ការចិញ្ចឹមចៀមនៅកម្ពុជា

ឧកញ៉ា ម៉ុង ឫទ្ធី ទិញចៀមពីកសិដ្ឋានកូនចៀមធម្មជាតិ១០០ក្បាល ដាក់នៅក្នុងតំបន់កសិទេសចរណ៍របស់លោក នាខេត្តកំពង់ស្ពឺ


ក្រោយពីការផ្សព្វផ្សាយវីដេអូស្តីពីការចិញ្ចឹមចៀមរបស់កសិដ្ឋានកូនចៀមធម្មជាតិ តាមរយៈគេហទំព័រហ្វេសបុកខេមបូណូមីសនាពេលថ្មីនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប បានបញ្ជាទិញចៀមចំនួន១០០ក្បាល ដើម្បីយកទៅចិញ្ចឹមក្នុងតំបន់កសិទេសចរណ៍របស់លោក ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ។
ឧកញ៉ា ម៉ុង ឫទ្ធី ទិញចៀមពីកសិដ្ឋានកូនចៀមធម្មជាតិ១០០ក្បាល ដាក់នៅក្នុងតំបន់កសិទេសចរណ៍របស់លោក នាខេត្តកំពង់ស្ពឺ

បន្ទាប់​ពី​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នៅ​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ នៅ​ខេត្ត​កំពង់​ឆ្នាំ​ហើយ លោក យន់ សេរី ដែល​ជំនួយការ​ផ្ទាល់​ឯកឧត្តម​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី បាន​បញ្ជាក់​ថា នា​ពេល​នេះ​ក្រុមការងារ​របស់​លោក បាន​និង​កំពុង​រៀបចំ ទីតាំង​រោង​ចិញ្ចឹមសត្វ​ចៀម​បាន​ប្រមាណ​ជា​៦០%  សម្រាប់​ចៀម​ទាំង​១០០​ក្បាល​នេះ​។

លោក​បាន​បន្ថែម​ថា «​បាទ នៅ​ទី​នេះ ជា​តំបន់​ក​សិ​ទេសចរណ៍ ដែល​ជា​តំបន់​ទេសចរណ៍​ផង ហើយ​ពោរពេញ​ដោយ​កសិកម្ម អ​ញ្ចឹ​ង​មាន​ដំណាំ មាន​សត្វ ល និង ល​។ ចំណែក​ចៀម ដែល​យើង​ទិញ​មកនេះ គឺ​គោលបំណង​យើង ចង់​បង្រៀន​កសិករ​ដែល​នៅ​តំបន់​ជាប់​នឹង​តំបន់​អភិវឌ្ឍន៍​យើង​ហ្នឹង ដើម្បី​លោក​ដឹង​ថា ការ​ចិញ្ចឹម​ចៀម​នេះ របៀប​ម៉េច ពេល​ណា​គាត់​ចូល​មក​ទស្សនា​តំបន់​ក​សិ​ទេសចរណ៍​របស់​យើង នឹង​បានឃើញ​មាន​ពពែ មាន​ចៀម មាន​ជ្រូក មាន​សត្វ​ផ្សេង​ៗ​ទៀត ដូច​ជា​ត្រី ដូច​ជា​មាន់​អ​ញ្ចឹ​ង ដែល​គាត់​អាច​យល់​ដឹង​បាន​»​។

ចំណែក​ម្ចាស់​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ លោក ប៊ុ​ន ចាន់​វី​រៈ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស តាម​ទូរស័ព្ទ​ថា ចាប់តាំងពី​ផ្សព្វផ្សាយ​វី​ដេ​អូ​របស់​លោក​រហូត​មក​ទល់​នឹង​ពេល​នេះ មានការ​បញ្ជា​ទិញ​កូន​ចៀម​របស់​លោក​ជា​បន្តបន្ទាប់ ដោយ​លោក​បាន​ធ្វើការ​លក់​ចេញ​ប្រមាណ​ជាង ១៦០​ក្បាល​ហើយ​។

 «​ក្រៅពី​លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី​បាន​ទាក់ទង​មក​យើងខ្ញុំ​ដើម្បី​ទិញ​ចៀម​១០០​ក្បាល​យក​ទៅ​ចិញ្ចឹម​ហើយ ក៏​បាន​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត បាន​ទាក់ទង​មក​ដែរ មាន​ខ្លះទៅ​ទិញ​១០​ក្បាល ខ្លះ​២០​ក្បាល ដើម្បី​យក​ទៅ​សាក​ចិញ្ចឹម តែ​ដោយសារ​ខ្ញុំ​មិន​ទាន់​មាន​ចៀម​ច្រើន ដើម្បី​បំពេញតម្រូវការ​ពួក​គាត់ ខ្ញុំ​ក៏​បាន​ទាក់ទង​ទៅ​កាន់​អ្នក​ចិញ្ចឹម​ចៀម​ដទៃ​ទៀត ដើម្បី​ទិញ​ចៀម​ឲ្យ​ពួក​គាត់ ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន ដែល​ឃើញ​កសិករ​យើង​ចាប់អារម្មណ៍​ច្រើន​ក្នុង​ការ​ចិញ្ចឹម​ចៀម​នេះ ហើយ​ខ្ញុំ​រីករាយ​នឹង​ផ្តល់​យោបល់​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ចិញ្ចឹម​នេះ​»​។

លោក ប៊ុ​ន ចាន់​វី​រៈ ម្ចាស់កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ

បច្ចុប្បន្ន កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​បាន​បង្កើន​ការ​ចិញ្ចឹម​ចៀម​រហូត​ដល់​២៥០​ក្បាល​ហើយ ខណៈ​ដែល​៣​ឆ្នាំ​មុន​មាន​ត្រឹមតែ​២​ក្បាល​ប៉ុណ្ណោះ​។ ក្រៅ​ការ​ចិញ្ចឹម​ចៀម​ហើយ ម្ចាស់​កសិដ្ឋាន​វ័យក្មេង​រូប​នេះ មាន​ចិញ្ចឹមសត្វ​ផ្សេង​ៗ​ទៀត ដែល​ប្លែក​ៗ​កម្រ​នឹង​មាន​ចិញ្ចឹម​នៅ​កម្ពុជា ដូច​ជា ចិញ្ចឹម​រុយ ជន្លេន ជាដើម​។

យ៉ាងណាមិញ បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​រូប​នេះ នា​ពេល​អនាគត លោក​នឹង​រៀបចំ​ពង្រីក​កសិដ្ឋាន​របស់​ឲ្យ​ទៅ​ជា​កសិដ្ឋាន​ខ្នាត​ធំ​ជាង ដែល​អាច​ចិញ្ចឹម​ចៀម​ដល់​៣០០​ក្បាល ឬ​លើស​ពី​នេះ ថែម​ទាំង​មាន​គម្រោង​រៀបចំ​កសិដ្ឋាន​របស់​លោក​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​បែ​បក​សិ​-​ទេសចរណ៍​ថែម​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មស្វាគមន៍ ចំពោះគម្រោងបង្កើត​តំបន់ពាណិជ្ជកម្មសេរីឌីជីថល របស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះវិស័យឯកជន ដែលមានគម្រោងបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរីឌីជីថល នៅកម្ពុជា ដែលគម្រោងនេះ អាចនឹងជួយសម្…

វៀតណាម​គាំទ្រ​តួនាទី​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ជំទាស់​នឹង​ចិន​​ នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន

ព័ត៌មាន
ប្រទេសវៀតណាម​និយាយថា បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ដើរតួនាទី​មួយ នៅក្នុងការថែរក្សា​សន្តិភាព​នៅក្នុង​សមុទ្រ​ចិន​ខាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ