«ភាពជាម្ចាស់ប្រទេស» ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ

សម្ដេចតេជោ ហ៊ុន សែន៖ «ភាពជាម្ចាស់ប្រទេស» ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និង សន្តិភាពពេញលេញប្រកបដោយនិរន្តរភាព


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា «ភាពជាម្ចាស់ប្រទេស» ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។ ការថ្លែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ បានធ្វើឡើងនាឱកាសចូលរួមក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧

នា​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ នូវ​ស្ថានការណ៍​នៃ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​បាន​កើតឡើង​នា​ពេល​ថ្មី​ៗ​នេះ ដែល​វាស្រ​ដៀង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា កាលពី ៤៥​ឆ្នាំ​មុន ពោល​គឺ​នៅ​ឆ្នាំ​១៩៧៥ ដែល​ពួក​ខ្មែរក្រហម ចូល​មក​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ដែល​ជា​ស្ថានភាព ដ៏​សោកសៅ​បំផុត​របស់ ប្រជាជន​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ភាព​វឹកវរ និង​ប​ន្ទុ​ច​បង្អាក់​ដល់​ដំណើរការ​នៃ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម កម្ពុជា នា​ពេល​កន្លង​មក​។ ទន្ទឹម​នេះ  សម្ដេច ហ៊ុន សែន បាន​ប្ដេជ្ញា​ដោយ​សង្កត់ធ្ងន់​ថា សម្ដេច​មិន​ឱ្យ​កម្ពុជា កើត​មាន​ហេតុការណ៍​បែប​នេះ​ទៀត​នោះ​ទេ​។

ដោយឡែក ចំពោះ​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ត្រូវ​បាន​សម្ដេច​តេ​ជោ មើលឃើញ​ថា កំពុង​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ព្រម​ជាមួយនឹង​ការ​ប្រែប្រួល​តុល្យភាព​អំណាច​សកល និង​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ នយោបាយ ដែល​កាន់​ស្មុគស្មាញ និង​គ្រោះថ្នាក់​។ សម្ដេច ហ៊ុន សែន បាន​លើក​ឡើង​ថា ស្ថិត​ក្នុង​ស្ថានភាព​នេះ មាន​តែ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​ជម្លោះ​ប៉ុណ្ណោះ ដែល​អាច​ចូលរួម​ចំណែក កសាង​សន្តិភាព និង​ប្រទេស​ជាតិ​បាន​។ ក្នុង​ន័យ​នេះ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​ភាព​ជា​ម្ចាស់​ប្រទេស​» ជា​គន្លឹះ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ និង​សន្តិភាព​ពេញលេញ ប្រកបដោយ​និរន្តរភាព​។

បន្ថែម​លើ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា ប្រទេស​ដទៃ មិន​អាច​មក​បណ្ដុះ​គុណ​តម្លៃ និង​ប្រព័ន្ធ​នយោបាយ​ឱ្យ​ប្រទេស​ណាមួយ​បាន​នោះ​ឡើយ ដោយសារ​មូលដ្ឋាន​គ្រឹះ​សំខាន់​ទាំងនេះ ត្រូវការ​រីក​លូតលាស់​ជា​លំដាប់លំដោយ ស្រប​ទៅ​តាម​បរិបទ​នយោបាយ​,​សេដ្ឋកិច្ច​,​សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​នីមួយ​ៗ​។ សម្ដេច​តេ​ជោ បាន​គូស​រំលេច ទៀត​ថា នា​ដើម​ទស្ស​វត្ស​ន៍​ឆ្នាំ​១៩៩០ កម្ពុជា មិន​ទាន់​អាច​សម្រេច​បាន​សន្តិភាព​ពេញលេញ​នោះ​ទេ បើ​ទោះបី​កម្ពុជា ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ក៏​ដោយ លុះ​រហូត​ដល់​ឆ្នាំ ១៩៩៨ ទើប​កម្ពុជា អាច​ឈាន​ទៅ​សម្រេច​បាន​សន្តិភាព​ពេញលេញ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥទ្ធិពលចិនមកលើកម្ពុជា រួមទាំងអាស៊ានមានការវិវត្តយ៉ាងណាខ្លះ?

ព័ត៌មាន
មហាយក្សចិន ត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក និង កំពុងឈានទៅដណ្ដើមយកតំណែងសេដ្ឋកិច្ចលេខ១ក្នុងលោក ពីអ...

អ្នកជំនាញ៖ ផែនការឈានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញកំពុងបង្ហាញពីភាពវិជ្ជមានច្រើន

ព័ត៌មាន
កម្ពុជាបាននិងកំពុងបន្ដជំរុញផែនការបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង ដែលបាននឹងចាប់ផ្ដើមសាកល្បងនៅចុងឆ្នាំនេះ។ បើតា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ