វិស័យដឹកជញ្ជូន

រដ្ឋមន្ត្រីក្រសួងសាធារណការថា «នឹងមិនលើកលែងរថយន្តដឹកជញ្ជូនលើសទម្ងន់ឡើយ»


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថានឹងបន្ថែមការត្រួតពិនិត្យលើរថយន្តដឹកជញ្ជូនទំនិញលើសទម្ងន់ឲ្យកាន់តែម៉ត់ចត់ថែមទៀត ដោយមិនមានការលើកលែងរថយន្តដឹកជញ្ជូនទាំងទ្បាយណាដែលដឹកលើសទំងន់កម្រិតនោះឡើយ។ ក្រសួងបញ្ជាក់ថាកន្លងមក មិនដែលមានការដោះលែងរថយន្តណាដឹកទំនិញលើសទម្ងន់កំណត់ ក្រោមការអន្តរាគមន៍ ពីនរណាម្នាក់នោះឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនថា «នឹងមិនលើករថយន្តដឹកជញ្ជូនលើសទំងន់ឡើយ»
ដោយ

នៅក្នុងសន្និសីទសារព័ត៌មានស្តីអំពី វឌ្ឍនភាពនៃការអនុវត្តគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីព្រឹកថ្ងៃទី១ ខែតុលា នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានអនុវត្តវិធានការត្រួតពិនិត្យលើយានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងម៉ត់ចត់បំផុតពុំមានការលើកលែងឡើយ។ ឯកឧត្តម សង្កត់ធ្ងន់ថា កន្លងមកក្រសួងមិនដែលដោះលែងយានយន្តដឹកទំនិញលើសទម្ងន់កំណត់ ក្រោមការអន្តរាគមន៍ពីអ្នកណាម្នាក់ឡើយ។

ឯកឧត្តម បានបន្តថា សម្រាប់ការដោះលែងរថយន្តដឹកទំនិញលើសទម្ងន់កំណត់ចំនួន២២៩គ្រឿង ក្រោយមានការស្នើសុំពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗ វាជាយន្តការរួម ហើយការបន្ធូរបន្ថយ និង ផ្តល់ឱកាសជាថ្មីដល់ម្ចាស់យានយន្តដឹកលើសទម្ងន់កំណត់នេះ គឺដោយសារ សម្តេច ចង់ឲ្យម្ចាស់យានយន្តទាំងនោះអាចប្រកមអាជីវកម្មឡើងវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលវាស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញក្នុងអំឡុងនៃវិបត្តិកូវីដ-១៩។ 

តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ ទទួលស្គាល់ថា ទោះបីក្រសួងបានដាក់ចេញវិធានការ និងរឹតបន្តឹងការអនុវត្តយ៉ាងតឹងរ៉ឹងក៏ដោយ តែក្រសួងមិនអាចចាប់រថយន្តដឹកលើកទម្ងន់កំណត់បាន១០០% នោះទេ។ សម្រាប់ ឯកឧត្តម ស៊ុន ចាន់ថុលមានតែការចូលរួមពីម្ចាស់ក្រុមហ៊ុន អាជីវកម្ម និងប្រជាពលរដ្ឋប៉ុណ្ណោះ ទើបកម្ពុជាអាចលុបបំបាត់ការដឹកទំនិញលើសទម្ងន់កំណត់នេះបានលឿន។ ជាមួយគ្នានេះ ឯកឧត្តម ប្តេជ្ញាថា នឹងបន្តអនុវត្តវិធានការឲ្យកាន់តែតឹងរ៉ឹងបន្ថែមទៀតក្នុងការលុបបំបាត់រថយន្តដឹកទំនិញលើសទម្ងន់កំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមមានអត្រាអ្នកគ្មានការងារធ្វើហក់ឡើងខ្ពស់ខ្លាំងនៅ ៩ខែឆ្នាំ ២០២១

ព័ត៌មាន
វិបត្តិ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅ ការងារ និងការប្រកបអាជីវកម្មរបស់ប្រជាជនវៀតណាម ជាក់ស្ដែង នៅ៩ខែឆ្នាំ២០២១នេះ អត្រាគ្មាន…

កម្ពុជានាំចេញកសិផលជិត ៦លានតោនក្នុងទឹកប្រាក់ជាង ៣ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ ទោះបីកូវីដ-១៩តាមរំខាន

ព័ត៌មាន
វិបត្តិកូវីដ-១៩ បានក្លាយជាឱកាស និងលើកកម្ពស់កាន់តែប្រសើរ ក្នុងវិស័យកសិកម្មកម្ពុជា ដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា បន្តកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ