ប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាបញ្ចេញសាច់ប្រាក់២០០លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងអតិផរណា


ធនាគារកណ្តាលមីយ៉ាន់ម៉ាកាលពីថ្ងៃពុធទី៣១សីហា បានសម្រេចបញ្ចេញសាច់ប្រាក់ជារូបិយប័ណ្ណបរទេសតម្លៃជាង ២០០លានដុល្លារបញ្ចូលទៅក្នុងទីផ្សារ ដើម្បីគ្រប់គ្រងលើអតិផរណាដែលកំពុងតែកើនឡើងខ្លាំង។ យ៉ាងណាមិញ ធនាគារកណ្តាលមីយ៉ាន់ម៉ាមិនបានបញ្ជាក់ថា គេនឹងបញ្ចេញសាច់ប្រាក់ដុល្លារ តាមវិធីណានោះទេ។ កំណើនអតិផរណានៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានធនាគារកណ្តាលប្រទេសមួយនេះអះអាងថា ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើង។ នេះបើតានការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
មីយ៉ាន់ម៉ាបញ្ចេញសាច់ប្រាក់២០០លានដុល្លារទប់ទល់អតិផរណា!

នេះមិនមែនជាលើកដំបូងឡើយសម្រាប់អន្តរាគមន៍បញ្ចេញសាច់ប្រាក់របស់ធនាគារកណ្តាលមីយ៉ាន់ម៉ា។ ធនាគារកណ្តាលប្រទេសនេះជាញឹកញាប់បានបញ្ចេញលុយដុល្លារ ដើម្បីការពាររូបិយបណ្ណរបស់ខ្លួន។ ទោះយ៉ាងណា អន្តរាគមន៍លើកនេះ​ជាអន្តរាគមន៍លើកដំបូងហើយ ដែលមានចំនួនទឹកប្រាក់លើសពី​១០០លានដុល្លារ បើគេរាប់ចាប់ពីពេល​ដែលយោធាផ្តើមកាន់កាប់អំណាចពីឆ្នាំមុនមក។ ការបញ្ចេញសាច់ប្រាក់កន្លងមកមាន​ត្រឹម​ចន្លោះពី៥០លាន ទៅក្រោម១០០លានដុល្លារប៉ុណ្ណោះ។

ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៣១ ខែសីហា ​ធ្វើ​ឡើង​បន្ទាប់​ពីលុយគីយ៉ាត(Kyat)ដែលជារូបិយបណ្ណរបស់មីយ៉ាន់ម៉ា ​បាន​ធ្លាក់​ថ្លៃ​ជិត ៤០% ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក។ ជាក់ស្តែង ការជួញដូរប្រាក់​គីយ៉ាត​និងប្រាក់ដុល្លារ​ ស្ថិតក្នុងអត្រា​ជួញ​ដូរ​តម្លៃ​ប្រហែល ៤ពាន់គីយ៉ាត​ក្នុង​មួយ​ដុល្លារ។ កាល​ពី​ថ្ងៃទី១ ខែកញ្ញា ក្រោយការប្រកាសបញ្ចេញសាច់ប្រាក់ រូបិយ​បណ្ណមីយ៉ាន់ម៉ា​បាន​ឡើង​ថ្លៃមកវិញ ក្នុងអត្រាជួញដូរប្រមាណ ៣,៥០០គីយ៉ាត​ក្នុង​មួយ​ដុល្លារ។

គួររំឭកថា ប្រាក់​គីយ៉ាតបាន​ចាប់​ផ្តើម​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​នៅ​ពាក់​កណ្តាល​ខែ​កក្កដា ដែល​ទំនង​ជា​បង្ក​ឡើង​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​ដែល​តម្រូវ​ឱ្យ​អ្នក​ស្រុក និង​អាជីវកម្ម​ប្តូរ​រូបិយប័ណ្ណ​បរទេស​​ទៅ​ជា​ប្រាក់​គីយ៉ាតទាំងអស់ ស្របទៅតាមបទបញ្ជារបស់​ធនាគារ​កណ្តាល​កាលពីខែមេសា។​

ប្រាក់គីយ៉ាតចាប់ផ្តើមចុះថោក និងទន់ខ្សោយ​ក្នុងបរិបទ​អត្រា​អតិផរណាកើនឡើង។ អ្នកនាំចូល និងអ្នករកស៊ីជាច្រើនចាប់ផ្តើមមានតម្រូវការប្រាក់ដុល្លារខ្ពស់ ព្រោះខ្លាចប្រាប់គីយ៉ាត​កាន់តែចុះថោក។ នៅគ្រាមុន ២១០០គីយ៉ាត​ប្តូរបានមួយដុល្លារអាមេរិក ខណៈបច្ចុប្បន្នមាន ៣៥០០ ទៅ ៤០០០គីយ៉ាតទើបដូរ១ដុល្លារអាមេរិក។ ពលរដ្ឋបានសម្រុកដកប្រាក់គីយ៉ាត ជាច្រើនចេញពីគណនីធនាគារដើម្បីប្តូរដុល្លារទុក។

សូមជម្រាបថា ដោយសារតម្លៃប្រាក់គីយ៉ាតខ្សោយ តម្លៃប្រេងសាំង និងប្រេងឆាដែលនាំចូលមានការកើនឡើងប្រហែលបីដង បើធៀបនឹងពេលមុនរដ្ឋាភិបាលយោធាចូលកាន់តំណែងក្នុងខែកុម្ភៈឆ្នាំទៅមិញ។ ស្រូវអង្ករដែលដាំដុះក្នុងស្រុក ដែលជាធម្មតាមិនងាយនឹងឡើងថ្លៃឡើយ តែឥឡូវនេះមាន​តម្លៃថ្លៃជាងមុនប្រហែល ៤០% ដោយសារថ្លៃ​ដើមជី និងការដឹកជញ្ជូនកាន់តែខ្ពស់៕




អត្ថបទបន្ទាប់


ប៉ូឡូញទាមទារសំណងពីអាល្លឺម៉ង់ ១,៣ ទ្រីលានដុល្លារ ដែលបង្កបានការខូតខាតក្នុងសម័យសង្គ្រាមលោកលើកទី ២

ព័ត៌មាន
មេដឹកនាំជាតិនិយមដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ូឡូញបានជីកកកាយ សើរើរឿងរាវនៃការបំផ្លិតបំផ្លាញប្រទេសខ្លួនកាលពីសម័យសង្គ្រាមលើកលោកទី២ ដោយស…

តើនៅជិត៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិនិយោគខ្លាំងក្លាកម្រិតណានៅកម្ពុជា?

ព័ត៌មាន
រយៈពេលជិត៣០ឆ្នាំនៃទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន ពោលចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់ ខែកក្កដា ឆ្នាំ២០២២ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ