កូវីដ-១៩ នៅឥណ្ឌា

ក្រសួងការបរទេសកម្ពុជា៖ ពលរដ្ឋខ្មែរនៅឥណ្ឌាជិត ៤០នាក់ហើយបានឆ្លងកូវីដ-១៩


អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ប្រជាជនខ្មែររស់នៅ និងធ្វើការប្រទេសឥណ្ឌាជិត ៤០នាក់ហើយ បានឆ្លងកូវីដ-១៩ ប៉ុន្ដែស្ថានភាពជំងឺរបស់ពួកគេ គឺមានភាពប្រសើរឡើងវិញហើយ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស មកទល់ពេលនេះ កម្ពុជាមិនទាន់មានផែនការនឹងជម្លៀសប្រជាជនខ្មែរដែលរស់នៅ និងធ្វើការនៅឥណ្ឌា ឲ្យមកកាន់កម្ពុជាវិញនៅឡើយទេ ខណៈដែលបច្ចុប្បន្នស្ថានភាពកូវីដ-១៩នៅឥណ្ឌាកំពុងស្ថិតនៅក្នុងក្ដីបារម្ភកាន់តែខ្លាំងឡើងហើយ។
ក្រសួងការបរទេសកម្ពុជា៖ ពលរដ្ឋខ្មែរនៅឥណ្ឌាជិត ៤០នាក់ហើយបានឆ្លងកូវីដ-១៩ (រូបភាព៖financialexpress.com)
ដោយ

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា បច្ចុប្បន្ន ប្រជាជនខ្មែរដែលរស់ និងធ្វើការនៅឥណ្ឌា សរុបមានជិត២០០នាក់ ក្នុងនោះ មានជិត៤០នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែសុខភាពពួកគាត់កំពុងប្រសើរវិញជាបណ្ដើរៗហើយ។ ឯកឧត្តម បន្ថែមថា នៅពេលនេះកម្ពុជាក៏មិនមានផែនការនឹងជម្លៀសប្រជាជនចេញពីឥណ្ឌានោះទេ។

ដូចយើងដឹងថា ប្រទេសឥណ្ឌានៅមួយរយៈចុងក្រោយនេះ មានការប្រឈមមុខកាន់តែខ្លាំងមែនទែន ទៅនឹងមហន្ដរាយដែលបង្កឡើងដោយកូវីដ-១៩ ហើយថ្មីៗនេះដែរ អង្គការសុខភាពពិភពលោកក៏បានលើកឡើងថា ស្ថានភាពប្រទេសឥណ្ឌាកំពុងបង្កក្ដីបារម្ភខ្លាំងសម្រាប់ពិភពលោក។

ស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩នៅឥណ្ឌា នៅតែបន្ដធ្ងន់ធ្ងរនៅឡើយ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតែមានរាប់សិបម៉ឺននាក់ក្នុងមួយថ្ងៃ និងអ្នកស្លាប់វិញមានដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃ។ 

ក្នុងកាលៈទេសៈដ៏សែនយ៉ាប់យ៉ឺននេះ មានការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗថា មានក្រុមមហាសេដ្ឋី តារាភាពយន្តបូល្លីវូដ និងគ្រួសារអ្នកមានថ្នាក់លើមធ្យមជាច្រើននៅក្នុងប្រទេសឥណ្ឌា នាំគ្នារត់ភៀសខ្លួនចេញប្រទេសនេះ ដើម្បីគេចចេញពីជំងឺកូវីដ-១៩។

ថ្មីៗនេះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរក ក៏បានអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលរបស់ខ្លួន រួមនឹងក្រុមគ្រួសាររបស់ពួកគេអាចធ្វើដំណើរចាកចេញពីឥណ្ឌាដោយការស្មគ្រចិត្តផងដែរ។ ដោយឡែក ប្រទេសថៃឯណោះវិញ កាលពីសប្ដាហ៍មុន ក៏បានផ្ដល់ដំបូន្មានដល់ប្រជាជនថៃដែលរស់នៅឥណ្ឌា ក្នុងកាលៈទេសៈនេះ គួរតែចាកចេញពីប្រទេសឥណ្ឌា បើសិនជាមិនមានការចាំបាច់ត្រូវនៅទេនោះ។

សូមជម្រាបថា មកទល់នឹងពេលនេះ មានរយៈពេលជិតមួយខែហើយ ដែលរលកឆ្លងកូវីដ-១៩នៅឥណ្ឌាបានផ្ទុះឡើង ហើយមិនទាន់បង្ហាញពីសញ្ញាថមថយនោះទេ ពោលគឺចំនួនឆ្លងប្រចាំថ្ងៃនៅតែមានរាប់សិបម៉ឺននាក់ដដែល ដោយគិតត្រឹមថ្ងៃទី១២ ខែឧសភា អ្នកឆ្លងសរុបនៅឥណ្ឌាមានជាង ២៣លាននាក់ អ្នកជាសះស្បើយមានជាង ១៩លាននាក់ ខណៈអ្នកស្លាប់ជាង២៥ម៉ឺននាក់ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិកចង់ចាកចេញពីហុងកុង ដោយបារម្ភមានការរឹតត្បិតពីរដ្ឋចិន

ព័ត៌មាន
យ៉ាងហោចណាស់ មានជាង៤០% នៃសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅក្នុងទីក្រុងហុងកុង បានឆ្លើយនៅក្នុងការស្ទង់មតិថា ពួកគេអាចនឹងចាកចេញពីទីក្រុងហិរញ្ញ…

ជប៉ុនកំពុងពិចារណាផ្ដល់ថវិកា ៧០០លានដុល្លារបន្ថែមទៀតទៅឲ្យកម្មវិធី Covax

ព័ត៌មាន
បើទោះបីជា ប្រទេសជប៉ុន កំពុងប្រឈមនឹងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្ដែ ប្រទេសនេះ កំពុងពិចារណាចំណាយថវិកាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ