កម្មករចាក់វ៉ាក់សាំងកូវីដ១៩

GMAC កំពុងរៀបចំឲ្យកម្មករកម្មការិនីជាង៦០០រោងចក្រទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩


កម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណ ៦០០រោងចក្រ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ពីរាជរដ្ឋាភិបាល ក្រោមគោលការណ៍ស្ម័គ្រចិត្ត ខណៈដែល បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា កំពុងរៀបចំនិតីវិធីក្នុងការដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កម្មករកម្មករកម្មការិនី ដែលរំពឹងថានឹងអាចចាប់ផ្ដើមឡើងឆាប់ៗនេះ។
កម្មការរោងចក្រកាត់ដេរ សម្រាកទទួលទានអាហារថ្ងៃត្រង់ រូបភាព៖ សហការី
ដោយ និង

ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី ២៣ ខែមីនា បាន​ស្នើ​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ជួយ​សម្របសម្រួល​ជាមួយ​ភាគី​រោងចក្រ​រៀបចំ​បញ្ជី​ឈ្មោះ​គ្រូពេទ្យ ក្រុមការងារ និង​ទីកន្លែង​នៅ​តាម​រោងចក្រ​នីមួយ​ៗ ដើម្បី​ត្រៀម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដល់​កម្មករ​ក​ម្មា​រិ​នី​ក្រោម​គោលការណ៍​ស្ម​គ្រ​ចិត្ត​។

ជុំវិញ​នឹង​រឿង​នេះ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ មីនា មាន​រោងចក្រ​ជាង ១០០​ហើយ ដែល​បាន​បញ្ជូន​ឈ្មោះ​គ្រូពេទ្យ​មក​សមាគម ដើម្បី​ត្រៀម​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពី​មន្ត្រី​ជំនាញ​សុខាភិបាល​។ សមាគម​រោងចក្រ​កាត់ដេរ នឹង​បន្ដ​ធ្វើ​ការងារ​នេះ ជាមួយ​រោងចក្រ​ទាំង​ជាង ៦០០ រោងចក្រ​ដែល​ជា​សមាជិក​របស់​ខ្លួន ដើម្បី​អាច​ឲ្យ​កម្មករ​កម្ម​រិ​នី​ក្នុង​រោងចក្រ​ទាំងនោះ​អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វី​ដ​-១៩ ដែល​កំពុង​បន្ត​រាតត្បាត​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​។

លោក កាំ​ង ម៉ូ​នី​កា​បន្ថែម​ទៀត​ថា ស្រប​ពេល​រាជរដ្ឋាភិបាល​ត្រៀម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដល់​កម្មករ​កម្មការិនី ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត បែរជា​មាន​ជន​អគតិ​មួយ​ចំនួន ដែល​មាន​និន្នាការ​ស្អប់​ប្រទេស​ចិន​បាន​ឃោសនា និង​ព្យាយាម​និយាយ​រារាំង​មិន​ឲ្យ​កម្មករ​កម្មការិនី​ចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ទៅ​វិញ​។

បើ​តាម​អគ្គលេខាធិការ​រង​រូប​នេះ បច្ចុប្បន្ន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា មាន​រោងចក្រ​ប្រមាណ ៦០០​ជា​សមាជិក និង​មាន​កម្មករ​កម្មការិនី​សរុប​ប្រមាណ ៧៥​ម៉ឺន​នាក់​។ លោក បាន​បន្ថែម​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ មិនមែន​ធ្វើ​ឡើង​សម្រាប់​តែ​កម្មករ​រោងចក្រ​កាត់ដេរ​នោះ​ទេ ពោល​គឺ​កម្មករ​រោងចក្រ​ស្បែង​ជើង សហគ្រាស និង​វិស័យ​កម្មន្តសាល ក៏​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​។ ប៉ុន្តែ​យើង​មិនដឹង​ថា យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ណា​នោះ​ទេ​។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​កន្លង​មក​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ចំនួន​១​លាន​៥​សែន​ដូ​ស ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២១ នេះ ស្រប​ពេល​ដែល វ៉ាក់សាំង​កូ​វី​ដ​-១៩ ស៊ី​ណូ​ហ្វា​ម ដែល​ជា​ជំនួយ​របស់​ចិន​ចំនួន​៣០​ម៉ឺន​ដូ​សទៀត នៃ​ដំណាក់កាល​ទី​ពីរ​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ខាង​មុខ​នេះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡាវរើសបានប្រធានាធិបតីថ្មីនៅគ្រាដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះនិងបំណុលកើន

ព័ត៌មាន
នៅចំពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះ រដ្ឋសភាជាតិឡាវកាលនៅដើមសប្តាហ៍នេះ បានបោះឆ្នោតជ្រើសតាំងលោក ថងលួន ស៊ីសូលីត ដែលជាអគ្គលេខាធិការគណបក្សក…

កម្ពុជារក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ថ្មី ​៥៥នាក់ ខណៈអ្នក​ជាសះស្បើយមាន ២៣នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៥នាក់បន្ថែម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ