ការវិនិយោគនៅវៀតណាម

វៀតណាម ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេសប្រមាណ ១២ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០


អំឡុងពេលវិបត្តិមេរោគកូវីដ១៩ យើងឃើញថា វៀតណាម ធ្វើបានល្អ នៅក្នុងរឿងជំនួញពាណិជ្ជកម្មក្រៅប្រទេស ដោយសម្រេចបានអតិរេកពាណិជ្ជកម្មជាច្រើនពាន់លានដុល្លារ តែយ៉ាងណា យើងងាកមកចាប់អារម្មណ៍ពី ការវិនិយោគពីក្រៅប្រទេស ដែលវៀតណាម ទទួលបាន នៅក្នុងរយៈពេល៤ខែដំបូង ដើមឆ្នាំ ២០២០នេះ គឺប្រមាណ ១២ពាន់ ៣រយលានដុល្លារអាមេរិក ថយចុះប្រមាណ ១៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយនៅថ្ងៃនេះ។
វៀតណាម ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេសប្រមាណ ១២ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០(រូបភាព vietnamnews.vn)
ដោយ

ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​គូសបញ្ជាក់​ថា រយៈពេល ៤​ខែ​ដំបូង​នេះ គម្រោង​វិនិយោគ​មក​ពី​ក្រៅប្រទេស មាន​ប្រមាណ​ជិត ១​ពាន់​គម្រោង ដែល​មាន​ដើមទុន​ចុះបញ្ជី​ផ្លូវការ​ប្រមាណ ៦​ពាន់ ៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ២៧% ធៀប​នឹង​ដើមទុន​កាលពី​ឆ្នាំ​មុន​។​ដោយឡែក​ចំពោះ គម្រោង​ដែល​មាន​ស្រាប់​ជាង ៣០០​គម្រោង ក៏​បាន​បង្កើន​ទុន​ចុះបញ្ជី​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​តួលេខ​នេះ កើនឡើង​ប្រមាណ ៤៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

វិស័យ​ដែល​វិនិយោគិន​បរទេស ចាប់អារម្មណ៍​ជាងគេ​គឺ វិស័យ​ឧស្សាហកម្ម​ផលិត និង​កែ​ច្នៃ មាន​ទឹកប្រាក់​វិនិយោគ​ជាង ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បន្ទាប់​មក​គឺ វិស័យ​ផលិត​ថាមពល ដែល​បាន​បោះទុន​វិនិយោគ​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្រៅពី​នោះ​គឺ វិស័យ​លក់ដុំ និង​រាយ និង​វិស័យ​អចលនទ្រព្យ​។

សូម​ជម្រាប​ដែរ​ថា វិនិយោគិន​សិង្ហ​បុរី ជា​អ្នក​វិនិយោគ​ច្រើន​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​ទុន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​វិនិយោគិន​ថៃ ឈរ​នៅ​លេខ​រៀង​ទី ២ បោះទុន​ប្រមាណ ១,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ជប៉ុន ឈរ​នៅ​លេខ​រៀង​ទី ៣ ជាមួយ​ដើមទុន​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋអាមេរិកជាង ២៦លាននាក់ បាត់បង់ការងារ ដោយសារតែមេរោគកូវីដ១៩

ព័ត៌មាន
ក្នុងរយៈពេលត្រឹមតែ ៥សប្តាហ៍ប៉ុណ្ណោះ ប្រជាពលរដ្ឋអាមេរិក ជាង២៦លាននាក់ បានបំពេញឯកសារបញ្ជាក់ថា បានបាត់បង់ការងារ អំឡុងពេលមានវិបត្តិមេរោគក…

កម្មករជិត ៦ពាន់នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារពីរដ្ឋ តាមរយៈធនាគារឯកទេសវីង

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតចាប់ពីក្រោយបុណ្យចូលឆ្នាំបានបញ្ចប់ទៅ មានរោងចក្រសហគ្រាសប្រមាណជា ១០ហើយ ដែលប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ