សមាគមសហគ្រិនស្រ្តីកម្ពុជា

«សៀវភៅ ស » បង្ហាញពីបញ្ហាប្រឈមចម្បងចំនួន៣ របស់ សហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា


នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលនយោបាយ ឬហៅថា «សៀវភៅ ស » ជាលើកដំបូងនៅថ្ងៃទៅ ០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវទន្តបណ្ឌិត អេង លីគង់ បានបញ្ជាក់ថា «សៀវភៅ ស »នេះ គឺជាប្រមូលផ្តុំដោយបញ្ហាប្រឈមចម្បងចំនួន៣ របស់សហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ។
«សៀវភៅ ស » បង្ហាញពីបញ្ហាប្រឈមចំបងចំនួន៣ របស់សហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសធនតូច និងមធ្យម
ដោយ

លោក​ជំទាវ​ទន្ត​បណ្ឌិត អេ​ង លី​គង់ បាន​មាន​ប្រសាសន៍​ថា «​អ្វី​ដែល​ជា​ភាព​ប្រឈម​ចម្បងបំផុត​របស់​ស្ត្រី គឺ​ខ្វះ​ការ​អប់រំ​ចំណេះដឹង​ទៅ​លើ​អាជីវកម្ម​ជា​អាទិភាព​ទី​១ ហើយ​អាទិភាព​ទី​២​នោះ​គឺ​កង្វះខាត​ទីផ្សារ និង កង្វះខាត​ធនធាន​ហិ​រញ្ញ​វត្ថុ​ជា​កង្វះខាត​ទី​៣​នៃ​ភាព​ប្រឈម​របស់​ស្ត្រី​»​។

ប្រធាន​សមា​គមសហគ្រិន​ស្ត្រី​កម្ពុជា ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មីថ្មោង​រូប​នេះ​បាន​បន្ថែម​ថា ដោយសារ​តែ​សហគ្រិន​ស្ត្រី​ជួប​បញ្ហា​ប្រឈម​ទាំង​៣​នេះ ទើប​សមាគម​ដើរតួ​នាទី​ ៣​​សំខាន់​ៗ​ដែរ រួម​មានការ​ផ្តល់​យោបល់​តាម​រយៈ​ការ​ចុះ​ទៅ​ដោយ​ផ្ទាល់​ជួបនឹង​ស្ត្រី​ជា​សហគ្រិន​ទាំងអស់ ការ​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​បញ្ហា​ប្រឈម​ទាំងនោះ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជា រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពួក​គាត់​។

ដោយឡែក ឯកឧត្តម ថេ ឈុ​ន​ហាក់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ និង​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ច​ការងារ​នារី បាន​មាន​ប្រសាសន៍​ថា សៀវភៅ​ស​នេះ គឺជា​ឯកសារយោង​ដ៏​សំខាន់ សម្រាប់​ស្ថាប័ន​រាជរដ្ឋាភិបាល​ប្រើប្រាស់​ក្នុង​ការ​ដាក់​ចេញ​គោលនយោបាយ​ផ្សេង​ៗ​ឲ្យ​បាន​ជាក់លាក់​ជាង​មុន ដើម្បី​ជំរុញទឹកចិត្ត​ស្ត្រី​ក្នុង​សហគ្រិនភាព​។

ឯកឧត្តម ថេ ឈុ​ន​ហាក់ បាន​បញ្ជាក់​ថា «​របាយការណ៍​នេះ គឺ​ផ្តោត​ច្រើន​អំពី​អ្វី​ដែល​គាត់​ប្រមូល​ពី​សហគ្រិន​ស្ត្រី​តាម​បណ្តា​ខេត្ត អ​ញ្ចឹ​ង​យើង​ឃើញ​ថា កាលណា យើង​បាន​ព័ត៌មាន​នេះ​ទៅ​គួប​ផ្សំ​នឹង​អ្វី​ដែល​យើង​មាន​ហើយ វា​ធ្វើ​ឲ្យ​ការ​រៀបចំ​កម្មវិធី​យើង​កាន់តែ​គត់មត់​ជា​មុន​»​។

លោក​ជំទាវ​ទន្ត​បណ្ឌិត អេ​ង លី​គង់ ប្រធាន​សមា​គមសហគ្រិន​ស្ត្រី​កម្ពុជា
ឯកឧត្តម ថេ ឈុ​ន​ហាក់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ និង​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ច​ការងារ​នារី

ក្នុង​នាម​ជា​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​តិច​ណូ​ឡូ​ជី​មួយ លោកស្រី ជា រ​ដ្ឋា ជា​នាយិកា​ក្រុមហ៊ុន​ឃ្មុំ​តិច​ណូ​ឡូ​ជី និង​ជា​សមាជិក របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សហគ្រិន​ស្ត្រី​កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​លើ​ទីផ្សារ ជា​ពិសេស​ផ្នែក​ឌី​ជី​ថ​ល ហើយ​សហគ្រិន​ស្ត្រី​ភាគច្រើន​មិន​ទាន់​មានឱកាស​ច្រើន​ចូល​ក្នុង​ទីផ្សារ​នេះ​។

លោកស្រី ជា រ​ដ្ឋា បាន​បញ្ជាក់​ថា « ដោយសារ​បញ្ហា​ទាំងនេះ​ហើយ ទើប​ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​របស់​សមាគម​សហគ្រិន​ស្ត្រី រួម​ទាំង​ប្រធាន​សមាគម និង​សមាជិក​ដទៃ​ទៀត ប្រឹងប្រែង​ជួយ​ដល់​សហគ្រិន​ស្ត្រី តាម​រយៈ​ការ​បណ្តុះបណ្តាល​អំពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​អាជីវកម្ម ក៏​ដូច​ជា​ការ​បញ្ជូន​សំលេង​របស់​គាត់​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​»​។

លោកស្រី ជា រ​ដ្ឋា ​នាយិកា​ក្រុមហ៊ុន​ឃ្មុំ​តិច​ណូ​ឡូ​ជី

សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ធ្វើការ​ស្ទាបស្ទង់​មតិ និង​បាន​ស្វែងរក​ឃើញ​នូវ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ចំពោះ​ស្ត្រី​អ្នកជំនួញ​មួយ​ចំនួន​រួម​មាន​៖ ការ​ខ្វះ​ជំនាញ​អាជីវកម្ម និង​គ្មាន​បទ​ពិសោធន៍​ដោះស្រាយ​បញ្ហា​អាជីវកម្ម ខ្វះ​សមត្ថភាព​ផលិត​តាម​តម្រូវការ ខ្វះ​ជំនាញ​ដឹកនាំ និង​ខ្វះ​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងបណ្ដុំSME របស់ឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះហើយ

ព័ត៌មាន
នៅក្នុងដំណើរទៅទស្សនកិច្ចចុះពិនិត្យទីតាំងដំបូងរបស់គម្រោងបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Worldbridg…

រដ្ឋាភិបាលអាមេរិកដកហូតទិដ្ឋាការពីនិស្សិត និងអ្នកស្រាវជ្រាវជនជាតិចិន ជាង១ពាន់នាក់

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការសម្រាប់ជនជាតិចិនជាង ១.០០០ នាក់ ក្រោមការប្រកាសរបស់ប្រធានាធិបតីកាលពីថ្ងៃទី ២៩ ខែឧសភា ដើម្បីផ្អាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ