ប្រតិបត្តិករថ្មីនៃគម្រោងប្រេង និងឧស្ម័នរុស្ស៊ី Sakhalin-2

ប្រតិបត្តិករថ្មីនៃគម្រោងប្រេង និងឧស្ម័នរុស្ស៊ី Sakhalin-2 អះអាងថា នឹងបន្តរក្សាការផ្គត់ផ្គង់ថាមពលដល់ជប៉ុន


ក្រុមហ៊ុនប្រតិបត្តិករថ្មីសម្រាប់គម្រោងប្រេង និង ឧស្ម័ន Sakhalin-2 របស់រុស្ស៊ីបានសម្រេចរក្សានូវលក្ខខណ្ឌផលប្រយោជន៍ដើម សម្រាប់ក្រុមហ៊ុនជប៉ុន ខណៈគម្រោងនេះនឹងបន្តផ្តល់ចំណែកផ្គត់ផ្គង់ប្រហែល១០% នៃការនាំចូលឧស្ម័នធម្មជាតិរាវសរុបទៅប្រទេសជប៉ុន ខណៈដែលក្រុមហ៊ុនជប៉ុនក៏នៅមានចំណែកភាគហ៊ុនកាន់កាប់នៅក្នុងគម្រោងនេះដែរ បើទោះបីជាកន្លងមករុស្ស៊ី បានប្ដូរសិទ្ធិគ្រប់គ្រងក្រុមហ៊ុននេះ មកក្រុមហ៊ុនថ្មីដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីក្ដី។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ប្រតិបត្តិករថ្មីនៃគម្រោងប្រេង និងឧស្ម័នរុស្ស៊ី Sakhalin-2 អះអាងថា នឹងបន្តរក្សាការផ្គត់ផ្គង់ថាមពលដល់ជប៉ុន

ប្រទេសរុស្ស៊ីកាលពីដើមខែសីហា បានបង្កើតអង្គភាពក្នុងស្រុកថ្មីមួយ ដើម្បីដំណើរការគម្រោងទាញយកប្រេង និង ឧស្ម័ន Sakhalin-2 ដែលមានទីតាំងនៅលើកោះ Sakhalin ដែលស្ថិតនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកក្នុងប្រទេសរុស្ស៊ី។ សេចក្តីជូនដំណឹងពីវិមានក្រឹមឡាំងបានរក្សាតម្លៃ និងបរិមាណនៃការចែកចាយដដែល ដូចនៅក្នុងកិច្ចព្រមព្រៀងរបស់អតិថិជនជាមួយប្រតិបត្តិករមុននៃគម្រោង Sakhalin Energy Investmentដែរ។

តាមរយៈសេចក្តីជួនដំណឹងបានគូសបញ្ជាក់ថា គម្រោង Sakhalin-2 ដែលមានចំណែកផ្គត់ផ្គង់ប្រហែល ១០% នៃការនាំចូលឧស្ម័នសរុបរបស់ប្រទេសជប៉ុននឹងបន្តរក្សារការផ្គត់ផ្គង់។

គួររំលឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី៣០ ខែមិថុនា បានបញ្ជាឱ្យផ្ទេរប្រតិបត្តិការ គម្រោងប្រេង និងឧស្ម័ន Sakhalin-2 ទៅឱ្យក្រុមហ៊ុនរដ្ឋរុស្ស៊ី ខណៈក្រុមហ៊ុនថ្មីនឹងកាន់កាប់ទ្រព្យសម្បត្តិ សិទ្ធិគ្រប់គ្រង និងកម្លាំងការងារទាំងអស់ ដោយគ្មានសំណងសម្រាប់ម្ចាស់ភាគហ៊ុនផ្សេងនោះទេ។ យ៉ាងណាមិញ ម្ចាស់ភាគហ៊ុននៃគម្រោង Sakhalin-2 ដែលរួមមាន ក្រុមហ៊ុនជប៉ុន Mitsui និង Mitsubishi Corp ត្រូវតែសម្រេចចិត្តឱ្យបានឆាប់រហ័សថា តើត្រូវដាក់ពាក្យសុំភាគហ៊ុននៅក្នុងអង្គភាពថ្មីនេះ ឬយ៉ាងណា។

ប៉ុន្ដែបើតាម ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននាពេលកន្លងទៅ បានឲ្យដឹងថា ប្រទេសជប៉ុនបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការរក្សាភាពជាម្ចាស់នៅក្នុងគម្រោងទាយយកប្រេង និង ឧស្ម័នថ្មីនេះ ហើយក្រុមហ៊ុនជប៉ុននឹងធ្វើឱ្យប្រាកដថា នឹងបន្តរក្សាចំណែកនៅក្នុងគម្រោងទាញយកប្រេង និង ឧស្ម័ន នៅរុស្ស៊ី ខណៈគម្រោង Sakhalin-2 មានចំណែកផលិតឧស្ម័នធម្មជាតិរ៉ាវ ១០ លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះជប៉ុននាំចូល ៦ លានតោន។

ក្រុមហ៊ុនជប៉ុន ដែលមានចំណែកភាគហ៊ុននៅក្នុងគម្រោង Sakhalin-2 រួមមានក្រុមហ៊ុន Mitsui & Co ដែលមានចំណែកភាគហ៊ុន ១២,៥% និង ក្រុមហ៊ុន Mitsubishi Corp មានភាគហ៊ុន ១០%៕




អត្ថបទបន្ទាប់


រថយន្តអគ្គិសនីចុះបញ្ជីកើនឡើងជាង ១៣០០% ក្នុងរយៈពេល៧ខែឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ នេះ មានរថយន្តប្រើប្រាស់ថាមពលអគ្គិសនីបានមកចុះបញ្ជីនៅក្រសួង…

សិង្ហបុរី នឹងទិញថាមពលវារីអគ្គិសនីពីប្រទេសឡាវ ដើម្បីបំពេញមហិច្ឆតាក្នុងការនាំចូលថាមពលកកើតឡើងវិញ

ព័ត៌មាន
សិង្ហបុរីទិញថាមពលអគ្គិសនី ពីប្រភពវារីអគ្គិសនីនៅក្នុងប្រទេសឡាវ ខណៈវាជាជំហានដំបូងមួយ នៅក្នុងផែនការ មហិច្ឆតារបស់ប្រទេសដ៏តូចនេះក្នុងការនាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ