អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាឈ្នះពានរង្វាន់ម្ដង៩ពី PropertyGuru Awards


ក្រុមហ៊ុនអចលនទ្រព្យ នៅកម្ពុជាដ៏ធំមួយ ដែលបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក លើគម្រោងអគារខុនដូ ការិយាល័យ និងផ្សារទំនើបនោះ បានឈ្នះពានរង្វាន់ពីកម្មវិធី PropertyGuru Awards ប្រចាំឆ្នាំ ២០២០ ចំនួន៩ពានរង្វាន់ក្នុងពេលតែមួយ ។
ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជាឈ្នះពានរង្វាន់ម្ដង៩ពី PropertyGuru Awards
ដោយ

បើតាម​សេចក្តី​ប្រកាស​ព័ត៌មានមួយ​របស់​ក្រុមហ៊ុន Morgan Group  នាពេលថ្មីនេះ​ឲ្យ​​ដឹង​ថា នៅក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ពានរង្វាន់ PropertyGuru Awards ប្រចាំឆ្នាំ ២០២០​ដែលប្រកាស​លទ្ធផល​កាលពីយប់ថ្ងៃទី ០៤ កញ្ញា ក្រុមហ៊ុន​ដ៏ធំ​មួយនេះ​បានឈ្នះរង្វាន់​៩​ដូចជា ១) ពានរង្វាន់ជាក្រុមហ៊ុន​អភិវឌ្ឍន៍​ឈានមុខ​ល្អបំផុត ២) ក្រុមហ៊ុន​អភិវឌ្ឍន៍​របៀបរស់នៅល្អ​បំផុត ៣) ការអភិវឌ្ឍ​ខុនដូល្អបំផុត​នៅភ្នំពេញ ៤) ការអភិវឌ្ឍ​ការ​ប្រើប្រាស់​ចម្រុះល្អបំផុត ៥)ការអភិវឌ្ឍការិយាល័យ​ល្អបំផុត ៦)ពានរង្វាន់​រចនា​ម៉ូដ​ស្ថាបត្យកម្ម​ខុនដូល្អបំផុត ៧)រចនា​ម៉ូដ​ស្ថាបត្យកម្មការិយាល័យ​ល្អបំផុត ៨)រចនាម៉ូដ​ស្ថាបត្យកម្មទេសពាណិជ្ជកម្ម​​ល្អបំផុត និង​ពានរង្វាន់ទី៩)រចនាម៉ូដផ្នែក​ខាងក្នុងការិយាល័យ​ល្អ បំផុត ។

ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជាឈ្នះពានរង្វាន់ម្ដង៩ពី PropertyGuru Awards

ក្រុមហ៊ុន Morgan Group បានឲ្យ​ដឹងទៀតថា​បន្ទាប់ពីទទួល​ពានរង្វាន់យ៉ាងច្រើននេះ ក្រុមហ៊ុននឹង​ខិតខំ​ជំរុញការអភិវឌ្ឍ​និង​វិនិយោគ​បន្ថែមទៀត​នៅក្នុងប្រទេសកម្ពុជា​ជាមួយ​នឹង​ការពង្រឹងគុណភាព​សោភណភាព​​ជាពិសេស​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែមានសន្ទុះបន្ថែមទៀត  ។

រហូតមកដល់ពេលនេះ ​ក្រុមហ៊ុន​ចិនមួយ​នេះ​​បាននិងកំពុង​វិនិយោគលើ​គម្រោង​ធំៗ​ជាច្រើនក្នុង​ប្រទេសកម្ពុជា ដូចជា គម្រោង​អគារ​ខ្ពស់ជាង​គេ​នៅកម្ពុជា Morgan Tower គម្រោង​ Morgan Enmaison , មជ្ឈមណ្ឌល​ New City Walk នៅ​តំបន់ជ្រោយចង្វារ ជាដើម ដែល​សុទ្ធ​តែ​ជា​គម្រោង​ធំ​ៗ​​និងមានទឹកប្រាក់​វិនិយោគ​រាប់រយលានដុល្លារអាមេរិក ។ 

ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជាឈ្នះពានរង្វាន់ម្ដង៩ពី PropertyGuru Awards

​លោក Hari V. Krishnan នាយកប្រតិបត្តិ​និងជានាយក​គ្រប់គ្រងក្រុមហ៊ុន PropertyGuru Group បា​ន​មាន​ប្រសាសន៍​ថា លោក​មានសុទិដ្ឋិនិយម​ថា អ្នកឈ្នះពានរង្វាន់ និងអ្នកទទួលកិត្ដិសព្ទ​ខ្ពស់បំផុត ពីពានរង្វាន់ PropertyGuru Cambodia Property Awards នឹង​ឈានមុ​ខ​គេក្នុង​ការជួ​យអ្ន​កស្វែ​ងរក​អចលន​ទ្រព្យ​ឱ្យកា​​ន់​តែ​ប្រសើរ មាន​ជម្រើស​កាន់​តែ​ទូលំទូ​លា​យក្នុ​ងកា​រ​ស្វែ​ង​រ​កគេ​​ហដ្ឋាន​និ​ង​​ប្រ​ភេ​ទ​អ​ច​ល​ន​ទ្រ​ព្យផ្សេ​ងទៀ​ត​​ទូទាំ​​ងព្រះរាជាណាចក្រ ។ គម្រោងលេចធ្លោទាំងនេះ ពិត​ជា​មាន​ស​​ក្ខី​ភា​ព​ចំ​​ពោះភា​​ព​រឹង​មាំ​និ​​ងភា​ព​​​ធន់​ដោយ​​អ្ន​ក​សា​ងសង់ផ្ទាំងគំនូរ​អាគារខ្ពស់ៗក្នុងប្រទេស នាសម័យដ៏អស្ចារ្យនេះ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Samsung ជោគជ័យលើកិច្ចព្រមព្រៀងតម្លៃ ៦,៦ ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់បណ្ដាញ 5G ទៅឲ្យក្រុមហ៊ុនអាមេរិក Verizon ខណៈ Huawei កំពុងជួបបញ្ហា

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung បានទទួលជោគជ័យលើកិច្ចសន្យាតម្លៃ៦,៦ ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់បណ្ដាញ 5G ទៅឲ្យក្រុមហ…

Samsung នឹងបញ្ឍប់ផលិតកម្មរោងចក្រទូរទស្សន៍តែមួយគត់របស់ខ្លួននៅក្នុងប្រទេសចិន នៅត្រឹមខែវិច្ឆិកាខាងមុខនេះហើយ!

ព័ត៌មាន
ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានសម្រេចចិត្តនឹងបញ្ឈប់ផលិតកម្មរោងចក្រទូរទស្សន៍តែមួយគត់របស់ខ្លួននៅក្នុងប្រទេសចិន នៅត្រឹមចុងខែវិច្ឆិកាខាងមុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ