អត្ថបទ​ក្រុមហ៊ុន

វីឡាទោល​ម៉ូតថ្មី ក្នុង​បុរី​អាម៉ូរី​៧មករា ចាប់​បើក​លក់​ជាផ្លូវការ


ដើម្បីជាការស្វាគមន៏ឆ្នាំថ្មី ឆ្នាំ២០២១ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្ត យ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជន ដែលចង់បានគេហដ្ឋានបែបឯកជនដ៏មានឧត្តមភាព បុរីអាម៉ូរី7មករា ដាក់លក់នូវប្រភេទវីឡាទោលម៉ូតថ្មីយ៉ាងប្រណិត ។
វីឡាទោល​ម៉ូតថ្មី ក្នុង​បុរី​អាម៉ូរី​៧មករា ចាប់​បើក​លក់​ជាផ្លូវការ
ដោយ

វីឡាទោលម៉ូតថ្មី 2 ប្រភេទ ក្នុងបុរី អាម៉ូរី 7មករា ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលក្នុងនោះរួមមាន វីឡាឃ្វីន និង វីឡាឃ្វីន មេរ៉ា ដែលសាងសង់ឡើងជាសហគមន៍ អភិជនទាន់សម័យបែបលំហែដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។ វីឡាឃ្វីនម៉ូតថ្មីទាំង2នេះ ផ្ដល់ជូននូវរចនាបទខាងក្រៅតាមបែបអឺរ៉ុប ដោយផ្តោតលើហុងស៊ុយអាស៊ី បង្ហាញនូវសក្ដានុភាពខ្ពង់ខ្ពស់បែបអភិជនសម័យថ្មី មានចំណតរថយន្ដធំទូលាយ ទីធ្លាសួនច្បារជុំវិញផ្ទះអាចសាងសង់ជាកញ្ចុះលំហែល កន្លែងហាត់ប្រាណ រៀបចំកម្មវិធីជប់លាង រឺក៏សាងសង់ជាអាងហែលទឹកយ៉ាងទំនើបបានទៀតផង។ 

ដោយឡែក រចនាបទខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងពិសេស ផ្ដល់ជូនភាពប្រណិតគ្រប់ជាន់ដែលរួមមាន បន្ទប់ជួបជុំគ្រួសារធំទូលាយ បន្ទប់ទទួលទានអាហារដែលអាចគយគន់ទេសភាពខាងក្រៅផ្ទះ បន្ទប់ចំអិនអាហារ បន្ទប់ធ្វើការដែលមានបរិយាកាសឆ្នៃប្រឌិត  បន្ទប់គេងមានបង្អួចធំៗផ្តល់ពន្លឺនិងខ្យល់អាកាសគ្រប់គ្រាន់  មាន វេរ៉េនដា ដែលអាចសម្រាកជួបជុំគ្រួសារ និង ស្រូបយកខ្យល់អាកាស រឺក៏អាចតុបតែងជាសួនច្បារលំហែលើលំហ ចំនែកឯបន្ទប់ទឹកវិញរិតតែឡូយ  ជាមួយការបំពាក់ជូនគ្រឿងបរិក្ខាទំនើបៗប្រកបដោយគុណភាពខ្ពស់  ផ្តល់ជូនសមាជិកគ្រួសារនូវផាសុកភាព និង អារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ ស្ថាបត្យកររបស់  បុរីអាម៉ូរី7មករា បានគិតគូរយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ទៅលើបរិបទ និងផាសុកភាពក្នុងការស់នៅ។ គ្រប់ប្រភេទគេហដ្នានទាំងអស់ ត្រូវបានរចនាឡើងតាមបែបផែនសម័យថ្មី រួមផ្សំជាមួយធម្មជាតិ ដែលផ្តល់អោយសមាជិកគ្រួសារនូវបទពិសោធន៏រស់នៅបែបលំហែកម្សាន្ដ ដំបូងគេបង្អស់ ជាមួយដងព្រែកធម្មជាតិពិតៗពីដៃទន្លេមេគង្គ។ 

បុរីអាម៉ូរី7មករា ផ្តោតសំខាន់លើបច្ចេកទេសសាងសង់ស្របទៅតាមបទដ្ឋានជាតិ និង អន្តរជាតិ ពោលពេញដោយភាពឆ្នៃប្រឌិត ដោយប្រើប្រាស់សម្ភារៈដែលមានគុណភាពខ្ពស់ពីបញ្ចឹមប្រទេស ជាមួយនឹងការរៀបចំបរិយាកាសរស់នៅសមស្របទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ដោយមានការរៀបចំជារុក្ខវិថីធំៗ កញ្ចុះសម្រាកលំហែលតាមដងព្រែក សួនច្បារស្រស់បំព្រង និងកន្លែងក្មេងលេងយ៉ាងសម្បូរបែបស្ពានថ្នល់ ប្រព័ន្ធទឹកភ្លើង និង ខ្លោងទ្វារចនាឡើងឥតខ្ចោះ ជូនទៅដល់អតិថិជន។ 

វីឡាទោលម៉ូតថ្មី នៅក្នុងបុរី អាម៉ូរី 7មករា

អ្វីដែលកាន់តែពិសេសនោះ វីឡាទោលម៉ូតថ្មីដ៏ប្រណិតនេះ មានតម្លៃត្រឹមតែ ១៥ម៉ឺនដុល្លារប៉ុណ្ណោះ ជាមួយនឹងការបន្ថែមជូនទឹកប្រាក់ ២ម៉ឺនដុល្លារភា្លមៗ  ហើយអតិថិជនអាចបង់រំលស់រយៈពេល ២ឆ្នាំ ដោយគ្មានការប្រាក់ទៀតផង។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ភ្នាក់ងារលក់របស់បុរី តាមរយៈលេខទូរសព្ទ័ 078 / 092 90 9999 ឬរង់ចាំតាមដាន តាមគេហទំព័រ Facebook បុរីអាម៉ូរី៧មករា ឬ តេឡេក្រាម ឆាណែល Amory Property Development ឬ អាចអញ្ជើញមក សាកសួរព័ត៌មានដោយផ្ទាល់ នៅគ្រប់ការិយាល័យលក់របស់យើងខ្ញុំ ៕

វីឡាទោលម៉ូតថ្មី នៅក្នុងបុរី អាម៉ូរី 7មករា

សូមទស្សនាវីដេអូខាងក្រោម 




អត្ថបទបន្ទាប់


វៀតណាម ចាប់ផ្តើមត្រួតពិនិត្យលើ ដែកលាបពណ៌នាំចូលមកពីប្រទេសចិន

ព័ត៌មាន
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសអំពីសេចក្តីសម្រេច លើការត្រួតពិនិត្យទៅលើការលក់បង្ខូចថ្លៃដែកលាបពណ៌ ដែលមានប្រភពដើមនាំចូលមកពីប្…

កសិករ​អាច​នឹង​បោះបង់​ការ​ដាំ​ត្រសក់​ប្រសិន​បើ​តម្លៃ​នៅតែ​បន្ត​ធ្លាក់ចុះ

ព័ត៌មាន
កសិករ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ព្រួយ​បារម្ភ​អំពី​ជីវភាព​របស់​ពួកគេ ខណៈ​ដែល​ដំណាំ​ត្រសក់​មាន​តម្លៃ​ថោក ហើយ​ថា ពួកគេ​អាច​នឹង​បោះបង់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ