ពហុកីឡដ្ឋានជាតិមរតកតេជោ

ពហុកីឡដ្ឋានជាតិមរតក តេជោតម្លៃជិត ១៦០លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ


ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC)បានអះអាងថា ពហុកីឡដ្ឋានជាតិមរតកតេជោបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ក្រោយចំណាយពេលសាងសង់ជាង៥ឆ្នាំ។ ក្រុមហ៊ុនសាងសង់របស់ចិន នឹងប្រគល់កីឡដ្ឋានលំដាប់អន្តរជាតិមួយនេះ ជូនគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅអំឡុងខែសីហា នេះ ខណៈបច្ចុប្បន្ន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងស្នើសុំថវិកាគាំទ្រពីរដ្ឋ ដើម្បីថែទាំកីឡដ្ឋាន ដែលមានតម្លៃជិត១៦០លានដុល្លារមួយនេះ។
ទិដ្ឋភាពពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយបញ្ចប់ការសាងសង់ (រូបភាព៖ China State Construction Engineering Corporation/ ស៊ីន ហូ)
ដោយ

កីឡដ្ឋាន​នេះ សាងសង់​ឡើង​ក្នុង​គោលបំណង ដើម្បី​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ក្រោយ​ពន្យារពេល​ក្នុង​ការ​បញ្ចប់​ការ​សាងសង់​ជា​បន្តបន្ទាប់ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ មក​ទល់​ពេល​នេះ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បញ្ចប់​ការ​សាងសង់​ទីលាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ខាងក្នុង​១០០%​ហើយ​នៅ​តែ​ផ្នែក​លម្អរ​ខាងក្រៅ​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។ តាម​គម្រោង​កីឡដ្ឋាន​នេះ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​មក​ដល់​បច្ចុប្បន្ន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។  

អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រូប​នេះ​បាន​អះអាង​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ​ក្រុមហ៊ុន​សាងសង់​របស់​ចិន China State Construction Engineering Corporation នឹង​ប្រគល់​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​មួយ​នេះ ជូន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​គ្រប់គ្រង នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២១ នេះ​។ ខណៈ​បច្ចុប្បន្ន គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កំពុង​ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ស្នើ​សុំ​ថវិកា​សម្រាប់​ទ្រទ្រង់​ការ​ចំណាយ​លើ​ការ​ថែទាំ​ពហុ​កីឡដ្ឋាន​នេះ​។ 

ពាក់ព័ន្ធ​គោលបំណង​នៃ​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បាន​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​គូ​សប​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​នេះ​សាងសង់​ឡើង ដើម្បី​ត្រៀម​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​។ ឯកឧត្តម​បាន​ចាត់​ទុក​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ក្នុង​សម័យ​តេ​ជោ ដែល​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ចំណងមិត្តភាព​កម្ពុជា​-​ចិន​។

កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នេះ សាងសង់​ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​របស់​ចិន ដែល​អាច​ចាត់ទុកជា​កីឡដ្ឋាន​ល្អ​ដាច់​គេ​មួយ​នៅ​តំបន់​អាស៊ាន​។ ដោយ​ក្នុង​នោះ មាន​ទីលាន​បាល់ទាត់ សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិ​កតា ដែល​ជា​សាងសង់​ក្នុង​ដំណាក់​កាលពី​ទី​២ និង​ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជម្លៀស​ទស្សនិកជន​ត្រឹមតែ​៧​នាទី​ក្នុង​ករណី​មាន​បញ្ហា​អ្វី​កើតឡើង​។

សមិទ្ធផល​ទី​ពីរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​៤ មេ​សា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ រួម​មាន​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​, និង​អគារ​ស្នាក់​នៅ​របស់​អត្ត​ព​លិ​ក​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅ​ក្បែរ​នឹង​ពហុ​កីឡដ្ឋាន​ខ្នាត​អន្តរជាតិ​មួយ​នេះ ក៏​មាន​គម្រោង​«​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​»(WorldBridge Sport Village) ដ៏​ធំ​ស្កឹមស្កៃ​មួយ បាន​និង​កំពុង​សាង់សង់​យ៉ាង​សស្រាក់សស្រាំ​ផង​ដែរ ដើម្បី​ត្រៀម​សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍  និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ក្នុង​ឆ្នាំ​២០២៣​។ ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ ដែល​ជា​សមិទ្ធផល​ចាប់ដៃ​រួម​គ្នា​រវាង​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ជាមួយ​រាជរដ្ឋាភិបាល​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​៦​ហិ​កតា ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អ្នកឧកញ៉ា សៀ ឫ​ទ្ធី បាន​អះអាង​កន្លង​មក​ថា គម្រោង​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​នេះ  នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​សឡាង​មួយទៀត នៃ​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន ដែល​មាន​ខុន​ដូរ​សម្រាប់​ការ​ស្នាក់​នៅ​១២​អគារ ស្មើនឹង​ជាង​១.៣០០​បន្ទប់ មាន​ខុន​ដូរ​ប្រភេទ​ស្ទូ​ឌី​យ៉ូ​១​អគារ ស្មើនឹង​១៦៣​បន្ទប់ កម្ពស់​១៣​ជាន់ ។ ក្រៅពី​នេះ ក៏​មាន​ជា​ប្រភេទ​ផ្ទះល្វែង ផ្ទះ​អាជីវកម្ម ផ្ទះ​វីឡា ផ្សារ​ទំនើប និង​សារមន្ទីរ​កីឡា ជាដើម ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ចុងឆ្នាំ ២០២២ ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មកម្ពុជា-ថៃពាក់កណ្ដាលឆ្នាំ២០២១មិនទាន់បង្ហាញតួលេខវិជ្ជមាននៅឡើយទេ

ព័ត៌មាន
ការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងថៃ នៅ៦ខែដំបូងឆ្នាំ២០២១នេះ នៅមិនទាន់មានតួលេខវិជ្ជមាននោះទេ បើធៀបនឹង៦ខែ ឆ្នាំ២០២០ ពោលគឺនៅតែមានអត្រ…

២ថ្ងៃ កម្ពុជារកឃើញមេរោគបម្លែងថ្មី ឌែលតា ១០៩ករណី ក្នុងនោះ ៥ករណីរកឃើញនៅភ្នំពេញ

ព័ត៌មាន
កម្ពុជានៅថ្ងៃទី៣១ ខែកក្កដា និងទី១ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឌែលតា ចំនួន ១០៩ករណីបន្ថែមទៀត នៅក្នុងរាជធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ