មេរោគបំប្លែងថ្មី ឌែលតា

មេរោគបំប្លែងថ្មី ឌែលតា នៅតែបន្តវាយលុកនៅទូទាំងប្រទេសកម្ពុជា ខណៈចំនួនអ្នកឆ្លងកើនដល់ ១.៣២៥នាក់ហើយ


េរោគបំប្លែងថ្មីឌែលតា នៅតែបន្តវាយលុកកម្ពុជា ដោយបានឆ្លងរីករាលដាលក្នុងរាជធានី-ខេត្ត ចំនួន២៣ហើយ ខណៈដែលចំនួនអ្នកឆ្លងមេរោគបំប្លែងឌែលតា សរុបមកដល់ ថ្ងៃទី២៤ សីហា ឆ្នាំ ២០២១ មានចំនួន ១.៣២៥នាក់ ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ឌែលតា សរុប៨៣៦ករណី
ដោយ

របាយការណ៍ពីក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានរាជធានី-ខេត្ត ចំនួន២៣ ហើយដែលត្រូវបានគេរកឃើញករណីមេរោគបំប្លែងថ្មី ឌែលតា ខណៈដែលខេត្តចំនួនពីរទៀត គឺកែប និងក្រចេះ នៅមិនទាន់រកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះនៅឡើយ។ 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះករណីមេរោគបំប្លែងថ្មីមួយនេះភាគច្រើន ត្រូវបានគេរកឃើញនៅលើ អ្នកដែលត្រឡប់ពីប្រទេសថៃ វៀតណាម រួមទាំងបុគ្គលិកសុខាភិបាល អ្នកដំណើរតាមជើងហោះហើរ ជាពិសេសទៅលើករណីកម្មកររោងចក្រ ដែលជាកន្លែងផ្តុំនៃការជួបជុំ ព្រោះវាងាយបង្កឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង។

ទន្ទឹមនឹងមានករណីឆ្លងនៃមេរោគបំប្លែងថ្មី ប្រភេទឌែលតានេះដែរ បើយើងមើលទៅលើករណីឆ្លងកូវីដ-១៩ជារួមនៅក្នុងប្រទេសកម្ពុជានាពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺអាត្រាធ្លាក់ចុះជាងមុនបន្ដិចហើយ ដោយកាលពីមុនរកឃើញករណីឆ្លងក្នុងមួយថ្ងៃជាង៧០០ ទៅជាង ៩០០នាក់ ប៉ុន្ដែ បច្ចុប្បន្ននៅមានរកឃើញត្រឹម ជាង៤០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដ្បិតថាប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារកូវីដ១៩បានកាន់តែច្រើនឡើង។

គិតត្រឹមថ្ងៃទី២៥ ខែសីហា កម្ពុជារកឃើញករណីកូវីដ ១៩ ចំនួន ៤២៨នាក់ និងអ្នកជាសះស្បើយចំនួន ៥៧២ ខណៈអាត្រានៃការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងគោលដៅ ១០លានវិញ មកទល់ពេលនេះ សម្រេចបានជាង៨៨%ហើយ៕

អត្ថបទ ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន EZECOM / TELCOTECH របស់អ្នកឧកញ៉ាគិតម៉េងគ្រោងបោះផ្សាយលក់បណ្ណបំណុលតម្លៃ ២០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន EZECOM/TELCOTECH ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់មហាសេដ្ឋីល្បីឈ្មោះនៅកម្ពុជាអ្នកឧកញ៉ាគិត ម៉េង បានប្រកាសថា ក្រុមហ៊ុនទើបតែបានចុះហត្…

ហាង 7-Eleven នៅជប៉ុនត្រៀមប្រកួតប្រជែងជាមួយនឹង Amazon ក្នុងការបម្រើសេវាដឹកជញ្ជូន

ព័ត៌មាន
សាខាហាងទំនិញលក់រាយដ៏ល្បីល្បាញ និងលំដាប់កំពូល 7-Eleven ជាង២ម៉ឺនកន្លែងនៅក្នុងប្រទេសជប៉ុន គ្រោងនឹងដាក់ចេញសេវាកម្មដឹកជញ្ជូនដល់ផ្ទះអតិថិជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ