អត្ថបទក្រុមហ៊ុន

បុរីប្រណីតថ្មី ម៉ូដផ្ទះស្អាតប្លែក នឹងផុសរូបរាងឡើងក្បែរផ្សារអេអន៣


ក្រុមហ៊ុន អ៊ីអិលធី (ELT Development) ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះបោះសំឡេង និងបានចូលរួមចំណែកយ៉ាងសកម្មជាង20ឆ្នាំក្នុងការកសាងធនធានមនុស្ស និងវិស័យអប់រំកម្ពុជាចាប់តាំងពីឆ្នាំ1994មកម្ល៉េះ ឥឡូវនេះបានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតគម្រោងបុរីអ៊ីអិលធី ខតយ៉ាត 60ម (ELT Courtyard 60m) ។
ក្រុមហ៊ុន អ៊ីអិលធី (ELT Development) បង្កើតគម្រោងបុរីអ៊ីអិលធី ខតយ៉ាត 60ម (ELT Courtyard 60m)
ដោយ

គម្រោង ដែល​មាន​ម៉ូត​ផ្ទះ​ទំនើប​ ស៊ីវិល័យ​ ពោរពេញ​ដោយ​ប្រណីត​ភាព​ និង​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ម៉ូត​ផ្ទះ​ធម្មតា​ ស្ថិត​ក្នុង​តំបន់​សក្តានុពល​ខ្លាំង​​ លើ​ផ្លូវ​60​ម៉ែត្រ​ ដែល​នឹង​ក្លាយ​ជា​វិថី​ពាណិជ្ជ​កម្ម​ដ៏​មមាញឹក​នា​ពេល​អនាគត​ ជាពិសេស​គម្រោង​មាន​ចម្ងាយ​ត្រឹម​តែ​5នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ទំនើប​AEON​3 ​ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​ចុង​ឆ្នាំនេះ​ និង​ត្រឹម​តែ​15នាទី​ប៉ុណ្ណោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ​។

ដោយមើលឃើញ​ពី​សមិទ្ធផល​ និង​ភាព​ជោគជ័យយ៉ាងសន្ធឹកសន្ធាប់ បទពិសោធន៍ និងជំនាញច្បាស់លាស់របស់ក្រុមហ៊ុនភ័ញធើ ទើប​ធ្វើឲ្យ​ក្រុមហ៊ុន ELT​ Development​ បានជ្រើសរើសក្រុមហ៊ុនភ័ញធើ ជា​ដៃ​គូ​សហការ​ផ្នែកលក់​ និងទីផ្សារ​ផ្ដាច់មុខ​ទៅលើគម្រោងបុរី​ដ៏​ប្រណីត​របស់​ខ្លួន​។ ពិធីចុះកិច្ចព្រមព្រៀងជាដៃគូផ្នែកលក់​ និង​ទីផ្សារផ្តាច់មុខត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី27 ខែមេសា​ ឆ្នាំ​2022​កន្លងទៅនេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ ELT Courtyard 60m មិន​មែន​ជា​គម្រោង​លើក​ទី​មួយ​របស់ ​ELT​ Development​នោះ​ទេ​ ជាក់ស្តែង​ ពួកគេ​ធ្លាប់​មាន​បទ​ពិសោធន៍​អភិវឌ្ឍ​គម្រោង​អគារ​ចំនួន​3កន្លងមកហើយដូច​ជា​ ELT​ Institute, Berkeley International Academy 1&2 ផងដែរ។ ជាពិសេសគម្រោងដ៏ប្រណីតមួយនេះត្រូវបានគូសប្លង់ដោយក្រុមស្ថាបត្យករ SROMAL architects ដែលធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិ Asia Pacific Property Awards សម្រាប់ឆ្នាំ 2021-2022 ថ្មីៗនេះផងដែរ។

លោកស្រី​ នាង​ អេង​ជា​ សហ​ស្ថាបនិក​ និង​ជា​អគ្គនាយិកា​ ELT​ Development បាន​មាន​ប្រសាសន៍​ថា៖​ «ចក្ខុវិស័យ​របស់​​ELT​ Development ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​Courtyard 60mនេះ គឺ​ដោយសារ​យើង​ចង់​រួម​ចំណែក​លើក​កម្ពស់​វិស័យ​លំនៅ​ដ្ឋាន​កម្ពុជា​ ដោយ​ការ​អភិវឌ្ឍន៍​គម្រោង​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ ជាមួយ​គំនិត​ច្នៃ​ប្រឌិត​សម្បូរ​បែប​ ដែល​បំផុស​គំនិត​ក្នុង​ការ​រស់​នៅ​បែប​សម័យ​ថ្មី​ គួប​ផ្សំ​នឹង​លក្ខណ​ពិសេស​របស់​ផ្ទះ​នីមួយ​ៗ​ និង​គម្រោង​ទាំង​មូល​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​រស់​នៅ​ សិក្សា​ ធ្វើការ​ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សហគមន៍​ទាំង​មូល​» ។

ក្នុង​ពិធី​ចុះកិច្ចព្រមព្រៀងជាដៃគូផ្នែកលក់​ និង​ទីផ្សារផ្តាច់មុខនេះដែរ លោក​ងួន​ ឆាយ​លាង​ អគ្គ​នាយក​ក្រុម​ហ៊ុន​ភ័ញធើ​ បាន​ផ្តល់​បទ​សម្ភាសន៍​ថា​ លោក​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​មែន​ទែន​ ដែល​ទទួល​បាន​សេចក្តី​ទុក​ចិត្ត​ពី ​ក្រុម​ហ៊ុន​ ELT​ Development​ ដែល​បាន​ជ្រើសរើស​ក្រុម​ហ៊ុន​ភ័ញធើ​ជា​ដៃ​គូ​សហការ​ផ្នែក​លក់​ និង​ទី​ផ្សារ​ផ្តាច់​មុខសម្រាប់គម្រោងដ៏​ប្រណីត​មួយ​នេះ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​ «វិស័យ​អចលន​ទ្រព្យ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​ ជា​ពិសេស​តម្រូវ​ការ​លំនៅ​ដ្ឋាន​ដែល​មាន​ស្តង់​ដារ​ និង​គុណ​ភាព​ខ្ពស់​ គួប​ផ្សំ​នឹង​គំនិត​រចនា​ប្លង់​មេ​(Master​ plan) និង​ម៉ូត​ផ្ទះ​បែប​ទំនើប​ ស៊ីវិល័យ​ ពោរពេញ​ដោយ​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ ក៏​កាន់​តែ​កើន​ឡើង​ជា​លំដាប់។ គម្រោង​ Courtyard 60m​ បាន​មើលឃើញ​ពី​កង្វះ​ខាត​ដែល​គម្រោង​ទូទៅ​មាន​ ហើយ​ព្យាយាម​បំពេញ​រាល់​តម្រូវ​ទាំង​នេះ​​បាន​យ៉ាង​ល្អ​ប្រសើរ​ ហើយ​ភ័ញធើ​ពិត​ជា​មាន​កិត្តិយស​ដែល​ក្លាយ​ដៃ​គូ​សហការ​ផ្នែក​លក់​ និង​ទី​ផ្សារ​ផ្តាច់​មុខ​ទៅ​លើ​គម្រោង​មួយ​នេះ​» ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេវាកម្មថែទាំសំបកកង់រថយន្តជាអាជីវកម្មដ៏មានសក្ដានុពល ខណៈការប្រើប្រាស់រថយន្តកើនឡើងជាលំដាប់

ព័ត៌មាន
នាយកគ្រប់គ្រងក្រុមហ៊ុន Worldbridge Car Solutions ជំរុញឱ្យពាណិជ្ជករ ងាកមកវិនិយោគរកស៊ីលើផ្នែកសេវាកម្មថែទាំសំបកកង់រថយន្ត ខណៈចរន្តនៃការប្រ…

រដ្ឋមន្រ្តីកសិកម្ម៖ បញ្ហាដឹកជញ្ជូនឡើងថ្លៃខ្ពស់ កំពុងប្រឈមកាន់តែខ្លាំងដល់ដំណើរការនាំចេញកសិផលកម្ពុជាឆ្នាំនេះ

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា វិស័យកសិកម្មកម្ពុជាគឺមានប្រឈមច្រើន ហើយមួយរយៈកន្លងមកនេះ វិស័យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ