ប្រទេសភូមា ឬមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាគ្រោងបង្កើនការប្រើប្រាស់រូបិយបណ្ណរបស់ចិន និងរុស្ស៊ី ជំនួសការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក


ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពនយោបាយវឹកវរ និងរងទណ្ឌកម្មពីសំណាក់លោកខាងលិចផងនោះ កំពុងតែសម្លឹងរកមធ្យោបាយប្រើប្រាស់ប្រាក់យន់របស់ចិន និងប្រាក់រូប្លរបស់រុស្ស៊ីកាន់តែខ្លាំងឡើង ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក ខណៈដែលប្រាក់ដុល្លារអាមេរិកនេះ ត្រូវបានអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាចាត់ទុកថា មានប្រទេសខ្លះកំពុងប្រើប្រាស់វា ដើម្បីធ្វើបាបប្រទេសតូចៗទន់ខ្សោយជាងខ្លួន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានចិន South China Morning Post។
ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពនយោបាយវឹកវរ និងរងទណ្ឌកម្មពីសំណាក់លោកខាងលិចផងនោះ កំពុងតែសម្លឹងរកមធ្យោបាយប្រើប្រាស់ប្រាក់យន់របស់ចិន និងប្រាក់រូប្លរបស់រុស្ស៊ីកាន់តែខ្លាំងឡើង ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក។

លោក មីន អោងឡាំង ដែលជាមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​ បានពិភាក្សានៅក្នុងកិច្ចប្រជុំ​ជាមួយនឹងលោកពូទីន​កាលពីដើមខែ​កញ្ញានេះ អំពីការជំនួស​ការប្រើប្រាស់ប្រាក់​ដុល្លារអាមេរិក ដោយប្រើរូបិយបណ្ណផ្សេងទៀត ដូចជាប្រាក់​យន់របស់ចិន និង​ប្រាក់រូប្ល​របស់រុស្ស៊ីជាដើម ដោយការជំនួសនេះ គឺនឹង​ត្រូវប្រើប្រាស់​សម្រាប់​ប្រព័ន្ធដោះដូរទំនិញផងដែរ។ នេះបើតាម​ការអះអាង​របស់​លោក Zaw Min Tun ប្រធានអ្នកនាំពាក្យ​សម្រាប់​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ​មីយ៉ាន់ម៉ា កាលពីថ្ងៃទី ២០ ខែកញ្ញា។

មន្ត្រីជាន់ខ្ពស់​របបយោធាមីយ៉ាន់ម៉ារូបនេះអះអាងថា ទីក្រុងណៃពិដោរ និងម៉ូស្គូ បានឈានដល់​ការចុះកិច្ចព្រមព្រៀង​ជាមួយគ្នា ក្នុងការប្រើប្រាស់​ប្រព័ន្ធដោះដូរទំនិញ​សម្រាប់​ការនាំចូល​ជីកសិកម្មពីរុស្ស៊ីមកកាន់មីយ៉ាន់ម៉ា ខណៈដែល​​ដែល​ការទិញប្រេង​ពីរុស្ស៊ី​ ក៏ត្រូវបានមីយ៉ាន់ម៉ា​ទូទាត់​ឲ្យជាប្រាក់​រូប្ល​របស់រុស្ស៊ីផងដែរ ហើយការដឹកជញ្ជូនប្រេង​ពីរុស្ស៊ីនេះ ត្រូវបានរំពឹងថា​​នឹង​មកដល់​នៅក្នុង​ប៉ុន្មានថ្ងៃខាងមុខ។

ប្រធានអ្នកនាំពាក្យ​សម្រាប់​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ​ មីយ៉ាន់ម៉ា Zaw Min Tun បានគូសបញ្ជាក់ទៀតថា ធនាគារកណ្ដាល​របស់មីយ៉ាន់ម៉ា និងរុស្ស៊ី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សាគ្នា​ អំពី​ការទូទាត់​ដោយផ្ទាល់​ជាប្រាក់រូប្លរុស្ស៊ី និងប្រាក់គីយ៉ាត​របស់មីយ៉ាន់ម៉ាផងដែរ។

លោក Zaw Min Tun បន្ថែមថា មីយ៉ាន់ម៉ា នឹង​អនុញ្ញាត​ឲ្យប្រើប្រាស់​ប្រភេទ​កាត Mir ដែលជា​ប្រព័ន្ធកាតទូទាត់​សម្រាប់​ការផ្ទេរមូលនិធិ​តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងអនុញ្ញាត​ឲ្យ​ប្រព័ន្ធផ្ញើសាររបស់ធនាគារកណ្ដាល​រុស្ស៊ី មានប្រតិបត្តិការ​សម្រួលដល់​ការធ្វើពាណិជ្ជកម្ម និងវិនិយោគ​ទ្វេភាគី​រវាង​ប្រទេសទាំងពីរថែមទៀតផង។

មីយ៉ាន់ម៉ា រំពឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរ​វាងខ្លួន និងទីក្រុងម៉ូស្គូ នឹងកើនឡើង​ជាលំដាប់ នៅពេលដែល​ធនាគារកណ្ដាល​នៃប្រទេស​ទាំងពីរ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់នេះ។

លោក Zaw Min Tun បានអួតពេញៗមាត់ថា ទំនាក់ទំនង​ដ៏កក់ក្ដៅរវាង​របបយោធាមីយ៉ាន់ម៉ា និងរុស្ស៊ី គឺកំពុង​ជួយឲ្យមីយ៉ាន់ម៉ា បង្កើន​ការផ្គត់ផ្គង់សំខាន់ៗ ចំពេលដែល​មានការកើនឡើង​នៃតម្លៃទំនិញ។

លោកបានមានប្រសាសន៍ថា ទីភ្នាក់ងាររដ្ឋាភិបាល និងសេវាដឹកជញ្ជូនសាធារណៈនឹងត្រូវបានផ្តល់អាទិភាពក្នុងការចែកចាយប្រេងឥន្ធនៈដែលនាំចូល​ពីរុស្ស៊ី​នាពេលឆាប់ៗនេះ។ បន្ថែមពីនេះ មីយ៉ាន់ម៉ាក៏មានគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរតូចមួយនៅប៉ុន្មានឆ្នាំខាងមុខផងដែរ។

យ៉ាងណាក៏ដោយចុះ ប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ី នាពេលនេះ កំពុងស្ថិត​ក្នុងផ្ទាំងស៊ីប​របស់​លោកខាងលិច ក្នុងការបន្ដដាក់ទណ្ឌកម្មបន្ថែមទៀត ក្រោយមីយ៉ាន់ម៉ាមិនបាន​បង្ហាញពីវឌ្ឍនភាពសោះឡើយ​ តាំងពីពេល​បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​ស្របច្បាប់​របស់លោកស្រីអោង សានស៊ូជីមក ខណៈដែលរុស្ស៊ីវិញក៏កំពុង​ផុងខ្លួន​កាន់តែជ្រៅ​នៅក្នុងសង្គ្រាមនៅអ៊ុយក្រែនដែរ៕




អត្ថបទបន្ទាប់


កត្តាអ្វីជំរុញឲ្យធនាគារ ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៣% នៅឆ្នាំ២០២២?

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា នៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២។ ប៉ុន្តែ ធនាគារ ADB…

របាយការណ៍ADB៖ ប្រទេសនៅទ្វីបអាស៊ីកំពុងមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងប្រទេសចិនជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ

ព័ត៌មាន
ចិនជាយក្សសេដ្ឋកិច្ចលេខពីររបស់ពិភពលោក និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅអាស៊ីផងដែរ ប៉ុន្តែដោយសារតែកំណើនយឺតខ្លាំងនៅក្នុងឆ្នាំនេះ ដែលបង្កឡើងដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ