អត្ថបទក្រុមហ៊ុន

ម្ចាស់រថយន្តជិតមួយរយនាក់ចូលរួម កម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB


កម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។ ឯកឧត្តម អ៊ុក កំពូល អគ្គនាយករងព័ត៌មាននិងសោតទស្សន៍ក្រសួងព័ត៌មាន និងលោក ជូ សយ (ZHU SHUAI) Mingyang Gouji CEO បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ លើសពីនេះ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីសេ្ទត និងក្រុមហ៊ុនធានារ៉ាប់រង Civil Safe Insurance ក៏បានផ្តល់ឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។
នាក់ចូលរួម កម្មវិធីសម្ភោធជាផ្លូវការ HONGQI CLUB
ដោយ

នៅថ្ងៃប្រារព្ធកម្មវិធី ម្ចាស់រថយន្តបានមកដល់នឹងកន្លែង ម្នាក់ៗនាំគ្នាថតរូប ចែករំលែកបទពិសោធន៍ដ៏អស្ចារ្យដែលរថយន្ត ហុងឈី(HongQi) នាំមកជូនម្ចាស់រថយន្ត ទេសភាព អាហារ ពន្លឺភ្លើង និងតន្ត្រីគឺជាប់គ្នាតែម្តង ពិតជាអស្ចារ្យណាស់។ ម្ចាស់រថយន្ត Hongqi ជិត 100 នាក់បានប្រមូលផ្តុំគ្នានៅក្នុងកម្មវិធី ហើយជួររថយន្តហុងឈី(HongQi) ត្រូវបានចតយ៉ាងស្អាត ។ តំណាងម្ចាស់រថយន្តម្នាក់ឡើងឆាកនិយាយថា គាត់គឺជាម្ចាស់រថយន្តទី 5 នៃក្រុមហ៊ុនហុងឈី(HongQi) នៅកម្ពុជា រថយន្តហុងឈី(HongQi)បានអមដំណើរគាត់ ទទួលយកបទពិសោធន៍ អស្ចារ្យនៅប្រទេសកម្ពុជា។ លោក ជូ សយ (ZHU SHUAI) Mingyang Gouji CEO បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា រថយន្តហុងឈី(HongQi)គឺជាម៉ាករថយន្តប្រណីតតែមួយគត់នៅក្នុងប្រទេសចិន ដែលជារថយន្តរបស់មេដឹកនាំចិន និងជារថយន្តប្រភេទConcierge របស់ប្រទេសចិន។ ចាប់តាំងពីរថយន្តហុងឈី(HongQi) ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយ ក្រុមហ៊ុន មីងយ៉ាង គួជី (Mingyang Gouji) ក្នុងឆ្នាំ២០២០​មក ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់យ៉ាងច្រើន ហើយបានបង្កើតជាស្ទីលចិនបែបហុងឈី(HongQi)នៅកម្ពុជាយ៉ាងឆាប់រហ័ស។

លោកបានមានប្រសាសន៍ថា ការបង្កើតHONGQI CLUB មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន មីងយ៉ាង គួជី (Mingyang Gouji) ហើយនៅពេលអនាគត កម្មវិធីជាច្រើនទៀតសម្រាប់ម្ចាស់រថយន្តនឹងត្រូវបានរៀបចំឡើង ហើយម្ចាស់រថយន្តហុងឈី(HongQi) ក៏នឹងត្រូវបាននាំទៅចូលរួមកម្មវិធីសប្បុរសធម៌ នាំឱ្យ HONGQI CLUB ក្លាយជាគ្រួសារដ៏កក់ក្តៅមួយ។

ឯកឧត្តម អ៊ុក កំពូល អគ្គនាយករងព័ត៌មាននិងសោតទស្សន៍ក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកថា ក្នុងនាមជារថយន្តរបស់មេដឹកនាំចិន រថយន្តហុងឈី(HongQi)មានប្រវត្តិតាំងពីឆ្នាំ 1958 ជាមួយនឹងសកលភាវូបនីយកម្ម និងការទាក់ទាញជាបន្តបន្ទាប់របស់កម្ពុជាក្នុងការវិនិយោគអន្តរជាតិ រថយន្តម៉ាកហុងឈី ក៏បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ក្រុមហ៊ុនហុងឈី ក៏បានឧបត្ថម្ភរថយន្តមួយគ្រឿងសម្រាប់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន លើកទី២ នេះបង្ហាញថា ក្រុមហ៊ុនមីងយ៉ាង គួជី គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ជាពិសេសជនពិការដែលគាត់​សូមសរសើរយ៉ាងខ្លាំង។

បន្ទាប់មក ឯកឧត្តម អ៊ុក កំពូល បានចូលរូមអបអរសាទរ និងប្រកាសបើកជាផ្លូវការនៃHONGQI CLUB ចាប់ពីពេលនេះតទៅ ហើយឯកឧត្តមបានចូលរួមទស្សនាទិដ្ឋភាពដ៏រំភើបនេះជាមួយម្ចាស់រថយន្ត និងភ្ញៀវទាំងអស់គ្នា។ នៅកន្លែងកម្មវីធី ក្រុមហ៊ុនរថយន្តហុងឈី(HongQi) ក៏បានរៀបចំអាហារ និងស្រាដ៏ឈ្ងុយឆ្ងាញ់សម្រាប់ម្ចាស់រថយន្ត និងភ្ញៀវ ហើយមានការច្រៀង និងរាំដ៏អស្ចារ្យបានជំរុញបរិយាកាសនៃទិដ្ឋភាពទៅកាន់កម្រិតកំពូល។ លើសពីនេះ ថែមទាំងមានវគ្គចាប់រង្វាន់ដ៏រំភើបមួយនៅក្នុងព្រឹត្តិការណ៍នេះ ហើយទឹកមុខម្ចាស់រថយន្តដែលបានឈ្នះរង្វាន់ក៏ពោរពេញទៅដោយស្នាមញញឹមផងដែរ។ ម្យ៉ាងទៀតពេលដែលក្លាយជាសមាជិក VIP នៃ HONGQI CLUB អ្នកនឹងទទូលបានអត្ថប្រយោជន៍សមាជិកជាច្រើនដូចខាងក្រោម៖

អត្ថប្រយោជន៍នៃកាតសមាជិករបស់ HONGQI CLUB

សម្រាប់អតិថិជនដែលបានចូលរួមក្នុងកម្មវិធី618

១. មានតែអតិថិជនដែលបានចូលរួមក្នុងកម្មវិធី618តែប៉ុណ្ណោះដែលទទួលបាន5000ពិន្ទុក្នុងកាតសមាជិកនេះ ហើយសម្រាប់រាល់ការចំណាយ$1 នឹងទទួលបាន1ពិន្ទុនៅក្នុងកាតសមាជិក (លើកលែងតែការទិញរថយន្តថ្មី)។

២. សមាជិក HONGQI CLUB អាចរីករាយជាមួយកញ្ចប់កាដូផ្ដាច់មុខនិងគូប៉ុងសម្រាប់ការទិញផ្ទះដោយ Prince Huanyu Real Estate ពិន្ទុ10000នឹងត្រូវបានផ្ដល់ជូនអតិថិជនសម្រាប់ការទិញផ្ទះដោយជោគជ័យ។

៣. សមាជិក HONGQI CLUB អាចរីករាយជាមួយប័ណ្ណធានារ៉ាប់រងរថយន្តដែលផ្ដល់ដោយ Civil Safe Insurance។

អត្ថប្រយោជន៍កាតសមាជិកប្រចាំថ្ងៃ

១. ចូលរួមជាសមាជិក ដើម្បីទទួលបានការបញ្ចុះតម្លៃ10%លើការថែទាំ បញ្ចុះតម្លៃ10%លើការតោនដែករថយន្ត និងការបញ្ចុះតម្លៃ30%លើមុខទំនិញថែទាំសម្រស់រថយន្ត (លើកលែងតែមុខទំនិញពិសេស) និងមានសិទ្ធកក់ទុកមុនក្នុងការមកថែទាំរថយន្ត ថែមទាំងទទួលបានសេវា24ម៉ោងទូទាំងប្រទេសកម្ពុជា។

២. សមាជិក HONGQI CLUB មានសិទ្ធចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុនដោយឲឥតគិតថ្លៃ។

៣. ការខួបកំណើតសមាជិកក្រុម HONGQI CLUB (អ្នកអាចមកហាងរបស់យើងខ្ញុំដើម្បីទទួលបានកាដូ និងក្នុងខែខួបកំណើត អតិថិជនអាចរីករាយជាមួយនឹងការផ្ដល់ជូនពិន្ទុទ្វេដង)។

៤. ផ្ដល់ជូនសមាជិកនូវសេវាកម្មធានារ៉ាប់រង ការទិញពន្ធផ្លូវ ការត្រួតពិនិត្យយានយន្តប្រចាំឆ្នាំ និងបណ្តាញ VIPសម្រាប់ការទាមទារធានារ៉ាប់រងរថយន្តរហ័ស។

៥. អតិថិជនចាស់ដែលណែនាំអតិថិជនថ្មីដើម្បីអោយទិញរថយន្ត ក្នុងករណីដែលធ្វើការទិញបានសម្រេចនោះអតិថិជនចាស់នឹងទទួលបាន20000ពិន្ទុនៅក្នុងកាតសមាជិក។

៦. អតិថិជនចាស់ដែលណែនាំអតិថិជនក្រៅពីរថយន្ត HONGQI​ មកកាន់ហាងយើងដើម្បីថែទាំ នោះអតិថិជនចាស់នឹងទទួលបានពិន្ទុទ្វេដងនៃតម្លៃការថែទាំឬជួសជុលរថយន្ត។

-ពិន្ទុអាចត្រូវបានប្រើក្នុងការប្ដូរយកទំនិញក្នុងហាងMINGYANG GUOJI ហើយក្នុងការប្ដូរពិន្ទុគឺ100ពិន្ទុអាចប្ដូរបាន $1នៃទំនិញ។

-លេខទំនាក់ទំនងសេវាសមាជិក24ម៉ោង 095 77 3088 / 086 898 128 SERA

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរបើកយុទ្ធនាការបណ្តុះបណ្តាលសហគ្រិនភាពចល័តដំបូងបង្អស់ជាកាដូដល់សិស្សវិទ្យាល័យទាំង ៥ នេះ

ព័ត៌មាន
ដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីសហគ្រិនភាព និងការអភិវឌ្ឍខ្លួនក្នុងវិស័យនេះ សហគ្រិនខ្មែរ ឬហៅថា Khmer Enterprise (KE) ក្រោមការគាំទ្រពីក្…

សំបកកង់ ‘BFGoodrich ADVANTAGE TOURING’ ផលិតឡើងដើម្បីវាយលុកទីផ្សារសំបកកង់សម្រាប់ការបើកបរលើផ្លូវធម្មតា ដោយមានទំហំច្រើនជម្រើសគ្របដណ្ដប់កាន់តែធំចាប់ពីរថយន្តប្រភេទ SEDANS ភីកអាប់ មីនីវែន រហូតដល់ CUVs & SUVs

ព័ត៌មាន
ដោយមាននូវកិត្តិសព្ទម៉ាកដ៏គួរឱ្យទុកចិត្តរយៈពេល 150 ឆ្នាំជាមួយនឹងប្រវត្តិសាស្ត្រនៃសំបកកង់សម្រាប់ផ្លូវធម្មតា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BFGoo…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ