អត្ថបទពាណិជ្ជកម្ម

ម៉ាសចំនួន ៣ម៉ឺនម៉ាស ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន បងប្អូនកម្មករនៅបុរីប៉េងហួត


ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបងប្អូនកម្មករទាំងអស់បង្ហាញសេចក្តីត្រេកអរនិងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវម៉ាសចំនួន ៣ម៉ឺនម៉ាស ជូនដល់បងប្អូនកម្មករទាំងអស់នៅបុរីប៉េងហួត កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ម៉ាសចំនួន ៣ម៉ឺនម៉ាស ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន បងប្អូនកម្មករនៅបុរីប៉េងហួត
ដោយ

នេះ​សបញ្ជាក់​អំពី​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​របស់​សម្ដេច ដល់​បងប្អូន​កម្មករ និង​ប្រជាជន​កម្ពុជា​យើង ក៏​ដូច​ជា​ការ​រំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រួម​គ្នា​ពាក់​ម៉ាស​ជាប់​ជា​និច្ច ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

ក្នុង​ឳ​កាស​នោះ លោក ឧកញ៉ា ថៃ ម៉េ​ង​លី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​សំណេះសំណាល​សួរសុខទុក្ខ​និង​ផ្តាំផ្ញើ​ដល់​បងប្អូន​កម្មករ​ឱ្យ​ថែរក្សា​អនាម័យ និង​សុខភាព​។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា​៖ “​សូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃ​លែង​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ផ្តល់​នូវ​ម៉ាស​ចំនួន​៣​ម៉ឺន​ម៉ាស​ដល់​បងប្អូន​កម្មករ​របស់​បុរី​ប៉េង ហួត​។

នេះ​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ដែល​តែងតែ​គិតគូ រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​កម្មករ ក៏​ដូច​ជាមួយ​ប្រជាជន​ខ្មែរ​។ សូម​អរគុណ​ផង​ដែរ​ដល់​បងប្អូន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​បាន​យ៉ាង​ល្អ​។ ចុង​ក្រោយ​សូម​បងប្អូន ចូលរួម​ថែរក្សា​អនាម័យ រក្សា​គម្លាត​សុវត្ថិភាព លាង​សំអាត​ដៃ និង​ពាក់​ម៉ាស ដើម្បី​ទប់ស្កាត់​ជំងឺ កូ​វី​ដ​១៩​ទាំងអស់​គ្នា​។​”

ក្នុង​ការ​ចែក​ម៉ាស់​នេះ​ដែរ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​ណែនាំ​ឱ្យ​កម្មករ​នៅ​បុរី​ប៉េង ហួត ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស លាងដៃ​នឹង​អាកុល ឬ​ជែ​ល សម្អាត​អនាម័យ​ខ្លួនប្រាណ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពោល​គឺ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ឱ្យ​បាន​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ ថៃ និងវៀតណាម​រំពឹងប្រយោជន៍អ្វីខ្លះដែរ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP?

ព័ត៌មាន
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងនោះ មានប្រទេស…

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបិទបញ្ចប់ការធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍ ៣វិច្ឆិកា សម្រាប់អ្នកនៅភ្នំពេញ និងខេត្តមួយចំនួននៅថ្ងៃស្អែកនេះ

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា លទ្ធផលនៃការធ្វើតេស្ដលើកទី ៤ ដែលជាលើកចុងក្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ