ឲ្យ​បាន១៥% ដែលចំនួននេះ​មិនត្រឹមច្រើន​ជាងប្រទេសមួយ​ចំនួន​ក្នុងតំបន់​អាស៊ាន​នោះទេ ថែមទាំងច្រើន​ជាងប្រទេស​មួយទៀតក្នុង​តំបន់​អាស៊ីបូព៌ាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិញ្ញវត្ថុកម្ពុជា ច្រានចោល របាយការណ៍ដែលថា កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើឲ្យពលរដ្ឋជួប​​បញ្ហា​​បំណុល​ធ្ងន់ធ្ងរ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី ០៧ សីហា ម្សិលមិញនេះ បានចេញនៅសេចក្ដីប្រកាសព័ត៌មានមួយភ្លាមៗ ដោយបានច្រានចោល ចំពោះរបាយការណ៍របស់អ…

ទុនវិនិយោគវិស័យសំណង់ នៅតែខ្លាំង ជាមួយនឹងកំណើនជិត ៦០% នៅឆមាសទី១ ឆ្នាំ ២០១៩នេះ!

ព័ត៌មាន
ការវិនិយោគនៅក្នុងវិស័យសំណង់នៅពាក់កណ្ដាលឆ្នាំ ២០១៩នេះ មិនមានសញ្ញាថមថយចុះឡើយ។ ជាក់ស្តែងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ