ករណីឆ្លងក្នុងសហគមន៍

ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកធ្លាប់ហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា កាលពីថ្ងៃទី០៤ធ្នូ ទៅធ្វើតេស្តរក កូវីដ-១៩


ក្រសួងសុខាភិបាល នៅតែបន្តបានអំពាវដល់អ្នកដែលពាក់ព័ន្ធ នឹងព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆកាទាំងអស់ មកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាពិសេស អ្នកដែលធ្លាប់ទៅពិសារកាហ្វេ នៅហាងមួយដែលឈ្មោះថា Hidden Coffee ដែលស្ថិតនៅតាមបណ្តោយផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយសារតែមានបុរសវិជ្ជមានកូវីដ-១៩ ម្នាក់ ធ្លាប់ទៅហាងនេះ (មុនពេលត្រូវបានរកឃើញថា មានកូវីដ-១៩)។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកធ្លាប់ហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា កាលពីថ្ងៃទី០៤ធ្នូ ទៅធ្វើតេស្តរកកូវីដ-១៩ ក្រោយរកឃើញវិជ្ជមានម្នាក់(មុនរកឃើញថាវិជ្ជមានកូវីដ) ធ្លាប់ទៅហាងកាហ្វេនេះ

សម្រាប់​ទីតាំង​ដែល​ត្រូវ​ទៅ​ធ្វើតេស្ត គឺ​នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ដែល​មា​នទី​តាំងនៅ​ក្បែរ​ផ្សារ​ទួល​គោក នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ហើយ​សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​រហូត​ដល់​១៤​ថ្ងៃ​សិន ក៏​ដូច​ជា​ត្រូវ​តែ​តាមដាន​សុខភាព​របស់​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​បំផុត​ផង​ដែរ ដើម្បី​ចៀសវាង​ការ​ចម្លង​ដល់​អ្នក​ដទៃ​។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាល មិន​បាន​រក​ឃើញ ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​ទេ កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នោះ ខណៈ​ករណី​ជា​សះស្បើយ​មាន​ដល់​ទៅ ០៧ នាក់ ដោយ​០៥​នាក់ ជា​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍​សហគមន៍ និង​០២​នាក់​ទៀត​ជា​អ្នក​ដែល​មិន​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍​សហគមន៍​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំង​មួយ​ទៀត​ នឹងត្រូវអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ នៅសហរដ្ឋ​អាមេរិក

ព័ត៌មាន
ក្រុម​និយ័តករ​សហរដ្ឋ​អាមេរិក​ និយាយថា វ៉ាក់សាំងកូវីដ-១៩​របស់​ក្រុមហ៊ុន​អាមេរិក Moderna មាន​សុវត្ថិភាព និង​មានប្រសិទ្ធភាព​ ៩៤% ដែ...

ចិននឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ១០០លានដូស នៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុនចិនធំមួយបានប្រកាសនាពេលថ្មីៗនេះថា នឹងទិញវ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់ ១០០លានដូស ពីក្រុមហ៊ុនអាល្លឺម៉ង់ង BioNTech SE សម្រាប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ