គម្រោង​បុរីថ្មី

ឧកញ៉ា សៀ ឫទ្ធី នឹង​ចាប់​ផ្តើម​គម្រោង​បុរី​លំនៅដ្ឋាន​ដ៏​ទំនើប​ប្លែក​​ឈ្មោះ​ The Palms


លោក​ឧកញ៉ា សៀ  ឫទ្ធី ដែល​គេ​ស្គាល់ថា ជាវិនិយោគិន​និង​ធុរជន​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា ជាពិសេស ក្នុង​វិស័យ​អចលនទ្រព្យ ឥឡូវ​នេះ លោក​ឧកញ៉ា​គ្រោង​នាំ​យក​របៀប​របប​រស់​នៅ​ផ្ទះ​បុរី​បែប​ទំនើប​ប្លែក ដូចនៅ​សិង្ហ​បុរី និង​ កាតា ចូល​មក​កម្ពុជា​បន្ថែមទៀតហើយ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group។ រូបថត៖ ហេង ភារម្យ
ដោយ

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន The Palms គឺ​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែកថ្មីមួយ​ទៀត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា វិនិយោគ​ដោយ​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប្រ៊ីដ​គ្រុប សហការ​ជាមួយ​ដៃគូ​វិនិយោគ​មក​ពី​ប្រទេស​សិង្ហ​បុរី។ 

គម្រោង​នេះ​នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី មាន​ប្រសាសន៍ថា គម្រោង​​នេះ​មាន​លក្ខណៈ​ពិសេស​ដូចគ្នា​ទៅ​នឹង​គម្រោង ឌឹផាម នៅ​ប្រទេស​កាតា និង​សិង្ហ​បុរី​អ៊ីចឹង​ដែរ ដែល​សាងសង់​មាន​សណ្ឋាន​រូបរាង​ដូចជា​ដើម​ត្នោត។ 

លោក​ឧកញ៉ា បន្តថា គម្រោង The Palms នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដីចំនួន ៣,៧​ហិកតា ដែល​បាន​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ 

គម្រោង​នេះ ខុស​ប្លែក​ពី​គម្រោង​ទី១ និង​គម្រោង​ទី២ ដែល​ក្រុមហ៊ុន វើល​ប្រ៊ីដ បាន​អភិវឌ្ឍ​សាងសង់​រួច​មក​ហើយ ដូចជា គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់ ៤៥​ជាន់ The Bridge និង អគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន សណ្ឋាគារ ដែល​មាន​ឈ្មោះ​ថា The Peak។ ហើយ​គម្រោង​ទាំង​​ពីរ​នេះ​ទទួល​បាន​ការ​គាំទ្រ​និង​មាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង។ 

បុរី​លំនៅ​ដ្ឋាន Coco Palm នៅ​សិង្ហ​បុរី។ (PropertyGuru Web)

គម្រោង​អភិវឌ្ឍន៍ បុរី ឌឹផាម នឹង​មាន​ការ​សាងសង់​វីឡា​កូនកាត់​ចំនួន ២០៤​ វីឡា ជា​លក្ខណៈ​បឹងកាឡូ ១៦​វីឡា និង​មាន​កន្លែង​ចត​អូប័រ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹងកាឡូ។ ហើយ​វីឡាទាំង​អស់​សុទ្ធ​តែ​អាច​មើល​ឃើញ​ផ្ទៃ​ទន្លេ​ទាំង​អស់ ហើយ​ផ្ទះ​មាន​ជណ្តើរ​យន្ត​សម្រាប់​មនុស្ស​ចាស់​ផង​ដែរ។

គម្រោង​បុរី​លំនៅ​ដ្ឋាន​លក្ខណៈ​ជា Resort ឈ្មោះ The Palms ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ ពី​គល់​ស្ពាន​ព្រះមុនីវង្ស ដែល​តភ្ជាប់​ទៅ​រហូត​ដល់​មាត់​ទន្លេ ក្នុង​ភូមិ​ក្តីតាកុយ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ។

មូលហេតុ​ដែល​ឧកញ៉ា សៀ ឫទ្ធី សម្រេច​ចិត្ត​អភិវឌ្ឍ​​បុរី​លំនៅ​ដ្ឋាន The Palms  នៅ​តំបន់​នោះ ដោយសារ​តែ​មើល​ឃើញ​ថា តំបន់​នោះ​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម័្ពន្ធ​ល្អ ផ្លូវ​ជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពីរ តភា្ជប់​នឹង ​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់​ទន្លេ ដែល​បង្ក​លក្ខណៈ​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន ឌឹ ផាម នេះ ឲ្យ​ក្លាយ​ជា រីស៊ត (resort) ដ៏​ប្រណីត។

យ៉ាង​ណា​ក៏​ដោយ ឧកញ៉ា សៀ ឫទ្ធី មិន​ទាន់​អាច​ប្រាប់​ពី​តម្លៃ​ផ្ទះ​លក់​ចេញ​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​អះអាង​ថា តម្លៃ​នឹង​លក់​ទៅ​តាម​ទីផ្សារ​បច្ចុប្បន្ន មិន​ខ្ពស់​ជាង​គេ​ពេក​នោះ​ទេ។ ហើយ​អថិតិជន​របស់​យើង​គឺ​ជា​ប្រភេទ​អតិថិជន​ថ្នាក់​ខ្ពស់ និង​ថ្នាក់​មធ្យម។

ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​សាងសង់​ក្នុង​អាណត្តិ​បោះឆ្នោត​ជាតិ លោក​ឧកញ៉ា សៀ ឫទ្ធី មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​នោះ​ទេ។ សម្រាប់​លោក​ជា​អ្នក​វិនិយោគ​ត្រូវ​តែ​ឆ្លៀត​ឱកាស ឆក់​យក​ឱកាស​ដែល​ល្អ ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​វិនិយោគ បើ​សិន​អ្នក​ទាំង​អស់​ខ្លាច យើង​ក៏​ខ្លាច នោះ​យើង​នឹង​បាត់បង់​ឱកាស​ហើយ។ ប៉ុន្តែ យើង​ដឹង​ច្បាស់ យើង​មិន​ខ្លាច នោះ​ហើយ​ជា​ភាព​ជោគ​ជ័យ​របស់​យើង។

លោក​ឧកញ៉ា​ថា ការ​រក​ស៊ី​សំខាន់ គឺ​ត្រូវ​មាន​ភាព​មុត​ស្រួច និង​មាន​ការ​សម្រេច​ចិត្ត​ឲ្យ​ទាន់​ពេល​វេលា។ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​អះអាងថា លោក​នៅ​មាន​គម្រោង​អភិវឌ្ឍន៍​សាងសង់​អគារ​ពាណិជ្ជកម្ម និង លំនៅដ្ឋាន ពីរឬ​បី​ទៀត ដែល​នឹង​ប្រកាស​សាងសង់​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក​ជំទាវឧកញ៉ា កែវ មុំ៖ ការ​រៀន​សូត្រ​ពី​អ្នក​ដទៃ​គឺ​ជា​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​ជោគ​ជ័យ

ព័ត៌មាន
ការ​ចាប់​ផ្ដើម​អាជីវកម្ម​វា​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ តែ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អាច​មាន​សន្ទុះ​ខ្លាំង និង​ជោគ​ជ័យ​លើ​ទីផ្សារ​ដោយ​…

ទីប្រឹក្សារដ្ឋាភិបាល​ខ្មែរ​ទទួលពានរង្វាន់​ជា​មេធាវី​​ដែល​មាន​នវានុវត្តន៍​នៅ​អាស៊ី-ប៉ាស៊ីហ្វិក

ព័ត៌មាន
ទស្សនាវដ្ដី​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ពិភព​លោក​ដ៏​ល្បី​ឈ្មោះ The Financial Times បាន​ចុះ​ផ្សាយ​របាយការណ៍​ពិសេស អំពី​ជ័យ​លាភី​ពាន​រង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ