មេរោគកូវីដ-១៩ បំប្លែងថ្មីមួយប្រភេទទៀតឈ្មោះ Lambda

មេរោគកូវីដ-១៩ បំប្លែងថ្មីមួយប្រភេទទៀតឈ្មោះ Lambda ត្រូវបានរកឃើញនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក


កំពុងតែញាប់ដៃញាប់ជើងក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី ឌែលតា មិនទាន់បានស្រាកស្រាន្ដផង ឥឡូវនេះ រដ្ឋតិចសាស់សហរដ្ឋអាមេរិកកំពុងប្រឈមនឹងក្ដីបារម្ភមួយបន្ថែមទៀត ដោយក្នុងសប្ដាហ៍នេះ ប្រព័ន្ធមន្ទីរពេទ្យដ៏ធំនៅរដ្ឋមួយនេះ បានរាយការណ៍ថា បានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីមួយប្រភេទទៀតហើយឈ្មោះថា ឡាំដា (Lambda) ខណៈដែលមេរោគនេះ គឺត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាមេរោគបំប្លែងថ្មី ដែលត្រូវចាប់អារម្មណ៍យកចិត្តទុកដាក់។
រកឃើញមេរោគបំប្លែងថ្មី ឡាំដា នៅតិចសាស់

បច្ចុប្បន្ន រោគ​បំប្លែង​ថ្មី​ឡាំ​ដា បាន​និង​កំពុង​ចរាចរ​យ៉ាង​សកម្ម នៅ​ក្នុង​ប្រទេស​ប្រមាណ​៣០​ហើយ នៅ​ទូ​ទាំង​ពិភពលោក​។

សារព័ត៌មាន ABC បាន​រាយការណ៍​ថា មេរោគ​បំប្លែង​ថ្មី​ឈ្មោះ ឡាំ​ដា​នេះ ត្រូវ​បាន​ឆ្លង​រាលដាល​ដំបូង​នៅ​ក្នុង​ប្រទេស​ប៉េ​រូ កាលពី​ចុងឆ្នាំ​២០២០ ហើយ​គិត​តាំងពី​ខែមេសា​ឆ្នាំ​២០២១​មក មេរោគ​ឡាំ​ដា​នេះ មាន​ប្រហែល​ជាង​៨០% ទៅ​ហើយ​នៃ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ប៉េ​រូ​។

បើ​ទោះបីជា ទើបតែ​រក​ឃើញ​វត្តមាន​មេរោគ​បំប្លែង​ថ្មី ឡាំ​ដា ជា​លើក​ដំបូង​ក្នុង​ទឹកដី​ក៏​ដោយ​ចុះ ប៉ុន្ដែ បើ​តាម​អ្នកជំនាញ​សុខាភិបាល​រដ្ឋ​តិច​សាស់​អះអាង​ថា មេរោគ​បំប្លែង​ថ្មី ឌែ​លតា គឺ​នៅ​តែ​ជា​ក្ដី​បារម្ភ​ខ្លាំង​ជាងគេ​សម្រាប់​សហរដ្ឋអាមេរិក ដ្បិតថា វា​កំពុង​ពង្រីក​ការ​ចម្លង​យ៉ាង​លឿន​រហ័ស​នៅ​អា​មេ​រិ​ក ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។

អ្នកជំនាញ​ផ្នែក​សុខាភិបាល​នៅ​ទីក្រុង ហូ​ស្ដុ​ន បាន​អះអាង​ថា មាន​ភាគច្រើន​បំផុត​នៃ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​នៅ​ទីក្រុង​មួយ​នេះ ជា​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងនោះ គឺ​មាន​ប្រហែល​៨៥% គឺជា​ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​។ ហើយ​បើ​គិត​ក្រប​ខណ្ឌ​ទូ​ទាំង​សហរដ្ឋអាមេរិក​ទាំងមូល​វិញ ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​នេះ គឺ​មាន​ប្រមាណ ៨៣% នៃ​ករណី​ឆ្លង​ថ្មី​នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែល ចំនួន​ករណី​ឆ្លង​ថ្មី​នៅ​អា​មេ​រិ​កបាន​ហក់​ឡើង​ដល់​ទៅ ៥០% គិត​ចាប់តាំងពី​ដើមខែ​កក្កដា​មក​។ នេះ​បើ​តាម​ការ​អះអាង​អគ្គនាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​របស់​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីអាមេរិក Jeff Bezos បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទេសចរណ៍ក្នុងទីអវកាស

ព័ត៌មាន
បុរសមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោកសញ្ជាតិអាមេរិក លោក ជែហ្វ បេសូស៍ (Jeff Bezos) បានក្លាយជាអ្នកបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទេសចរណ៍ក្នុងល…

កម្ពុជាទទួលវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតពីចិន ខណៈល្បឿនចាក់វ៉ាក់សាំងកើនដល់ជាង៦៣%ហើយ!

ព័ត៌មាន
កម្ពុជាទទួលបានវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន១លានដូសបន្ថែមទៀតពីប្រទែសចិន ដែលជាការបញ្ជាទិញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលវ៉ាក់សាំងនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ